ស្វែង​យល់​កាន់​តែ​​ច្បាស់​អំពី​អាកា​រៈ​នៃ​​ជំងឺរើម​​ ដែល​អ្នក​មិន​មើល​រំលង


ជំងឺរើម​បង្ក​ឡើង​ដោយ​វីរុស​មួយ​ប្រភេទ​ឈ្មោះ​ថា Varicella Zoster ដែល​ដូច​គ្នា​នឹង​មូលហេតុ​នាំ​ឲ្យ​កើត​ជំងឺ​អ៊ុត​ស្វាយ​ដែរ​។ ក្រោយ​ពី​ជំងឺ​អ៊ុត​ស្វាយ​ជា​ទៅ​វិញ វីរុស​នេះ​នៅ​រក្សា​ស្ថានភាព​សម្ងំ រហូត​ដល់​មាន​កត្តា​ជំរុញ​ដែល​មិន​សម្គាល់ បាន​ធ្វើ​ឲ្យ​វីរុស​នេះ​ងើបឡើង​វិញ ដោយ​បង្ក​ជា​ជំងឺរើម​តែ​ម្តង​ទៅ ដែល​វា​មាន​លក្ខណៈ​កន្ទួល​ពងបែក និង​ឈឺចាប់​ខ្លាំង​។

អ្នក​ទំនងជា​ងាយ​នឹង​កើត​ជំងឺរើម​នេះ​បើសិនជា​អ្នក​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង​ទៅ ធ្លាប់​មាន​ជំងឺ​អ៊ុត​ស្វាយ​មុន​អាយុ​មួយ​ឆ្នាំ និង​មាន​ជំងឺ​មួយ​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ​។ យ៉ាងណាមិញ​អាកា​រៈ​ខាងក្រោម​នេះ​គឺជា​លក្ខណៈ​ធម្មតា​នៃ​ជំងឺរើម​ហើយ​ ៖

១-ឈឺចាប់​ក្នុង​ពោះ
២-ពិបាកធ្វើ​ចលនា​សាច់ដុំ​មុខ
៣-ធ្លាក់​ត្របកភ្នែក
៤-ក្តៅខ្លួន និង​គ្រុន
៥-មាន​ដំបៅ​នៅ​ក្បែ​ប្រដាប់​ភេទ
៦-ឈឺក្បាល
៧-ស្តា​ប់លែង​លឺ
៨-ឈឺសន្លាក់
៩-មិន​អាច​ធ្វើ​ចលនា​ភ្នែក​បាន​ពេញលេញ
១០-ហើម​ក្រពេញ
១១-មាន​បញ្ហា​ចំពោះ​ការ​ស្រង់​រសជាតិ និង​គំហើញ​៕ (​ប្រភព​ពី​៖ Health.com.kh) (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ