ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​បន្ត​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​រយៈ​ពេល​​១​ខែ​បន្ថែម​ទៀត

3 ឆ្នាំ មុន

ប្រទេស​ថៃ ៖ គណៈរដ្ឋមន្ត្រី​ថៃ​នៅ​ថ្ងៃ​អង្គា​រ៍​នេះ បាន​សម្រេច​បន្ត​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ជា​ផ្លូវការ ដើម្បី​គ្រប់គ្រង​ជំងឺ​កូ​វី​ដ​១៩ សម្រាប់​មួយ​ខែ​ទៀត​ដល់​ថ្ងៃ​ទី​៣១ ខែឧសភា និង​បន្ត​រក្សា​បំរាម​គោចរ និង​ដាក់​គោលការណ៍​ណែនាំ​សម្រាប់​បន្ធូរបន្ថយ​ការ​បិទ​អាជីវកម្ម​។ អ្នកនាំពាក្យ​រដ្ឋាភិបាល…

ប្រទេស​ថៃ ៖ គណៈរដ្ឋមន្ត្រី​ថៃ​នៅ​ថ្ងៃ​អង្គា​រ៍​នេះ បាន​សម្រេច​បន្ត​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ជា​ផ្លូវការ ដើម្បី​គ្រប់គ្រង​ជំងឺ​កូ​វី​ដ​១៩ សម្រាប់​មួយ​ខែ​ទៀត​ដល់​ថ្ងៃ​ទី​៣១ ខែឧសភា និង​បន្ត​រក្សា​បំរាម​គោចរ និង​ដាក់​គោលការណ៍​ណែនាំ​សម្រាប់​បន្ធូរបន្ថយ​ការ​បិទ​អាជីវកម្ម​។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក Narumon Pinyosinwat បាន​និយាយ​ថា គណៈរដ្ឋមន្ត្រី​បាន​យល់​ស្រប​នឹង​សំណើរ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ថា ស្ថានភាព​នៃ​ភាព​អាសន្ន​ត្រូវ​បន្ត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣១ ខែឧសភា​។

គណៈរដ្ឋមន្ត្រី​ក៏​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ថែរក្សា​នូវ​វិធានការ​ត្រួតពិនិត្យ​ជំងឺ​កូ​វី​ដ​។ ចរាចរណ៍​ចូល​តាម​ផ្លូវគោក​ទឹក និង​ខ្យល់ នឹង​នៅ​មានការ​រឹត​បន្តឹង​នៅឡើយ​។ ជើងហោះហើរ​ក្នុងស្រុក​នឹង​ត្រូវ​ហាមឃាត់​ក្នុង​រយៈពេល​មួយ​ខែ​ទៀត ចាប់ពី​ថ្ងៃ​ទី​១ ដល់ ថ្ងៃ​ទី​៣១ ខែឧសភា​។

បំរាម​គោចរ នឹង​នៅ​តែ​មាន​ចាប់ពី​ម៉ោង​១០​យប់ ដល់​៤​ព្រឹក​។ ការ​ធ្វើ​ដំណើរ​ទៅ​បរទេស​ដែល​មិន​ចាំបាច់​ត្រូវ​តែ​លុប​ចោល ឬ​ពន្យារពេល​។ មនុស្ស​នឹង​ត្រូវ​ហាមឃាត់​មិន​ឱ្យ​ចូល​តំបន់​ដែល​មាន​មនុស្ស​ច្រើន​។ អភិបាលខេត្ត​នឹង​កំណត់​ការ​ដាក់​កម្រិត​ដោយ​ខ្លួនឯង​។

គណៈរដ្ឋមន្ត្រី​ក៏​បាន​បញ្ជា​ឱ្យ​ក្រសួងការបរទេស​កំណត់​ចំនួន​ជនជាតិ​ថៃ​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត ដែល​ចង់​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​។ ទាក់ទង​នឹង​ការ​បន្ធូរបន្ថយ​វិធានការ​គ្រប់គ្រង​ជំងឺ គណៈរដ្ឋមន្ត្រី​បាន​ដោះស្រាយ​ថា សុខភាព​សាធារណៈ គឺជា​កត្តា​កំណត់​ចម្បង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ព្រឹក​នេះ ចំនួន​ករណី​ឆ្លង​សរុប​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​ប្រទេស​ថៃ​មាន ២៩៣៨​ករណី ករណី​ឆ្លង​ថ្មី ៧​ករណី ករណី​បាត់បង់​ជីវិត​សរុប ៥៤​ករណី ករណី​បាត់បង់​ជីវិត​ថ្មី​២​ករណី និង ករណី​ជា​សះស្បើយ​សរុប ២៦៥២​ករណី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ