ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​៨០% ​​វិស័យទេសចរណ៍នៅខេត្តស្ទឹង​ត្រែង​​​ធ្លាក់​ចុះ

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ ​តាម​ការ​សង្កេត​នៅតាម​តំបន់​រមណី​យដ្ឋា​ន​នៅ​ខេត្ត​ស្ទឹងត្រែង​ មានភាពស្ងប់ស្ងាត់ស្ទើ​រតែ៨០​ភា​គរ​យហើយ ដោយ​សារតែពលរដ្ឋ​មានការ​ព្រួយបារម្ភ​​​ពីជំងឺកូវីដ​១៩​ ។ តាម​ការ​បញ្ជាក់​ពី​ប្រធាន​មន្ទីរ ទេសចរណ៍​ខេត្តស្ទឹងត្រែង ​លោក អ៊​ន…

ខេត្តស្ទឹងត្រែង​ ៖ ​តាម​ការ​សង្កេត​នៅតាម​តំបន់​រមណី​យដ្ឋា​ន​នៅ​ខេត្ត​ស្ទឹងត្រែង​ មានភាពស្ងប់ស្ងាត់ស្ទើ​រតែ៨០​ភា​គរ​យហើយ ដោយ​សារតែពលរដ្ឋ​មានការ​ព្រួយបារម្ភ​​​ពីជំងឺកូវីដ​១៩​ ។ តាម​ការ​បញ្ជាក់​ពី​ប្រធាន​មន្ទីរ ទេសចរណ៍​ខេត្តស្ទឹងត្រែង ​លោក អ៊​ន ប៉ោ​សឿ​ន បានឱ្យកោះសន្តិភាព​ដឹងថា​ តំបន់​រមណី​ដ្ឋា​ន​ទូ​ទាំង​ខេត្ត​ស្ទឹងត្រែង​ មានការ​ថយ​ចុះ​ទាំងអស់​។

ក្នុង​នោះ​ រួម​មាន​រម​ណី​ដ្ឋា​ន​កោះ​ខ្សាច់​ ស្ថិត​តាម​ជួ​របណ្តោយ​មាត់​ទន្លេសេកុង​ ​សហគមន៍​អេកូ​ទេសចរណ៍ បុរី​អូរ​ស្វាយ​, ​សហ​គ​មន៍​អេកូ​ទេសចរណ៍​សម្រស់​កោះហាន, ​សហគមន៍​អេកូ​ទេសចរណ៍​ព្រះ​រំកិល​,​សហ គមន៍​អេកូ​ទេសចរ​ណ៍​ភ្នំ​ជម្រក​សត្វ​, សហគមន៍​អេកូ​ទេសចរណ៍​កោះ​ព្រះ​ និង​​​សហ​គម​ន៍​អេកូទេសចរណ៍​អូរ​ប្ញ​ស្សី​កណ្តាល និងនៅមានមួយចំនួន​ទៀត ។

កត្តា​ដែល​បង្ក​អោយរ​មណី​ដ្ឋា​ន​ទាំងនោះ​ បាត់បង់​នូវ​ប្រាក់​ចំណូល​តាម​រយៈ​ភ្ញៀវ​ទេសចរ​ដោយ​សារ​ម្នាក់​ភ័យ​ខ្លាច​ពី​ការ​ចម្លង​នៃ​មេ​រោគ​កូ​វីត​១៩ បើ​ទោះបីជា​ខេត្ត​ស្ទឹង​ត្រែង​ ពុំ​មាន​វិជ្ជមាន​មេរោគ​លើ​ពល​រដ្ឋ​ណា​ម្នាក់​ក៏ដោយ​។​

ហើយ​ពល​រដ្ឋ​នៅ​ខេត្ត​តូច​មួយ​នេះ បាន​ប​ង្កើ​ន​ការ​ប្រុង​ប្រយ័ត្ន​រៀង​ៗ​ខ្លួន ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខា​ភិ​បាល​ និង​តាម​រយៈ​ការ​អប់រំ​ផ្សព្វផ្សាយ​ពី​អាជ្ញាធរ​សមត្ថកិច្ច​គ្រប់​មូលដ្ឋាន ។​ ចំណែក​នៅ​តាម​ទី​សារ​ធា​រ​ណៈ និង​តំបន់​ទេសចរណ៍​នា​នា ក៏​មានបិទ​ស្លាក​សញ្ញា​ផ្សព្វផ្សាយ​អប់រំ អំពី​របៀប​លាង​សំអាត​ដៃ​ដោយ​សាប៊ូ ជែ​ល​និងអាកុល​ផង​ដែរ ។

អត្ថបទសរសេរ ដោយ