ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​បញ្ច​កោណ បញ្ចេញ​វី​ដេ​អូ ‘UFO’ ថត​ដោយ​អាកាសយានិក​កងទ័ពជើងទឹក​អា​មេ​រិ​ក

3 ឆ្នាំ មុន

វ៉ា​ស៊ី​ន​តោន ៖ មន្ទីរ​ប៉ង់តាហ្គោន បាន​បញ្ចេញ​វី​ដេ​អូ ផ្លូវការ​ចំនួន​៣ ដែល​ថត​ដោយ​អាកាសយានិក កងទ័ពជើងទឹក​សហរដ្ឋអាមេរិក ដែល​វី​ដេ​អូ​បង្ហាញ​ពី​វត្ថុ​ម្យ៉ាង​ហាក់ដូចជា UFO នៅ​កណ្តាល​អាកាស…

វ៉ា​ស៊ី​ន​តោន ៖ មន្ទីរ​ប៉ង់តាហ្គោន បាន​បញ្ចេញ​វី​ដេ​អូ ផ្លូវការ​ចំនួន​៣ ដែល​ថត​ដោយ​អាកាសយានិក កងទ័ពជើងទឹក​សហរដ្ឋអាមេរិក ដែល​វី​ដេ​អូ​បង្ហាញ​ពី​វត្ថុ​ម្យ៉ាង​ហាក់ដូចជា UFO នៅ​កណ្តាល​អាកាស ។

ក្រសួងការពារជាតិ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​នេះ​ថា ការ​បញ្ចេញ​វី​ដេ​អូ​នេះ ដើម្បី​កុំ​ឲ្យ​យល់​ច្រឡំ​ណាមួយ​របស់​សាធារណជន ថា​តើ​រូបភាព​ដែល​បាន​ផ្សព្វផ្សាយ មាន​ពិត ឬ​មិន​មាន​ទេ ? ឬ​មួយ​គ្មាន​វី​ដេ​អូ​ទាំងនោះ​ទេ ?

សេចក្តីថ្លែងការណ៍​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន បាន​និយាយ​ថា “​បាតុភូត​ដែល​ថត​បាន​ពីលើ​អាកាស សង្កេត​ឃើញ​នៅ​ក្នុង​វី​ដេ​អូ នៅ​តែ​មាន​លក្ខណៈ “​មិន​ស្គាល់​អត្តសញ្ញាណ​” ។

វី​ដេ​អូ​មួយ ត្រូវ​បាន​ថត នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០០៤ និង​វី​ដេ​អូ​ពីរ​ផ្សេង​ទៀត ថត​នៅ​ខែមករា ឆ្នាំ​២០១៥ វី​ដេ​អូ ពណ៌​ស​ខ្មៅ​នេះ ធ្លាប់​ត្រូវ​បាន​លេច​ធ្លាយ ហើយ​កងទ័ពជើងទឹក បាន​ទទួលស្គាល់​ថា នេះ​ជា​វី​ដេ​អូ របស់​ពួក​គេ ។

នៅ​ក្នុង​វី​ដេ​អូ​មួយ អ្នក​បើក​យន្តហោះ​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក តាម​វត្ថុមួយ នៅ​លើ​ពពក អ្នក​បើក​យន្តហោះ​ម្នាក់ ឆ្ងល់​ថា តើ​វា​ជា​យន្តហោះ​គ្មាន​មនុស្ស​បើក ? ម្នាក់​ទៀត​និយាយ​ថា “​មើល​នោះ​” វត្ថុ​ វាចាប់ផ្តើម​វិល ។

អ្នក​បើក​យន្តហោះ ចូល​និវត្តន៍​របស់​កងទ័ពជើងទឹក​អា​មេ​រិ​ក​លោក David Fravor ដែល​បានឃើញ “UFOs” ក្នុង​ឆ្នាំ​២០០៤ បាន​ប្រាប់ CNN ថា វត្ថុ​នោះ​បាន​ផ្លាស់​ប្តូរ​ខុស​ប្រក្រតី ។

លោក Fravor បាន​ប្រាប់​ទូរទស្សន៍ CNN ក្នុង​ឆ្នាំ​២០១៧ ថា “​នៅ​ពេល​ខ្ញុំ​ចូល​ទៅ​ជិត​វា​… វា​បាន​ព​ន្លឿ​ន ទៅ​ភាគ​ខាងត្បូង​យ៉ាង​លឿន ហើយ​បាន​បាត់​ខ្លួន ក្នុង​រយៈពេល​មិន​ដល់​ពីរ​វិនាទី​ផង​” ។

លោក​បន្ត “​វា​កើតឡើង​ភ្លាម​ៗ ដូច​ជា​គ្រាប់​បាល់​ប៉េង​ប៉ុង បុក​នឹង​ជញ្ជាំង​ហើយ​វា​លោត​ទៅ​ផ្លូវ​ផ្សេង​ទៀត​” អ៊ីចឹង ។

វី​ដេ​អូ​ចំនួន​៣ គឺ FLIR, GOFAST និង GIMBAL អាច​ទាញ​យក​បាន នៅ​លើ​គេហទំព័រ​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ