ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19​ ផ្លាស់​ប្ដូរ​សភាពការណ៍​ពហុ​​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ពី​អ៊ូអរ​ទៅ​ស្ងាត់​ជ្រងំ

3 ឆ្នាំ មុន
  • ភ្នំពេញ

រា​ជ​ធានី​ភ្នំពេញ ៖ ដោយសារ​ជំងឺឆ្លងCOVID-19 ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ករាជធានី​ភ្នំពេញ ដែល​ធ្លាប់តែ​ជា​កន្លែង​អ៊ូអរមាន​មនុស្ស​មក​ហាត់ប្រាណ​និង​លេង​កម្សាន្ត​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ​ជាមួយ​សំឡេងធុងបាស់​យ៉ាង​កងរំពង​ទាំង​ព្រឹក​ទាំង​ល្ងាច​ជាប្រចាំ​នោះ​បាន​ប្រែ​ក្លាយ​ទៅជា​កន្លែង​ស្ងាត់ជ្រងំខុស​ប្លែក​ពី​ធម្មតា​នា​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ដោយ​គេ​ឃើញ​តែ​រថយន្ត​ដែល​អ្នក​ធ្វើការ​ក្បែរ​នោះ​យក​មក​ផ្ញើ​ប៉ុណ្ណោះ ។ ការ​ស្ងប់ស្ងាត់​នេះ គឺ​បន្ទាប់​ពី​ក្រសួង​អប់រំ យុវជន​និង​កីឡា…

រា​ជ​ធានី​ភ្នំពេញ ៖ ដោយសារ​ជំងឺឆ្លងCOVID-19 ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ករាជធានី​ភ្នំពេញ ដែល​ធ្លាប់តែ​ជា​កន្លែង​អ៊ូអរមាន​មនុស្ស​មក​ហាត់ប្រាណ​និង​លេង​កម្សាន្ត​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ​ជាមួយ​សំឡេងធុងបាស់​យ៉ាង​កងរំពង​ទាំង​ព្រឹក​ទាំង​ល្ងាច​ជាប្រចាំ​នោះ​បាន​ប្រែ​ក្លាយ​ទៅជា​កន្លែង​ស្ងាត់ជ្រងំខុស​ប្លែក​ពី​ធម្មតា​នា​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ដោយ​គេ​ឃើញ​តែ​រថយន្ត​ដែល​អ្នក​ធ្វើការ​ក្បែរ​នោះ​យក​មក​ផ្ញើ​ប៉ុណ្ណោះ ។

ការ​ស្ងប់ស្ងាត់​នេះ គឺ​បន្ទាប់​ពី​ក្រសួង​អប់រំ យុវជន​និង​កីឡា ដែល​ជា​សេនាធិការ​របស់​រាជ​រដ្ឋា​​ភិបាល​បាន​ដាក់​ចេញ​នូវ​វិធាន​ហាមឃាត់​មិន​ឲ្យ​មានការ​ជួបជុំ​លើស​ពី​១០​នាក់ ឬ​រៀបចំ​ព្រឹត្តិការណ៍​ផ្សេង​ៗ​ក្នុង​តំបន់​នេះ ដើម្បី​បង្ការ​ជំងឺឆ្លង​ដ៏​កាច​សាហាវ​មួយ​នេះ​ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​អស់​រាប់​មុ​ឺ​ន​នាក់​នៅ​ទូ​ទាំង​ពិភពលោក​។

អ្វី​ដែល​សំខាន់​ជាង​នេះ​ទៀត​នោះ គឺ​ក្រសួងបាន​សម្រេច​រំសាយ​ការ​ប្រមូលផ្តុំ​ហ្វឹកហាត់​ក្រុម​ជម្រើសជាតិ​ថ្នាល​៣២​ប្រភេទ​កីឡា ទាំង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក និង​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ ។ លើស​ពី​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ទៀត​ដូច​ជា​បិទ​សាលារៀន និង​គ្រឹះស្ថានសិក្សា​នានា​គ្រប់​កម្រិត​, បិទ​ខារ៉ាអូខេ​, បៀរហ្គាឌិន​, កន្លែង​ម៉ាស្សា ស្ប៉ា​,
កន្លែង​កម្សាន្ត​នានា​, ហាម​មិន​ឲ្យ​មានការ​ជួបជុំ​បែប​សាសនា​ផ្សេង​ៗ និង​បិទ​កាស៊ីណូ​ជាដើម​។

ទោះបី​បច្ចុប្បន្ន​ស្ថានភាព​ការ​រីក​រាលដាលនៃ​ជំងឺ​COVID-19​នៅ​កម្ពុជា​មាន​ភាព​ធូរស្បើយ​យ៉ាងណា​ក៏​ដោយ តែ​រាជរដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​ដក​ចេញ​បម្រាម​ណាមួយ​ក្នុង​ចំណោម​បម្រាម​ទាំងអស់​ខាងលើ​នៅឡើយ​ទេ ។

ផ្ទុយ​ទៅ​វិញ ថ្នាក់ដឹកនាំ​កម្ពុជា​បន្ត​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ថែម​ទៀត តាម​រយៈ​ការ​រក្សា​អនាម័យ​ខ្លួនប្រាណ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ។ ជាក់ស្ដែង លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​វឌ្ឍនភាព​នៃ​ជំងឺ​COVID-19 នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២០ ក៏​បាន​បន្ត​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ផង​ដែរ ។

លោក​អះអាង​ថា ទោះបី​ការ​រាតត្បាត​នៃ​ជំ​ងឹ​COVID-19​នៅ​កម្ពុជា​មាន​ភាព​ធូរស្បើយ តែ​មិន​ប្រាកដ​ថា អត់​មាន​ជំងឺ​នេះ​១០០​ភាគរយ​នោះ​ទេ ។ ជាមួយ​គ្នា​នេះ លោក​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២០ កម្ពុជា​នៅសល់​អ្នកជំងឺ​COVID-19​តែ​៣​នាក់​ទៀត​ប៉ុណ្ណោះដែល​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ បន្ទាប់​ពីប្តី​ប្រពន្ធ​ជនជាតិ​បារាំង​ពីរ​នាក់​នៅ​ទួល​ទំពូង​បានជា​សះស្បើយ ។ ចំនួន​នេះ​បាន​ធ្វើ​ឲ្យ​ចំនួន​អ្នកជា​សរុប​នៅ​កម្ពុជា​កើនឡើង​ដល់​១១៩​នាក់ ខណៈ​កម្ពុជា​មាន​អ្នក​ផ្ទុក​ជំងឺ​តែ​១២២​នាក់​ប៉ុណ្ណោះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ