ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជាសះស្បើយពីកូវីដ-១៩ ពីរនាក់បង្ហាញអារម្មណ៍ពិតក្រោយចេញពីមន្ទីរពេទ្យ

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ បុរសជនជាតិខ្មែរពីរនាក់ដែលជាមគ្គុទ្ទេសក៏ទេសចរដែលត្រូវបានរកឃើញថាកើតកូវីដ ១៩ ជាមួយនឹងភ្ញៀវជនជាតិបារាំងចំនួន៣១ផ្សេងទៀតនោះ បានបញ្ជាក់ថាពួកគេបានជាសះស្បើយពីវីរុសឆ្លងមួយនេះ ។ អ្នកទាំងពីរបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកបង្ហាញការដឹងគុណដល់ក្រុមគ្រូពេទ្យខ្មែរ លោក លោកស្រីវេជ្ជបណ្ឌិតទាំងអស់ដែលបានលះបង់កំលាំងកាយចិត្ត ពេលវេលា…

រាជធានីភ្នំពេញ៖ បុរសជនជាតិខ្មែរពីរនាក់ដែលជាមគ្គុទ្ទេសក៏ទេសចរដែលត្រូវបានរកឃើញថាកើតកូវីដ ១៩ ជាមួយនឹងភ្ញៀវជនជាតិបារាំងចំនួន៣១ផ្សេងទៀតនោះ បានបញ្ជាក់ថាពួកគេបានជាសះស្បើយពីវីរុសឆ្លងមួយនេះ ។

អ្នកទាំងពីរបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកបង្ហាញការដឹងគុណដល់ក្រុមគ្រូពេទ្យខ្មែរ លោក លោកស្រីវេជ្ជបណ្ឌិតទាំងអស់ដែលបានលះបង់កំលាំងកាយចិត្ត ពេលវេលា ស្ម័គ្រប្រថុយគ្រោះថ្នាក់ជាមួយវីរុស ចូលមកព្យាបាលយើងខ្ញុំដោយផ្ទាល់ប្រកបដោយវិជ្ជាជីវៈ ព្រមជាមួយនឹងចិត្តមេត្តាធម៌ ខន្ដីខ្ពស់ទៀងពេលវេលា រហូតទាល់តែពួកគេបានជាសះស្បើយពីវីរុសឆ្លងមួយនេះ ។



យោងតាមគណនីហ្វេសប៊ុកឈ្មោះ Chanpy Sp បានបង្ហោះសារនិងរូបថតបុរសទាំងពីរនាក់ដែលមានខ្លឹមសារថា «វីរុសកូវិដ-១៩ ត្រូវបានដេញបំបាត់ទៅវិញហើយ ចំនែកខ្ញុំបាទ មឿន យក់ហៃ និងមិត្តរួមអាជីព រៀម សុភាព ជាមគ្គុទ្ទេសក៏ទេសចរក្នុងក្រុមហ៊ុនអង្គរអេណាទួរវ៉ូយ៉ាហ្ស៍ ព្រមទាំងភ្ញៀវជនជាតិបារាំងចំនួន៣១នាក់ក៏បានជាសះស្បើយ និងមានសុខភាពមាំមួនជាធម្មតាវិញដែរ» ។

ប្រភពដដែលបានបន្តថា «លទ្ធផលដ៏រំភើបនេះកើតចេញជារួម មិនអាចប្រកែកបានពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ដូច្នេះ យើងខ្ញុំជាមគ្គុទ្ទេសក៏ទេសចរជាតិទាំងពីរនាក់ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់វិធានការណ៍ និងគ្រប់គ្រង ស្ថានការណ៍ទាន់ពេលវេលា និងមានប្រសិទ្ធិភាពខ្ពស់។ ក្រោមការដឹកនាំ ដ៏ប៉ិនប្រសព្វ ជាមួយនឹងការទូតវៃឆ្លាត ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោបានបន្តរឹតចំណង និង ពង្រឹងមិត្តភាពជាមួយមហាមិត្តចិន ហើយដោយសារទំនាក់ទំនងដ៏ស្អិតរមួតនេះ ទើប យើងទទួលបានការជួយឧបត្ថមពីក្រុមគ្រូពេទ្យចិន មកពិនិត្យព្យាបាលទាន់ពេលវេលា ប្រកបដោយជោគជ័យ» ។

អ្នកដែលជាសះស្បើយពីកូវីដ ១៩ ទាំង២​រូបបានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តដែលបាន «អន្តរាគមន៍ឲ្យមាន គ្រប់ស្ថាប័នជំនួយក្នុងការថែទាំក្រុមអ្នកជំងឺកូវីដ-១៩ យើងខ្ញុំឲ្យមានភាពកក់ក្ដៅ និងបាន ស្នាក់នៅក្នុងសណ្ឋាគារតារាឯករាជ្យ នាមាត់សមុទ្រក្រុងព្រះសីហនុ» ។

ជាពិសេសលោកទាំងពីរបានបង្ហាញការដឹងគុណថា «សូមគោរពថ្លែងអំណរគុណ និងដឹងគុណអស់ពីដួងចិត្តចំពោះក្រុមគ្រូពេទ្យខ្មែរ លោក លោកស្រីវេជ្ជបណ្ឌិតទាំងអស់ដែលបានលះបង់កំលាំងកាយចិត្ត ពេលវេលា ស្ម័គ្រប្រថុយ គ្រោះថ្នាក់ជាមួយវីរុស ចូលមកព្យាបាលយើងខ្ញុំដោយផ្ទាល់ប្រកបដោយ វិជ្ជាជីវៈ ព្រមជាមួយនឹងចិត្តមេត្តាធម៌ ខន្ដីខ្ពស់ទៀងពេលវេលា រហូតទាល់តែក្រុមយើងខ្ញុំបានជា សះស្បើយជាទីមោទនៈ។ សូមថ្លែងអំណរគុណចំពោះលោកនាយក និងបុគ្កលិកសណ្ឋាគារតារាឯករាជ្យទាំងអស់ ដែលខិតខំផ្ដល់សេវាស្នាក់នៅ និងម្ហូបអាហារគ្រប់ពេលជាមួយស្នាមញញឹមចេញពីចិត្ត សប្បុរស។ គុណភាពល្អនៃសណ្ឋាគារប្រណិត តារាឯករាជ្យ ពិតជាគ្រឹះសុទិដ្ឋិនិយមក្នុង ផ្លូវចិត្តដែលនាំឲ្យគ្រប់គ្នាបានជាសះស្បើយពីវីរុសកំណាចនេះ» ។



អ្នកទាំង២ បានបង្ហោះរូបថតចេញពីពេទ្យជាមួយស្នាមញញឹមនិងសំណេរបន្ថែមថា «សូមអរគុណច្រើនដល់ក្រុមគ្រួសារ បងប្អូន និងមហាមិត្តរួមអាជីពមគ្គុទ្ទេសក៏ទេសចរទាំងអស់ដែលតែងផ្ញើសារលើកទឹកចិត្តដល់យើងខ្ញុំអំឡុងស្នាក់នៅព្យាបាល។ សម្ដេច ឯកឧត្តម លោក លោកស្រី និងមហាមិត្តទាំងអស់ ពិតជាសរីរាង្គ សសៃឈាមនៃសង្គមជាតិមិនអាចខ្វះបានក្នុងរួមការពារ និងកសាងជាតិដែលការពិតជាក់ស្ដែងនេះ ធ្វើឲ្យ យើងខ្ញុំទាំងពីរនាក់កាន់តែឃើញច្បាស់ថា គ្មានអ្នកណាស្រឡាញ់ខ្មែរ ប្រសើរជាង ខ្មែរយើងឡើយ។ សូមទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំទាំងពីរនាក់» ។

សូមរម្លឹកថាគិតត្រឹមថ្ងៃទី ២៨ ខែមេសានេះកម្ពុជាមានករណីវិជ្ជមានកូវីដ-១៩ សរុប ១២២ ករណីនិងព្យាបាលជាសះស្បើយជាច្រើននាក់ ដែលពេលនេះមានតែ ៣ នាក់ប៉ុណ្ណោះបន្តព្យាបាលនៅមន្ទីរពេទ្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ