ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ឆ្ងល់​កូន​ស្រី​មាន​ផ្ទៃ​ពោះ​៧ខែ ក៏​ជជីក​សួរ ទើប​បែកធ្លាយ​រឿង​ឪពុក​

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើតាម​សេចក្តីរាយការណ៍​បាន​ឱ្យ​ដឹងថា ឪពុក​​​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​សាលាដំបូង កាលពី​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២០ ក្រោយ​ពី​ធ្វើ​សកម្មភាព​​បំពាន​សេព​ស​ន្ថវៈ​មក​លើ​​កូនស្រី​បង្កើត​រហូតធ្វើ​ឱ្យ​​​មាន​ផ្ទៃពោះ​៧​ខែ ក៏ត្រូវ​ម្តាយ​ឃើញ​កូន​​មាន​ផ្ទៃ​ពោះ​ដូច្នេះ ក៏​​ជជីក​សួរ​​នាំ​កូន​ស្រី​…

ខេត្តមណ្ឌលគិរី ៖ បើតាម​សេចក្តីរាយការណ៍​បាន​ឱ្យ​ដឹងថា ឪពុក​​​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​សាលាដំបូង កាលពី​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២០ ក្រោយ​ពី​ធ្វើ​សកម្មភាព​​បំពាន​សេព​ស​ន្ថវៈ​មក​លើ​​កូនស្រី​បង្កើត​រហូតធ្វើ​ឱ្យ​​​មាន​ផ្ទៃពោះ​៧​ខែ ក៏ត្រូវ​ម្តាយ​ឃើញ​កូន​​មាន​ផ្ទៃ​ពោះ​ដូច្នេះ ក៏​​ជជីក​សួរ​​នាំ​កូន​ស្រី​ ទើប​កូនស្រី​ប្រាប់​ម្តាយពី​រឿង​រ៉ាវ​របស់​បំពាន​នាង​តែម្តង។

សេចក្តីរាយការណ៍​បន្តថា ជនសង្ស័យ​ខាងលើ​មាន​​ឈ្មោះ សិង សៃ អាយុ​៤២​ឆ្នាំ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៦ មេ​សា នៅ​ឃុំ​ណ​ង​ឃី​លឹ​ក ស្រុក​កោះញែក។

បើតាម​លោក សូ សុវណ្ណ ស្នងការ​រង​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​​ជា​ឪពុក​បាន​ធ្វើ
សកម្ម​ភាពបំពាន​សេពសន្ថវៈ​​លើ​​កូនបង្កើត​លើក​ទី​១​ កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០១៩ និង​ប្រព្រឹត្ត​ជា​បន្តបន្ទាប់​រហូត​​ដល់​​នាង​មាន​ផ្ទៃពោះតែម្តង ។

លោកស្នងការ​រង​បន្ត​ថា ជនសង្ស័យ​បាន​ធ្វើសកម្មភាពបំពាន​​​កូនស្រី​ខ្លួនឯង​នៅ​លើ​ផ្ទះ​ពេល​យប់ ខណៈ​ពេលដែល​​ម្ដាយ​មិន​នៅ ដោយ​ឡើង​ទៅ​ខ្ទប់មាត់​នាង​ រួចបំពាន​រហូត​បាន​សម្រេចតែម្តង ហើយ​គំរាម​កូនស្រី​នោះ​ថា ​នឹង​សម្លាប់​ចោល បើសិនជា​ហ៊ាន​ប្រាប់​ម្ដាយ ឬ​សាច់ញាតិ ។

បើតាមចម្លើយ​របស់​​ជនសង្ស័យ​បានសារភាព​ប្រាប់​​​ថា បានធ្វើ​សកម្មភាព​បំពាន​សេព​សន្ថវៈ​កូន​ស្រី​នៅ​លើ​ផ្ទះ​ចំនួន​៣លើក និង​​នៅ​ឯ​ខ្ទម​ចាំ​ស្រែ​ចំនួន​៦​លើក​ទៀត ។ ដោយសារ​មានការ​​បំពាន​​ជា​ច្រើន​លើក​ច្រើន​សា​បែប​នេះ ទើប​ឪពុក ​និង​កូន​ហាក់​មាន​ភាព​ស្និទ្ធស្នាល​ខុស​ប្លែក​ពី​ធម្មតា ហើយ​កូនស្រី​បាន​សួរ​ទៅ​ឪពុក​ថា តើ​បន្ត​ការ​ស្រឡាញ់​រូប​នាង​បែបនេះ​ទៀត​ឬ​ក៏​យ៉ាងណា ?

តាម​ចម្លើយ​ជនសង្ស័យ​សារ​ភាព​បន្តថា ចាប់​តាំងពី​ពេល​នោះ​មក ឪពុក​ម្នាក់​នេះ​ក៏​ឈប់​បង្កើត​ភាព​​ស្និទ្ធស្នាល​ជាមួយ​កូនស្រី​នោះ​ទៀត ។ រហូត​កូនស្រី​មាន​ផ្ទៃពោះ​ ក៏​ចាប់ផ្ដើម​មានការ​សួរនាំ​ពី​​ម្ដាយ ​និង​សាច់ញាតិ ហើយ​កូនស្រី​​រូប​ក៏​បាន​សារភាព​ថា ត្រូវ​ឪពុក​បង្កើតបំពាន​នាង ។ ពេល​នោះ​ម្ដាយ​ក៏​សម្រេចចិត្ត​ប្ដឹង​ទៅ​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​ឪពុក​តែ​ម្ដង ។

សូម​បញ្ជាក់​ថា ករណី​ឪពុកបំពាន​សេព​សន្ថវៈ​លើ​​កូនបង្កើត​រហូត​មាន​ផ្ទៃពោះ​នេះ ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៦ មេ​សា នៅ​ឃុំ​ណ​ង​ឃី​លឹ​ក និងត្រូវ​​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​នៅ​រសៀលថ្ងៃ​ទី​២៨ ខែមេសា ៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ