ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​ស្ត្រី​ម្នាក់យក​លុយ​រាប់​ម៉ឺន​​ដុល្លារ រួច​មក​​ប្រកែង​​រឿង​ចែក​លុយ​មិន​ស្មើ​​គ្នា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​បាន​ឆ្លើយ​ដាក់​គ្នា​ជុំវិញ​ករណី​ឆក់​កាបូប​ស្ត្រី​ម្នាក់​ បណ្តាល​ឲ្យ​ដួល​ម៉ូតូ​បោក​ក្បាល​​បណ្តាល​ឱ្យ​បាត់​បង់​ជីវិត​នៅ​លើ​ផ្លូវ​ចុះ​ពី​ស្ពាន​ស្ទឹង​មាន​ជ័យ ហើយ​ជនសង្ស័យ​បាន​​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក យក​ទៅ​ចែក​គ្នា​មិន​ស្មើ នៅ​ពេល​សំណុំរឿង​នេះ​បញ្ជូន​ដល់​តុលាការ ។ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជា​ធានី​ភ្នំពេញ កាលពីរ​សៀ​ស​ថ្ងៃ​ទី​២៧…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​បាន​ឆ្លើយ​ដាក់​គ្នា​ជុំវិញ​ករណី​ឆក់​កាបូប​ស្ត្រី​ម្នាក់​ បណ្តាល​ឲ្យ​ដួល​ម៉ូតូ​បោក​ក្បាល​​បណ្តាល​ឱ្យ​បាត់​បង់​ជីវិត​នៅ​លើ​ផ្លូវ​ចុះ​ពី​ស្ពាន​ស្ទឹង​មាន​ជ័យ ហើយ​ជនសង្ស័យ​បាន​​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក យក​ទៅ​ចែក​គ្នា​មិន​ស្មើ នៅ​ពេល​សំណុំរឿង​នេះ​បញ្ជូន​ដល់​តុលាការ ។

នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជា​ធានី​ភ្នំពេញ កាលពីរ​សៀ​ស​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២០ បាន​បញ្ជូន​ជនសង្ស័យ​៣​នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី​ឆក់​កាបូប បណ្តាល​ឲ្យ​​ជន​រង​គ្រោះ​បាត់​បង់​ជីវិត ។

ជនសង្ស័យ​ទាំង​៣​នាក់​នេះ​មាន ៖ ១-​ឈ្មោះ ចាន់ មុន្នី​រ័​ត្ន ហៅ​ពៅ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​សិស្ស ស្នាក់​នៅផ្ទះ​លេខ​៨១ ផ្លូវលេខ​១០៧ សង្កាត់​អូរ​ឫស្សី​ទី​៤ ខណ្ឌ​៧​មក​រា ២-​ឈ្មោះ អាន សុ​ខវិន ភេទ​ប្រុស អាយុ​២១ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣៧E0Z ផ្លូវ​លេខ​១៤០ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា និង៣-​ឈ្មោះ ស៊ី​ន សុ​រ៉ា​យុ​ត្ន ហៅ​ឌី​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១៥០E0Zផ្លូវ​លេខ​៦៣ សង្កាត់​ចតុមុខ ខណ្ឌ​៧​មក​រា ។

លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា នាយ​កា​រិ​យាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ឲ្យ
ដឹង​ថា កាលពី​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២០ កម្លាំង​ការិយាល័យ​របស់​លោក បាន​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយ​សារ​មរណភាព​នៃ​ជន​រង​គ្រោះ ដោយ​ការ​ឆក់​កាបូប​ក្រវាត់​ចង្កេះ​ជន​រង​គ្រោះ​នៅ​ចំណុច​ដី​ឡូត៍​លេខ​២ ផ្លូវ​លេខ​៤៣០ ភូមិ​៤ សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង ។

ជន​រង​គ្រោះ​ក្នុង​អំពើ​ឆក់​នោះ​ឈ្មោះ ហុង សុខ​ចេ​ង ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ
០៥៧ ផ្លូវលំ ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ ។ បើ​តាម​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ប្រាប់​ថា ជាមួយនឹង​មរណភាព​ជន​រង​គ្រោះ ក៏​បាន​បាត់បង់​ប្រាក់​ជិត​១​ម៉ឺន​ដុល្លារ​អា
មេ​រិ​ក ខ្សែ​ក​ដាំ​ត្បូង​តម្លៃ​ជាង​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក និង​ឯកសារ​មួយ​ចំនួន​ទៀត​ផង​ដែរ ។

ចំណែក​ជនសង្ស័យ នៅ​ពេល​ឃាត់ខ្លួន​បានសមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​មាន ម៉ូតូ​ស៊ុ​យ​ហ្សុ​៊​យ
គី​និ​ច​២​គ្រឿង មួយ​គ្រឿង​ពណ៌​ទឹកក្រូច សេ​៊​រី​ឆ្នាំ២០២០ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១IH-៨៥១៥ ជា​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព និង​មួយ​គ្រឿង​ទៀត ស៊េរី​ឆ្នាំ​២០២០​ដែរ ពណ៌​សលាយ​ទឹក​ប៊ិក ពាក់
ផ្លា​ក​លេខ ភ្នំពេញ ១IE-២៣៦៤ ទូរស័ព្ទ​ដៃ​៣គ្រឿង កាបូប​ក្រវាត់​ចង្កេះ​១ អត្តសញ្ញាណប័ណ្ណ
សញ្ជាតិ​ខ្មែរ​១​សន្លឹក កាបូបស្ពាយ​ចំហៀង​២ឧ​ប​ករណី​កែ​ច្នៃ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​សម្រាប់ ដែកកេះ​២ កាបូបដៃ​១ ប័ណ្ណបើកបរ​រថយន្ត​១ មួក​សុវត្ថិភាព​១ និង​កាត​ATM ធនាគារ​ABA១ ។

លោក ប៊ុ​ន សត្យា បន្ត​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ថា កាលពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល​៥​និង​៣០​នាទី​ល្ងាច ពួក​គេ​មាន​បក្ខពួក​៤​នាក់ បាន​ជិះ
ម៉ូតូ​​ចំនួន​២​គ្រឿង គឺ​ឈ្មោះ ចាន់ មុន្នីរ​ត្ន័ ហៅ​ពៅ ជិះ​ម៉ូតូ​ស៊ុ​យ​ហ្សុ​៊​យ​គី​និ​ច ពណ៌​ទឹកក្រូច ឌុ​ប​ឈ្មោះ ឡាយ ពេជ្រ​បញ្ញា និង​ឈ្មោះ អាន សុខវិ​ន ជិះ​ម៉ូតូ​ហុងដា​ស្គូ​ពី​ពណ៌​ផ្កាឈូក សេ​៊​រី​ឆ្នាំ​២០២០ ឌុ​ប​ឈ្មោះ ស៊ី​ន សុ​រ៉ា​យុ​ត្ន ហៅ​ឌី​ន ។

នៅ​ពេល​ទៅ​ដល់​ចំណុច​ដី​ឡូត៍​លេខ​២ ផ្លូវ​លេខ​៤៣០ ភូមិ​៤ សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង ឃើញ​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ហុងដា​ម្នាក់ឯង និង​មាន​ក្រវាត់​កាបូប​នៅ​ចង្កេះ​ផង ឈ្មោះ ចាន់ មុន្នី​រ័​ត្ន ហៅ​ពៅ ក៏​បើក​ម៉ូតូ​ចូល​ទៅ​ជិត ។ ចំណែក​ឈ្មោះ ឡាយ ពេជ្រ​បញ្ញា ដែល​អង្គុយ​ខាង​ក្រោយ បាន​ធ្វើ​សកម្មភាព​ឆក់យក​កាបូប​ពី​ចង្កេះ​ជន​រង​គ្រោះ​បាន​សម្រេច ចំណែក​ឈ្មោះ អាន សុ​ខវិន ជិះ​ម៉ូតូឌុប​ឈ្មោះ ស៊ី​ន សុ​រ៉ា​យុ​ត្ន ហៅ​ឌី​ន បិទ​គូទ​ពីក្រោយ គេចខ្លួន​ឡើង​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ។ ពេល​នោះ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ដេញ​តាមនិង​ស្រែ​កថា​ចោរ​ៗ លុះ​ទៅ​ដល់​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ជន​រង​គ្រោះ​បើក​ម៉ូតូ​បុក​ជាមួយ​រ៉ឺ​ម៉ក​បណ្តាល​ឲ្យ​ដួល ហើយ​ពួក​គេ​ក៏​ជិះ​ម៉ូតូ​គេចខ្លួន​ទាំងអស់​គ្នា​បាត់​ទៅ ។

លោកនាយ​ការិយាល័យ​ថ្លែង​ទៀត​ថា បន្ទាប់​មក ប្តី​របស់​ជន​រង​គ្រោះ​ក៏​ទៅ​ដល់ និង​បាន​ដឹក
ប្រពន្ធ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ប៉ុន្តែ​ដោយសារ​របួសធ្ងន់​ជន​រង​គ្រោះ​ក៏​បាន​ស្លាប់​ទៅ ។

សូម​បញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះ ឡាយ ពេជ្រ​បញ្ញា ដែល​ជា​ជន​ដៃដល់​ឆក់​កាបូប​ជន​រងគ្រោះ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃ​តែ​មួយ​ជាមួយ​បក្ខពួក​៥​នាក់​ទៀត ពាក់ព័ន្ធ​នឹង​ករណី​វាយ​សម្លាប់​ជនរង​គ្រោះ​នៅ​ជិត​វត្ត​កោះ ក្នុង​ខណ្ឌដូនពេញ ។

ជនសង្ស័យ​ទាំង​២​ក្រុម​នេះ ក៏​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្នុង​ថ្ងៃ​តែ​មួយ​ដែរ ។ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពួក​គេ​បាន​ជួប​មុខ​គ្នា ហើយ​បាន​បកអាក្រាត​ពី​គ្នា​ទៅ​វិញ​ទៅ​មក ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ដែលឆក់​បាន​ពី​ជន​រង​គ្រោះ ។

ជនសង្ស័យ​ទាំង​៣​នាក់ បាន​ប្រាប់​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំ
ពេញ​​ថា នៅ​ពេល​ពួក​គេ​ធ្វើ​សកម្មភាព គឺ​ឈ្មោះ ឡាយ ពេជ្រ​បញ្ញា ជា​អ្នក​ឆក់​យក​កាបូប​ពី​ជន​រង​គ្រោះ ហើយ​ផល​ដែល​ឆក់​បាន​ក៏​ឈ្មោះ ឡាយ ពេជ្រ​បញ្ញា អ្នក​បែងចែក​ឲ្យ​ពួក​គេ​ដែរ ។ ពួក​គេ​ទទួល​បាន​ប្រាក់​ដល់​ដៃ​តែ​៦០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ម្នាក់ ដែល​ឈ្មោះ ឡាយ ពេជ្រ​បញ្ញា ចែក​ឲ្យ​ប៉ុណ្ណោះ ។

ចំណែក​ឈ្មោះ ឡាយ ពេជ្រ​បញ្ញា វិញ​បាន​ប្រកែក​ថា ប្រាក់​នោះ​គេ​បាន​ចែក​ឲ្យ​ទៅ​ក្នុង​ម្នាក់​២.០០០​ដុល្លារ​អា​មេ​រិ​ក មិនមែន​៦០០​ដុល្លារ​ដូច​គូកន​បាន​និយាយ​នោះ​ទេ ។

ទោះជា​យ៉ាងណា​ក្តី ជា​ចុង​ក្រោយ​ជន​រងគ្រោះ ទំនង​មិន​អាច​ទទួល​បាន​សំណង​រដ្ឋប្បវេណី​មក​វិញ​​ទេ ព្រោះ​ទ្រព្យ​របស់​ខ្លួន​ត្រូវ​ក្រុម​ចោរឆក់​ហែក​ចែក​គ្នា​ចាយវាយ​ខ្ទេចខ្ទី​អស់​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ