ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​វេជ្ជសាស្ត្រ​របស់ FIFA ថា គួរ​រំសាយ​ចោល​​​លី​គ​បាល់ទាត់​ទាំងអស់​

3 ឆ្នាំ មុន

ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ​របស់ FIFA លោក Michel D’Hooghe ​ថ្លែង​ថា មិន​គួរឱ្យ​​មានការ​ប្រកួត​បាល់ទាត់​ឡើង​វិញ​នោះ​ទេ រហូត​ដល់​ការ​ចាប់ផ្តើម​នៃ​រដូវ​កាល​ក្រោយ ដោយ​មានការ​ព្រួយបារម្ភ​អំពី​ការ​វាយប្រហារ​ជា​លើក​ទី​២ នៃ​វីរុស​កូ​វី​ដ​១៩…

ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ​របស់ FIFA លោក Michel D’Hooghe ​ថ្លែង​ថា មិន​គួរឱ្យ​​មានការ​ប្រកួត​បាល់ទាត់​ឡើង​វិញ​នោះ​ទេ រហូត​ដល់​ការ​ចាប់ផ្តើម​នៃ​រដូវ​កាល​ក្រោយ ដោយ​មានការ​ព្រួយបារម្ភ​អំពី​ការ​វាយប្រហារ​ជា​លើក​ទី​២ នៃ​វីរុស​កូ​វី​ដ​១៩ ។

យុទ្ធនាការ Ligue 1, 2 រដូវ​កាល​នេះ​ត្រូវ​បាន​បញ្ជាក់​ថា រំសាយ​ចោល​ទាំងស្រុង​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ នៅ​ពេល​ដែល​នាយក​រដ្ឋមន្ត្រី​បារាំង​លោក Edouard Philippe បាន​ប្រកាស​ថា បាល់ទាត់​អាជីព​នឹង​មិន​អាច​ចាប់ផ្តើម​ឡើង​វិញ​នៅ​មុន​ខែកញ្ញា​នោះ​ទេ ។

ស្រប​ពេល​ដែល​លី​គ​កំពូល​ហូ​ឡង់ Eredivisie ក៏​ត្រូវ​បាន​លុប​ចោល​ផង​ដែរ រួម​ជាមួយ​រដូវ​កាល​លី​គ​ក្នុងស្រុក​នៅ​ប្រទេស​អា​ហ្ស​ង់​ទី​ន ប៉ុន្តែ​ប្រទេស​មួយ​ចំនួន​គ្រោង​នឹង​ចាប់ផ្តើម​ដំណើរការ​លី​គ​ក្នុងស្រុក​ជា​ថ្មី​ម្តងទៀត ជាក់ស្តែង​ដូច​ជា​ប្រទេស​អង់គ្លេស អេ​ស្ប៉ា​ញ អា​ល្លឺ​ម៉​ង់ និង​អុី​តា​លី ។

លោក Michel D’Hooghe មានការ​ព្រួយបារម្ភ​ថា ហិរញ្ញវត្ថុ​កំពុង​ត្រូវ​បាន​គេ​យកចិត្តទុកដាក់​ខ្ពស់​ជាង​បញ្ហា​សុខភាព​សាធារណៈ ។

លោក​បាន​ប្រាប់​ទៅ​កាន់​សារព័ត៌មាន Telegraph ថា «​យើង​ទាំងអស់​គ្នា​ត្រូវ​ធ្វើការ​សម្រេច​ចិត្តជា​ថ្នាក់​ជាតិ​ពី​អាជ្ញាធរ​សាធារណៈ ។ វា​សាមញ្ញ​ណាស់ ។ បាល់ទាត់​វា​មិន​សំខាន់​ជាង​អាយុជីវិត​មនុស្ស​នោះ​ទេ​»​។
«​ប្រសិនបើ​ពួក​គេ​អាច​ចាប់ផ្តើម​រដូវ​កាល ២០២០-២១ នៅ​ចុងខែ​សីហា ឬ​ដើមខែ​កញ្ញា ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់​។ នោះ​ពួក​គេ​នឹង​អាច​ជៀស​ផុត​ពី​ការ​វាយប្រហារ​លើក​ទី ២ ពី​វីរុស​កូ​វី​ដ​១៩ ។

លោក​បាន​បន្ត​ទៀត​ថា «​ខ្ញុំ​បានដឹង​ថា​នៅ​ប្រទេស​ជា​ច្រើន កំពុង​គិត​អំពី​ការ​លេង​បាល់ទាត់​ម្តងទៀត​ដោយ​មាន ឬ​គ្មាន​អ្នក​ទស្សនា​ផ្ទាល់​» ។ ខ្ញុំ​បាន​យល់ និង​បានឃើញ​ពី​ស្ថានភាព​ជា​ច្រើន​នា​ពេល​បច្ចុប្បន្ន​រវាង​សេដ្ឋកិច្ច និង​សុខភាព ។ ក្នុង​កាលៈទេសៈ​បែប​នេះ​ផ្នែក​វេជ្ជសាស្ត្រ គួរតែ​ឈ្នះ​លើ​ផ្នែក​សេដ្ឋកិច្ច ពីព្រោះ​ឥឡូវនេះ​វា​មិនមែន​ជា​បញ្ហា​រឿង​លុយ​នោះ​ទេ ប៉ុន្តែ​វា​ជា​បញ្ហា​នៃ​ជីវិត​និង​ការ​ស្លាប់​» ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ