ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ផ្តល់​ជំនួយ​បន្ថែម​ដល់​កម្ពុជា ១,៥​លាន​ដុល្លារ ប្រយុទ្ធ​ប្រឆាំង​កូ​វី​ដ​១៩

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បានអោយ​ដឹង​ថា នៅ​ស​ប្តា​ហ៍​នេះ រដ្ឋាភិបាល នៃ​សហរដ្ឋអាមេរិក បាន​សន្យា​ផ្តល់​ថវិកា​ចំនួន ១,៥​លាន​ដុល្លារ បន្ថែម​សម្រាប់​ជួយ​ប្រទេស​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បានអោយ​ដឹង​ថា នៅ​ស​ប្តា​ហ៍​នេះ រដ្ឋាភិបាល នៃ​សហរដ្ឋអាមេរិក បាន​សន្យា​ផ្តល់​ថវិកា​ចំនួន ១,៥​លាន​ដុល្លារ បន្ថែម​សម្រាប់​ជួយ​ប្រទេស​កម្ពុជា នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ ។

លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក W. Patrick Murphy បាន​ប្រកាស​ជំនួយ​ថ្មី​នេះ ដល់​ក្រសួងសុខាភិបាល ។

ចាប់តាំងពី​ការ​ចាប់ផ្តើម​មាន​ឡើង​នូវ​ការ​រាតត្បាត នៃ​មេរោគ​នេះ សហរដ្ឋអាមេរិក​បាន​សន្យា​ផ្តល់​ប្រាក់​សរុប​ចំនួន​ជាង ៣,៥ លាន​ដុល្លា​អា​មេ​រិ​ក ដើម្បី​ទប់ទល់​នឹង​ការ​រាលដាល នៃ​មេរោគ​កូ​វី​ដ​-១៩ នៅ​កម្ពុជា ។

ជំនួយ​នេះ ដែល​ត្រូវ​បាន​ផ្តល់​តាម​រយៈ​ទីភ្នាក់ងារ​ជំនួយ​សហរដ្ឋអាមេរិក USAID គឺ​សម្រាប់​ជួយ​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា ក្នុង​ការ​គ្រប់គ្រង និង​បង្ការ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ថែម​ទៀត ហើយ​និង​ការ​ទ្រទ្រង់​មន្ទីរពិសោធន៍ នៅ​ក្នុង​ការ​តាមដាន​ជំងឺ​ព្យាបាល​អ្នក​ឈឺ ។

លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក៏​បាន​ថ្លែងអំណរគុណ ជំនួយ​ដែល​សហរដ្ឋអាមេរិក​ផ្តល់​ដល់​កម្ពុជា ជា​ផ្នែក​មួយ​ជួយ​កម្ពុជា​ឱ្យទាន់​ពេលវេលា ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។

លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បន្ត​ថា សហរដ្ឋអាមេរិក​ផ្តល់​ជំនួយ​ដ៏​សំខាន់ រួម​គ្នា​ដើម្បី​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា ពង្រឹងសមត្ថភាព​ធនធានមនុស្ស ដែល​យើង​មាន​ស្រាប់ ដូច្នេះ ជា​មូលដ្ឋាន​សំខាន់ ដើម្បី​ឱ្យ​ប្រព័ន្ធ​សុខាភិបាល​យើង​អាច​មាន​កម្លាំង​គ្រប់គ្រាន់ និង​ទទួល​បាន​ឧបករណ៍ ជំនួយស្មារតី និង​កិច្ច​សហប្រតិបត្តិការ​បន្ថែម ដើម្បី​ឆ្លើយ​តប​មាន​ប្រសិទ្ធភាព ក្នុង​ការ​ទប់ស្កាត់​វីរុស​កូ​វី​ដ​-១៩​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ