ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែដើរជួបតាមផ្លូវ​​មើលមុខគ្នា​សោះ ២នាក់ដេកពេទ្យ ២នាក់​ជាប់​ខ្នោះ​

3 ឆ្នាំ មុន
  • ព្រៃវែង

​​ខេត្ត​ព្រៃវែង ៖ យុវជន​២​នាក់​ត្រូវ​បាន​កំលាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ​និង​សាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ជន​រង​គ្រោះ​២​នាក់ បណ្តាល​អោយ​រង​របួស​បែកក្បាល ក្នុង​ជម្លោះពាក្យសម្តី​គ្នា​ ។ ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៨​ មេ​សា…

​​ខេត្ត​ព្រៃវែង ៖ យុវជន​២​នាក់​ត្រូវ​បាន​កំលាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ​និង​សាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ជន​រង​គ្រោះ​២​នាក់ បណ្តាល​អោយ​រង​របួស​បែកក្បាល ក្នុង​ជម្លោះពាក្យសម្តី​គ្នា​ ។

ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៨​ មេ​សា នៅ​ចំណុច​ភូមិ​ព្រៃ​ស្នៀត​ខាងជើង ឃុំ​ព្រៃ​ស្នៀត ស្រុក​ពារាំង ខេត្តព្រៃវែង​។

យុវជន​ដែល​ត្រូវ​ចាប់ខ្លួន​ទាំង​២​នាក់​ខាងលើ ​ម្នាក់​​ឈ្មោះ ឡា វ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ​និង​ម្នាក់ទៀត​​ឈ្មោះ ប៊ុ​ន វី​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​។ ចំណែក​ជន​រង​គ្រោះ​ទាំង​២​នាក់ ​ម្នាក់​​ឈ្មោះ អុី​ម ផល្លា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ​និង​ម្នាក់ទៀត​​ឈ្មោះ អេ​ង ប៊ុ​ន​ថេ​ង ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​។

តាម​ប្រភព​ព័​ត៌​មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានអោយ​ដឹង​ថា អំពើ​ហិ​ង្សាខាងលើ​​នេះ​កើតឡើង ដោយសារ​តែ​ជន​រង​គ្រោះ​ទាំង​២​នាក់​មើល​មុខ​ក្រុម​ជន​បង្ក ក្នុង​ពេល​ធ្វើ​ដំណើរ​ជួប​គ្នា​តាម​ផ្លូវ ហើយ​បាន​កើត​ទៅ​ជា​ជម្លោះ​ពាក្យ​សម្តី​គ្នា​ រហូត​ឈាន​ដល់​កើត​មាន​អំពើ​ហិ​ង្សា​តែ​ម្តង ដោយ​ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​ក្រុម​ជន​បង្ក​វាយ​នឹង​ឈើ​ជ្រុង​ចំ​ក្បាល​ផ្នែក​ខាងក្រោយ​ម្នាក់​១​ឈើ​ជ្រុង បណ្តាល​អោយ​រយះ​បែកក្បាល​​។ ​ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​បាន​រត់​មក​ប្តឹង​សមត្ថកិច្ច ទើប​ឈាន​ដល់​ការ​ឃាត់​ចាប់ខ្លួន​ជន​បង្ក​បាន​ទាំង​២​នាក់ ភ្លាម​ៗ​តែ​ម្តង​។

បច្ចុប្បន្ន​ យុវជន​បង្ក​ទាំង​២​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពារាំង ដោយ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នីតិ​វិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ