ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុ​ប្រធានាធិបតី​អា​មេ​រិ​ក រង​ការ​រិះគន់​មក​​ពី​មិន​ពាក់​ម៉ាស

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អនុ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​MIKE PENCE​កាលពី​ថ្ងៃ​ទី​២៦​មេ​សា បាន​បដិសេធ​មិន​ពាក់​ម៉ាស​ការពារ ពេល​លោក​ទៅ​ពិនិត្យ ក្នុង​មន្ទីរពេទ្យ​មួយ​ដែល​បែប​នេះ​នាំ​ឲ្យ​មានការ​រិះគន់​ជា​ច្រើន ខណៈ​វីរុស​COVID-19​កំពុង​ឆ្លង​រាលដាល​ខ្លាំង​ពិសេស​នៅ​សហ​រដ្ឋអាមេរិក​។ ពេល​លោក​ចុះ​ទៅ​កាន់​មន្ទីរពេទ្យ​នោះ មាន​តែ​លោក​ម្នាក់ឯង​គត់​ដែល​មិន​ពាក់​ម៉ាស​ក្នុង​បន្ទប់​ពេទ្យ​ដែល​មាន​មនុស្ស​ច្រើន​។…

សហរដ្ឋអាមេរិក ៖ អនុ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​MIKE PENCE​កាលពី​ថ្ងៃ​ទី​២៦​មេ​សា បាន​បដិសេធ​មិន​ពាក់​ម៉ាស​ការពារ ពេល​លោក​ទៅ​ពិនិត្យ ក្នុង​មន្ទីរពេទ្យ​មួយ​ដែល​បែប​នេះ​នាំ​ឲ្យ​មានការ​រិះគន់​ជា​ច្រើន ខណៈ​វីរុស​COVID-19​កំពុង​ឆ្លង​រាលដាល​ខ្លាំង​ពិសេស​នៅ​សហ​រដ្ឋអាមេរិក​។ ពេល​លោក​ចុះ​ទៅ​កាន់​មន្ទីរពេទ្យ​នោះ មាន​តែ​លោក​ម្នាក់ឯង​គត់​ដែល​មិន​ពាក់​ម៉ាស​ក្នុង​បន្ទប់​ពេទ្យ​ដែល​មាន​មនុស្ស​ច្រើន​។

យោង​តាម​បទបញ្ជាផ្ទៃក្នុង​របស់​មន្ទីរពេទ្យ MAYO CLINIC ជា​មន្ទីរពេទ្យ​ល្បី​មួយ​នៃ​រដ្ឋ​មី​នី​សូ​តា អ្នកជំងឺ អ្នក​ទៅ​សាក​សូរ​សុខទុក្ខ​និង​សមាជិក​បុគ្គលិក​ទាំងអស់ ត្រូវ​តែ​ពាក់​ម៉ាស ដើម្បី​បង្ការ​ចំពោះ​ការ​ឆ្លង​វីរុស ។ ក្នុង​សេចក្ដី​ប្រកាស​មួយ​មន្ទីរពេទ្យ​នេះ​និយាយ​ថា ខ្លួន​បាន​ប្រាប់​ព័ត៌មាន​នោះ​ដល់​ខុ​ន្ទ​កាល័យ​អនុ​ប្រធានាធិបតី មុន​ពេល​ទស្សនកិច្ច​នេះ​។

លោក​MIKE PENCE​ជា​ប្រមុខ​ផ្នែក​គ្រប់គ្រង​វិបត្តិ​ប្រឆាំង​វីរុស បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​ពន្យល់​​ថា លោក​មិន​ចាំបាច់​ពាក់​ម៉ាស ព្រោះ​លោក​តែង​ធ្វើតេស្ត​ទៀងទាត់ ។ លោក​ថា​ព្រោះតែ​ខ្ញុំ​ពុំ​មាន​ផ្ទុក​វីរុស ទើប​ខ្ញុំ​គិត​ថា​នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ខ្ញុំ​ដែល​មក​កាន់​ទី​នេះ និយាយ​ស្និទ្ធស្នាល​ជាមួយ​បណ្ដា​អ្នក​ស្រាវជ្រាវ​និង​បណ្ដា​សមាជិក​បុគ្គលិក​ពេទ្យ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ