ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​ប្រឆាំង​តវ៉ា​នឹង​ការ​បិទ​រដ្ឋ​នៅ​អា​មេ​រិ​ក ធ្វើតេស្ត​«​វិជ្ជមាន​»​វីរុស​កូ​វី​ដ​១៩

3 ឆ្នាំ មុន

រដ្ឋការ៉ូ​លី​ណា​ខាងជើង ៖ ស្ត្រី​ម្នាក់ ដែល​ជា​មេដឹកនាំ​ក្រុម​បាតុកម្ម តវ៉ា​ប្រឆាំងដើម្បី​បើក​រដ្ឋ North Carolina ឡើង​វិញ និង​ទាមទារ​បន្ធូរបន្ថយ​ការ​រឹតត្បិត រួម​មាន​ទាំង​វិធាន​ការណ៍​គម្លាត​សង្គម…

រដ្ឋការ៉ូ​លី​ណា​ខាងជើង ៖ ស្ត្រី​ម្នាក់ ដែល​ជា​មេដឹកនាំ​ក្រុម​បាតុកម្ម តវ៉ា​ប្រឆាំងដើម្បី​បើក​រដ្ឋ North Carolina ឡើង​វិញ និង​ទាមទារ​បន្ធូរបន្ថយ​ការ​រឹតត្បិត រួម​មាន​ទាំង​វិធាន​ការណ៍​គម្លាត​សង្គម និង​ការ​បញ្ជា​ទិញ​នៅ​ឯ​ផ្ទះ​ត្រូវ​បាន​បង្ខំ​ឱ្យ​ស្នាក់​នៅ​តែ​ក្នុងផ្ទះ កំណត់​ដោយ​អភិបាល​រដ្ឋ​នោះ ទីបំផុត រូបនាង ​បាន​ឆ្លង​វីរុស​​នេះ COVID-19 បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VICE

លោកស្រី Audrey Whitlock មិន​អាច​ចូលរួម​ក្នុង​ការ​ប្រមូលផ្តុំ​គ្នាលើកទី៣ របស់​ក្រុម​អ្នក​តវ៉ា ដែល​បាន​ធ្វើ​ឡើង​នៅ​ក្រុង Raleigh ដោយសារ​តែ​នាង ស្ថិត​នៅ​ដាច់​ដោយឡែក​ពី​គ្នា បន្ទាប់​ពី​ធ្វើតេស្ត វិជ្ជមាន ចំពោះ​​កូ​វី​ដ​១៩ កាលពី ៣​ស​ប្តា​ហ៍​មុន ។

ក្រុម​អ្នក​តវ៉ា​នេះ មានឈ្មោះ​ថា ReOpenNC បាន​ធ្វើការ​តវ៉ា ប្រឆាំង​នឹង​ការ​ឲ្យ​ស្នាក់​នៅ​ក្នុងផ្ទះ របស់​លោក Roy Cooper អភិបាល​រដ្ឋ North Carolina ។ មនុស្ស​ប្រមាណ ១.០០០ នាក់​បាន​ប្រមូលផ្តុំ​គ្នា នៅ​កណ្តាល​ទីក្រុង Raleigh កាលពី​ថ្ងៃ​អង្គា​រស​ប្តា​ហ៍​មុន ដោយ​អះអាង​ថា បទបញ្ជា​នេះ បាន​រំលោភ​លើ​សិទ្ធិ ដែល​មាន​ក្នុង​រដ្ឋធម្មនុញ្ញ ។

នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់នាងឈ្មោះ Whitlock ​បាន​សរសេរ​ថា “ReOpen NC សន្យា​ថា នឹង​ធ្វើ​បាតុកម្ម​នៅក្រុង Raleigh រៀងរាល់ថ្ងៃ​អង្គារ រហូត​ដល់​ការ​រឹតត្បិត ​របស់​អភិបាល​ត្រូវ​បាន​ដក ដែល​ឥឡូវបម្រាម​ត្រូវ​បាន​បន្ត​រហូត​ដល់​ថ្ងៃ​ទី​៨ ខែឧសភា​” ។

យោង​តាម​នាយកដ្ឋាន​សុខាភិបាល បានឱ្យ​ដឹង​ថា នៅ​ក្នុង​រដ្ឋការ៉ូ​លី​ណា​ខាងជើង​នេះ​ ចំនួនអ្នកឆ្លង​វីរុស​នេះ បានកើនឡើងដល់ ៩,៤១៥ នាក់ហើយ និងមានមនុស្ស​ស្លាប់​សរុប​ចំនួន ៣៣៦នាក់​ ត្រឹមថ្ងៃទី២៨ មេសានេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ