ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​COVID-19 ៖ ​បង្ខំ​ឱ្យ​បិទទ្វារ​មួយ​រយៈ ម្ចាស់​ក្លិប​ប្រមូល​គ្រូបង្វឹក​សាច់ដុំ​ធំ​មក​លក់​​ទុរេន​

3 ឆ្នាំ មុន

ប្រទេស​ថៃ ៖ រូបភាព​ក្រុម​បុរស​សាច់ដុំ​ឈរ​លក់​ទុរេន​ជា​ច្រើន​សន្លឹក​ដែល​ត្រូវ​បាន​គេ​បង្ហោះ​ចូល​ទៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ទទួល​បានការចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ដ៏​មាន​ឥទ្ធិពល​មួយ​នេះ​ជា​ពិសេសគឺ​នារី​ៗ​តែ​ម្តង​។ ក្រោយ​ប្រទះ​ឃើញ​រូបភាព​ទាំងនេះ​រួច មាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន​ចង់​ដឹង​ថា តើ​ក្រុម​បុរស​សាច់ដុំ​ទាំងនោះ​គឺជា​អ្នក​ណា ? នៅ​ទីណា? ហើយ​សកម្មភាព​លក់​ទុរេន​នោះ​គឺជា​ការ​ពិត​ឬ​សម្តែង?…

ប្រទេស​ថៃ ៖ រូបភាព​ក្រុម​បុរស​សាច់ដុំ​ឈរ​លក់​ទុរេន​ជា​ច្រើន​សន្លឹក​ដែល​ត្រូវ​បាន​គេ​បង្ហោះ​ចូល​ទៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ទទួល​បានការចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ដ៏​មាន​ឥទ្ធិពល​មួយ​នេះ​ជា​ពិសេស
គឺ​នារី​ៗ​តែ​ម្តង​។

ក្រោយ​ប្រទះ​ឃើញ​រូបភាព​ទាំងនេះ​រួច មាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន​ចង់​ដឹង​ថា តើ​ក្រុម​បុរស​សាច់ដុំ​ទាំងនោះ​គឺជា​អ្នក​ណា ? នៅ​ទីណា? ហើយ​សកម្មភាព​លក់​ទុរេន​នោះ​គឺជា​ការ​ពិត​ឬ​សម្តែង?

យោង​តាម​សារព័ត៌មាន channelnewsasia បាន​ឲ្យ​ដឹង​ថា សកម្មភាព​លក់​ទុរេន​របស់​ក្រុម​បុរស​សាច់ដុំ​ទាំងនោះ​គឺជា​រឿង​ពិត​ដែល​បាន​កើតឡើង​នៅ​ក្លិប​ហាត់ប្រាណ​មួយ​កន្លែង​ក្នុង​ខេត្ត​ឈៀង​មៃ ប្រទេស​ថៃ ។

ប្រភព​ខាងលើ​បាន​បញ្ជាក់​ថា ក្រោយ​ក្លិប​ហាត់ប្រាណ​ត្រូវ​បាន​បិទទ្វារ​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺCOVID-19​នោះ ម្ចាស់​ក្លិប​ក៏​បាន​សម្រេច​បន្ថែម​អាជីវកម្ម​ថ្មី​មួយ​គឺ​លក់​ទុរេន ហើយ​ក្រុម​បុរស​សាច់ដុំ​ទាំងនោះ​គឺ​សុទ្ធតែ​ជា​គ្រូបង្វឹក​ផ្នែក​ហាត់ប្រាណ​យក​សាច់ដុំ​ប្រចាំ​នៅ​ក្នុង​ក្លិប​ហាត់ប្រាណ​ផង​ដែរ​។

បើ​តាម​ម្ចាស់​ក្លិប​ហាត់ប្រាណ​ខាងលើ​នេះ​បាន​ឲ្យ​ដឹង​ថា អាជីវកម្ម​លក់​ទុរេន​នេះ​គឺ​ផ្តល់​គុណ​សម្បត្តិ​​ចំនួន​២​ដល់​ក្លិប​របស់​គាត់​គឺ ទី​១ ជួយ​រក​ប្រាក់​មក​ជួយ​ទ្រទ្រង់​ក្លិប​ក្នុងអំឡុងពេល​ក្លិប​ត្រូវ​បិទទ្វារ​មួយ​រយៈ និង​ទី​២ ជួយ​ផ្តល់ចំណូល​ដល់​ក្រុម​គ្រូបង្វឹក​ដែល​បាន​ខកខានមិន​បាន​ចំណូល​ពី​ការ​បង្ហាត់​ប្រាណ ។

អាជីវកម្ម​លក់​ទុរេន ដែល​មាន​សុទ្ធតែ​បុរស​ៗ​សាច់ដុំ​ធំ​ៗ​ឈរ​ចាំ​ជួយ​រើស និង​ចាំ​ជួយ​បក​ទុរេន​នោះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់អតិថិជន​ជា​ពិសេស​ស្រី​ៗ​តែ​ម្តង ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ