ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​ខ្មែរ​ធ្លាក់​ថ្លៃ​ជាង​លុយ​សាំង​ហ្គា​ពួរ

3 ឆ្នាំ មុន

ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​បាន​ធ្លាក់​ថ្លៃ​បន្តិច​បើ​ធៀប​ជាមួយ​ប្រាក់​ដុល្លារ​សាំង​ហ្គា​ពួរ ។ ដូច្នេះ សម្រាប់​អ្នក​ចាយ​លុយ​សាំង​ហ្គា​ពួរ​ញឹកញាប់​គួរតែ​ដឹង​ពី​ការ​ប្រែប្រួល​នេះ ។ ធនាគា ជាតិ នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៩​ខែមេសា…

ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​បាន​ធ្លាក់​ថ្លៃ​បន្តិច​បើ​ធៀប​ជាមួយ​ប្រាក់​ដុល្លារ​សាំង​ហ្គា​ពួរ ។ ដូច្នេះ សម្រាប់​អ្នក​ចាយ​លុយ​សាំង​ហ្គា​ពួរ​ញឹកញាប់​គួរតែ​ដឹង​ពី​ការ​ប្រែប្រួល​នេះ ។

ធនាគា ជាតិ នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៩​ខែមេសា ឆ្នាំ ២០២០ នេះ​ឱ្យ​ដឹង​ថា ១ ដុល្លារ​សាំង​ហ្គា​ពួរ ទិញ​ចូល ដល់​ទៅ ២៨៩១ រៀល លក់​ចេញ ២៩២០ រៀល ដែល​កាលពី​ថ្ងៃ​ម្សិលមិញ​ទិញ​ចូល​ត្រឹមតែ ២៨៨៤ រៀល និង​លក់​ចេញ​តែ ២៩១៣ រៀល​ប៉ុណ្ណោះ ។

សម្រាប់​ថ្ងៃនេះ​ដែរ សូម​មក​តាមដាន​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ធៀប​នឹង​ប្រាក់​ប្រទេស ផ្សេង​ទៀត​រួម​មាន ៖ ១ ដុល្លារ​អា​មេ​រិ​ក​ស្មើនឹង ៤០៩៥ រៀល ហើយ ១ អឺ​រ៉ូ ទិញ​ចូល ៤៤៣៥ រៀល លក់​ចេញ ៤៤៨០ ខណៈ ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៦៦៣ រៀល លក់ ចេញ ២៦៩០ រៀល ។

ដោយឡែក ១ យ៉​ន់​ចិន ទិញ​ចូល ៥៧៨ រៀល លក់​ចេញ ៥៨៤ រៀល ក្នុង​ពេល​ដែល ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣៨៣៥ រៀល លក់​ចេញ ៣៨៧៤ រៀល ហើយ ១០០ វុន​កូរ៉េ ទិញ ចូល ៣៣៤ រៀល លក់​ចេញ ៣៣៨ រៀល ។

ទន្ទឹម​នេះ ១ បាត​ថៃ ទិញ​ចូល ១២៦ រៀល លក់​ចេញ ១២៨ រៀល និង ១០០០ ដុ​ង​វៀត ណា​ម ទិញ​ចូល ១៧៦ រៀល ហើយ​លក់​ចេញ ១៧៧ រៀល រីឯ ១០០០ គីប​ឡាវ ទិញ​ចូល ៤៥៧ រៀល លក់​ចេញ ៤៦១ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ