ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាច​​ខូច​ស្បែក​ដែរ​ទេ! បើ​សិន​​​ប្រើ​ទឹក​អាល់កុល ឬ​ទឹក​លាងដៃ​ច្រើន​ពេក ​

3 ឆ្នាំ មុន

មិន​ដូច​ថ្នាំ​សម្លាប់​មេរោគ ឬ​ថ្នាំ​ផ្សះ​ដទៃ​ទៀត គេ​មិន​មាន​របាយការណ៍ ឬ​ភាពស៊ាំ​ទៅ​នឹង​ទឹក​លាងដៃ​ដែល​មាន​ជាតិ​អាល់កុល​ទេ​។ ជា​ការ​ពិត កាលណា​អ្នក​ប្រើ​បាន​កាន់តែ​ត្រឹមត្រូវ មេរោគ​កាន់តែ​ងាយ​ងាប់​។ តើ​ទឹក​លាងដៃ ឬ​ទឹក​អាល់កុល​អាច​ធ្វើ​ឱ្យ​ស្ងួត​ដៃ ឬ​ក្រិន​ស្បែក​ពេល​លាប​ច្រើន​ដែរ​ឬទេ?…

មិន​ដូច​ថ្នាំ​សម្លាប់​មេរោគ ឬ​ថ្នាំ​ផ្សះ​ដទៃ​ទៀត គេ​មិន​មាន​របាយការណ៍ ឬ​ភាពស៊ាំ​ទៅ​នឹង​ទឹក​លាងដៃ​ដែល​មាន​ជាតិ​អាល់កុល​ទេ​។ ជា​ការ​ពិត កាលណា​អ្នក​ប្រើ​បាន​កាន់តែ​ត្រឹមត្រូវ មេរោគ​កាន់តែ​ងាយ​ងាប់​។

តើ​ទឹក​លាងដៃ ឬ​ទឹក​អាល់កុល​អាច​ធ្វើ​ឱ្យ​ស្ងួត​ដៃ ឬ​ក្រិន​ស្បែក​ពេល​លាប​ច្រើន​ដែរ​ឬទេ? ទឹក​អនាម័យ​លាង​ដែល​មាន​ជាតិ​អាល់កុល​មិន​គួរ​អាច​ធ្វើ​ឱ្យ​ស្ងួត​ដៃ​ឡើយ ប្រសិនបើ​ប្រើ​ត្រឹមត្រូវ​តាម​ការ​ណែនាំ​។ អ្នកខ្លះ​ក៏​ប្រហែលជា​ស៊ាំ​ជាមួយនឹង​ផលិតផល​ដែល​មាន​ជាតិ​អាល់កុល​ដែល​មិន​មាន​សារធាតុ​បន្ទន់​ស្បែក​។

សព្វ​ថ្ងៃនេះ ផលិតផល​អនាម័យ​លាងដៃ​មាន​ផ្ទុក​សារធាតុ​ធ្វើ​ឱ្យ​ស្បែក​ទន់ ដែល​ជួយ​ការពារ​កុំឱ្យ​ស្ងួត​។ ក្នុង​ចំណោម​ការ​សិក្សា​ដែល​បាន​ចេញផ្សាយ​ក៏​មាន​ច្រើន​ពិពណ៌នា​ថា គិលានុបដ្ឋាយិកា​ដែល​ប្រើ​ទឹក​អាល់កុល​ជា​ប្រចាំ​មានការ​រលាក​ស្បែក និង​ស្ងួត​ស្បែក​តិច​ជាង​អ្នក​ដែល​ប្រើ​សាប៊ូ និង​ទឹក​។

ស្បែក​អាច​នឹង​មាន​ស្នាម​ជាប់​ខ្លះ ប្រសិនបើ​ស្បែក​គេ​មានការ​មុត ឬ​ដាច់​ស្បែក​។ តំបន់​បែប​នេះ​គួរតែ​ត្រូវ​បាន​គ្រប​ដោយ​របស់​ការពារ​ទឹក​ជ្រាប​។ ហើយ​ជំងឺ​រលាក​ស្បែក​ទាក់ទង​នឹង​អា​លែ​ក​ស៊ី​ដោយសារ​តែ​ទឹក​លាងដៃ​ដែល​មាន​ជាតិ​អាល់កុល គឺ​កម្រ​ណាស់​៕ (​ប្រភព​ពី​៖ Health.com.kh) (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ