ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​ប្រពន្ធ និង​កូន​ទៅ​ដើរ​លេង ផ្ទះ​បែរ​ជា​​ខ្ទេច​ហ្មត់ ម្ចាស់ផ្ទះ​យំ​លែង​ចេញ​(វីដេអូ)

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា លំនៅ​ឋាន​មួយ​ខ្នង​ដែល​មាន​ទំហំ​៥x៩​ម៉ែត្រ ជញ្ជាំង​ក្តារ ប្រក់​ស័​ង្គ​សី និង​ម៉ូតូ​ចំនួន​២​គ្រឿង ព្រមទាំង​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ និង​ទ្រព្យសម្បត្តិ​ជា​ច្រើន​ផ្សេង​ៗ​ទៀត ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ហ្មត់​គ្មាន​សល់…

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា លំនៅ​ឋាន​មួយ​ខ្នង​ដែល​មាន​ទំហំ​៥x៩​ម៉ែត្រ ជញ្ជាំង​ក្តារ ប្រក់​ស័​ង្គ​សី និង​ម៉ូតូ​ចំនួន​២​គ្រឿង ព្រមទាំង​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ និង​ទ្រព្យសម្បត្តិ​ជា​ច្រើន​ផ្សេង​ៗ​ទៀត ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ហ្មត់​គ្មាន​សល់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​៤៩​នាទី​យប់ ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុង​ភូមិ​ពោធិ៍​ចាស់ ឃុំ​បេង ស្រុក​បន្ទាយ​អ​ម្ពឹ​ល​។

សេចក្តីរាយការណ៍​បន្ត​ថា ម្ចាស់ផ្ទះ​ខាងលើ​មានឈ្មោះ បេ វុ​ត្ថា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​ជា​ទាហាន មាន​ប្រពន្ធ​ឈ្មោះ វ៉ា​ន់ សុខ​ណា អាយុ​៤១​ឆ្នាំ មានកូន​២​ស្រី​នាក់ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

បើ​តាម​ប៉ូលិស​ស្រុក​បន្ទាយ​អ​ម្ពឹ​ល​បានឱ្យ​ដឹង​ថា មាន​អ្នក​ភូមិ​នៅ​កន្លែង​កើតហេតុ​បាន​ទូរស័ព្ទ​រាយការណ៍​មក​សមត្ថកិច្ច​ថា មាន​អគ្គិភ័យ​បាន​ឆាបឆេះ​លំនៅ​ឋាន​មួយ​ខ្នង​យ៉ាង​សន្ធោសន្ធៅ ។ ក្រោយ​ពី​ទទួល​ដំណឹង​នេះ​ភ្លាម ប៉ូលិស​បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​មួយ​គ្រឿង​ធ្វើ​អន្តរាគមន៍ តែ​មិន​អាច​ជួយ​បាន​នោះ​ទេ ពីព្រោះ​វា​ហួសពេល​ទៅ​ហើយ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឱ្យ​ឆាបឆេះ​ផ្ទះ​ខាងលើ​នេះ គឺ​បណ្តាល​មក​ម្ចាស់ផ្ទះ​បាន​បញ្ឆេះ​ម៉ាស៊ីនភ្លើង​បំភ្លឺ​ផ្ទះ​ទុក​ចោល ហើយ​ក៏​នាំ​ប្រពន្ធ និង​កូន​ចេញ​ទៅ​ដើ​លេង​នៅ​ឯ​ក្រុង​សំរោង​បាត់​ទៅ ទើប​បណ្តាល​ឱ្យ​ម៉ាស៊ីនភ្លើង​នោះ​ទុ​ស្សេ​ចរន្តអគ្គិសនី​ចេញ​ជា​អណ្តាត​ភ្លើង​ឆាបឆេះ​តែ​ម្តង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ