ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អាកដេប៉ូខ្សាច់២កន្លែងក្នុងក្រុងតាខ្មៅ ក្រោយ​​បង្កផលប៉ះពាល់ដល់​ប្រជា​ពលរដ្ឋ​

3 ឆ្នាំ មុន
  • កណ្តាល

​ខេត្ត​កណ្តាល ៖ ប្រជាពលរដ្ឋរស់នៅតាមបណ្តាយផ្លូវជាតិលេខ​២១A បានសម្តែងការអបអរសារទរបន្ទាប់ពីអាជ្ញាធរខេត្តកណ្តាល បានចាត់វិធានការបិទជាបណ្តោះអាសន្នទីតាំងដេប៉ូខ្សាច់ចំនួ​ន២កន្លែង ដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ​ជា​អ្នកធ្វើដំណើរ និង​រស់នៅតាមសងខាងផ្លូវ។ ក្នុងការចុះធ្វើការបិទទីតាំងដេប៉ូខ្សាច់ទាំង​២​​ខាងលើ​នេះដឹកនាំដោយលោក នៃ ចារី…

​ខេត្ត​កណ្តាល ៖ ប្រជាពលរដ្ឋរស់នៅតាមបណ្តាយផ្លូវជាតិលេខ​២១A បានសម្តែងការអបអរសារទរបន្ទាប់ពីអាជ្ញាធរខេត្តកណ្តាល បានចាត់វិធានការបិទជាបណ្តោះអាសន្នទីតាំងដេប៉ូខ្សាច់ចំនួ​ន២កន្លែង ដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ​ជា​អ្នកធ្វើដំណើរ និង​រស់នៅតាមសងខាងផ្លូវ។

ក្នុងការចុះធ្វើការបិទទីតាំងដេប៉ូខ្សាច់ទាំង​២​​ខាងលើ​នេះដឹកនាំដោយលោក នៃ ចារី អភិបាលរងខេត្តកណ្តាល និងក្រុមការងារជំនាញ មន្ទីររ៉ែ និងថាមពលខេត្ត និងមន្ទីរសាធារណៈការខេត្ត អជ្ញាធរពាក់ព័ន្ធ និងកងកម្លាំង បានចុះទៅពិនិត្យដេប៉ូខ្សាច់របស់លោក ឆេង សុខវិសាល និងលោក ស្រី ឈុនម៉ៅ ដែលដេប៉ូទី១ ស្ថិតនៅ​ភូមិព្រែកសំរោងទី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និង​ដេប៉ូខ្សាច់​ទី២ ស្ថិតនៅ ភូមិស្វាយរលំ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ​កាលពី​ព្រឹកថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២០។

លោក នៃ ចារី អភិបាលរងខេត្តកណ្តាល បានអោយដឹងថា ៖ ក្រោយអាជ្ញាធរទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋក្នុងតំបន់ដែល​​រងផលប៉ះពាល់​ដោយដេប៉ូ​លក់ខ្សាច់ និង​រថយន្ត​ដឹកខ្សាច់បណ្តាលអោយធ្លាក់ខ្សាច់ពាសពេញផ្លូវ ទើប​អាជ្ញាធរខេត្តបានចុះពិនិត្យ និងប្រកាសបិទអាជីវកម្ម ដេ​ប៉ូខ្សាច់ចំនួន២កន្លែងនេះជាបណ្តោះអាសន្នសិន។ ការបិទជា​បណ្តោះអាសន្ន​​អាជីវកម្មដេប៉ូខ្សាច់ទាំង​២ទីតាំង​នេះក៏អាចអនុញាតអោយដំណើរការឡើងវិញបាន លុះត្រាតែម្ចាស់អាជីវកម្មធ្វើកន្លែងលាងកង់​រថយន្តអោយបានស្អាត សំអាតមុខផ្លូវចូលដេប៉ូអោយបានត្រឹមត្រូវ ​រថយន្ត​ដឹកខ្សាច់ត្រូវគ្របតង់អោយបានត្រឹមត្រូវ ចៀសវាងការហុយ​ធ្លាក់​កំទេចកំទី​មកលើផ្លូវសាធារណៈ។

លោកអភិបាល​រង​ខេត្តកណ្តាលបានបន្ត​ថា ចំណែកដេប៉ូទី២ ទីតាំងដេប៉ូនេះមិនទាន់មានលិខិតអនុញ្ញាតអោយធ្វើអាជីវកម្មនៅឡើយទេ និងមិនទាន់ធ្វើកន្លែងលាងកង់ឡានអោយបានត្រឹមត្រូវ ហើយម្ចាស់ដេប៉ូអាចធ្វើអាជីវកម្មបានលុះត្រាតែសុំច្បាប់អនុញ្ញាត​ធ្វើ​អាជីវកម្មជាមុនសិន និងធ្វើកន្លែងលាងកង់​រថយន្តអោយបានត្រឹមត្រូវ ហើយម្ចាស់អាជីវកម្មមិនត្រូវលក់ខ្សាច់សើមនោះទេ ចៀសវាង​ហៀរ​ទឹកនៅតាមផ្លូវសាធារណៈ ម្ចាស់អាជីវកម្មត្រូវអនុវត្តតាមសារាចរ​ណែនាំលេខ ០៣១០ របស់ក្រសួងរ៉ែ និងថាមពល៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ