ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ភ័យ​ម្តេច​កើត ? ​​កំពុង​បើកបរឃើញ​​​ឆេះ​ក្រហមច្រាល​ខាងក្រោយ

3 ឆ្នាំ មុន

ខេត្តសៀមរាប ៖ រថយន្ត​យី​ឌុ​ប​ម៉ាក​Hyundai ភ្លៅ​៥ ដឹក​អេ​ត​ចាយ​ពេញ​ ត្រូវ​ភ្លើង​ឆេះ​សន្ធោសន្ធៅ ដោយ​​មានការ​សង្ស័យ​កម្មករ​ជិះ​ពីលើ​ជក់បារី ហើយ​បោះ​កន្ទុយបារី​ចោល​មិន​ផុត ​ក៏​ធ្លាក់​ទៅ​លើ​ក្រដាស​អេ​ត​ចាយ លុះ​រថយន្ត​មក​ដល់​ចំណុច​កើតហេតុ​…

ខេត្តសៀមរាប ៖ រថយន្ត​យី​ឌុ​ប​ម៉ាក​Hyundai ភ្លៅ​៥ ដឹក​អេ​ត​ចាយ​ពេញ​ ត្រូវ​ភ្លើង​ឆេះ​សន្ធោសន្ធៅ ដោយ​​មានការ​សង្ស័យ​កម្មករ​ជិះ​ពីលើ​ជក់បារី ហើយ​បោះ​កន្ទុយបារី​ចោល​មិន​ផុត ​ក៏​ធ្លាក់​ទៅ​លើ​ក្រដាស​
អេ​ត​ចាយ លុះ​រថយន្ត​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​ឆេះ​ផ្នែក​កន្ទុយ​ហុយ​ទ្រលោម ធ្វើ​ឱ្យ​ក្រុម​កម្មករ ហក់​ចុះ​ពីលើ​រថយន្ត​ព្រាត សំណាងល្អ​ពុំ​មាន​នរណា​ម្នាក់​រង​របួស​ឡើយ ។

ភ្លើង​ឆេះ​រថយន្ត​ដឹក​អេ​ត​ចាយ​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ផ្លូវ រហូត​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ជីក្រែង​មក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ ។ ហេតុការណ៍​ឆេះ​រថយន្ត​ដឹក​អេ​ត​ចាយ​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១៤​និង​៤៥​នាទី ថ្ងៃ​ទី​២៧ មេ​សា ឆ្នាំ​២០២០ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ក្នុង​ភូមិ​ថ្នល់​តា​សិត ឃុំ​គោក​ធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប ។

តាម​ប្រភព​ពី​កម្លាំង​សមត្ថកិច្ច​ជំនាញ​បានឱ្យ​ដឹង​ថា មាន​ករណី​ភ្លើង​ឆេះ​សម្បក​កេស​នៅ​លើ​រថយន្ត​យី​ឌុ​ប​ដឹក​អេ​ត​ចាយ​មួយ​គ្រឿង​ម៉ាក Hyundai ភ្លៅ​៥ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ ៣A -១៩៦៦ បើកបរ​ដោយ​ឈ្មោះ លាន សុខ​អ៊ូ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ដែល​មាន​មាន​ទីលំនៅ​ភូមិ​ស្ទឹង​សែន សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។ ចំណែក​ម្ចាស់​កម្មសិទ្ធិ​រថយន្ត​ឈ្មោះ ប៉ុ​ល គឹ​ម​អេ​ង ភេទ​ស្រី អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ទឹង​សែន សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។

រថយន្ត​នេះ បាន​ធ្វើ​ដំណើរ​ពី​លិចទៅ​កើត ។ នៅ​ពេល​កំពុង​បើកបរ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ឃើញ​មាន​ភ្លើង​ឆេះ​ចំ​គំនរ ជា​ក្រដាស​អេ​ត​ចាយ​នៅ​ទ្រុង​ខាងក្រោយ ​ផ្សែងហុយ​ទ្រលោម​បណ្តាល​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​តាម​ដងផ្លូវ ​និង​ប្រជាពលរដ្ឋ​ក្នុងភូមិ​ថ្នល់​តា​សិត ចេញ​មក​ជួយ​ពន្លត់ ព្រមទាំង​បាន​ទូរស័ព្ទ​សុំ​ការ​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​អធិការដ្ឋាន នគរបាល​ស្រុក​ជីក្រែង ចុះ​ទៅ​ជួយ​អន្តរា​គមន៍​បាន​ទាន់​ពេលវេលា ។ ហេតុការណ៍​នេះ​បង្ក​ការ​កកស្ទះ​ចរាចរណ៍​មួយសន្ទុះ​ធំ​ផង​ដែរ ។

ប្រភព​បាន​បន្ត​ទៀត​ថា ក្នុង​សកម្មភាព​ចុះ​ជួយ​អន្តរាគមន៍​នោះ បាន​ប្រើប្រាស់​ទឹក​អស់​៤​ស៊ីទែន ដែល​អន្តរា​គមន៍​នេះ គឺ​ធ្វើការ​បូមទឹក​បាញ់​ពន្លត់​នៅ​នឹង​កន្លែង ។ ប្រភព​បាន​បញ្ជាក់​ថា ករណី​នេះ​បាន​បណ្តាល​ឱ្យ​មាន​ការ​ខូចខាត​ទំនិញ​អេ​ត​ចាយ​មួយ​ចំនួន​ធំ រួម​មាន​ដប​ទឹកបរិសុទ្ធ​សម្បក​កំប៉ុង និង​កេស​ក្រដាស​សុទ្ធតែ​គ្រឿង​ឆេះ ។

មូលហេតុ​បង្ក​ជា​ភ្លើង​ឆេះ​នេះ សង្ស័យ​កម្មករ​ជក់បារី​បោះចោល​កន្ទុយបារី​ធ្លាក់​លើ​គំនរ​កេស​ក្រដាស​ទើប​បណ្តាល​ឱ្យ​ឆេះ​តែ​ម្តង ។ បច្ចុប្បន្ន​ រថយន្ត​យី​ឌុ​ប​ដឹក​អេ​ត​ចាយ​ត្រូវ​បាន​កម្លាំង​ជំនាញ​អូស​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ដើម្បី​ដោះស្រាយ​បញ្ហា ។

អត្ថបទសរសេរ ដោយ