ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​រៀបចំ​ថា​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​ក្រោយ​អាច​នឹង​លុប​ចោល បើ​កូ​វី​ដ​១៩​នៅ​តែ​បន្ត​​រាតត្បាត

3 ឆ្នាំ មុន

ប្រធាន​រៀបចំ​ថា​ កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​ក្រោយ​អាច​នឹង​លុប​ចោល បើ​កូ​វី​ដ​១៩​នៅ​តែ​បន្ត​​រាតត្បាត​ ។​ប្រធាន​​​​​​​​​​​​​​​គណៈកម្មាធិការ​រៀបចំ​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​អត្ថាធិប្បាយ​មួយ​ដែល​បាន​ចេញផ្សាយ​កាល​ព្រឹក​ថ្ងៃ​អង្គា​រថា ការ​ពន្យារពេល​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ ដែល​ត្រូវធ្វើ​នៅ​ឆ្នាំ​ក្រោយ អាច​នឹង​ត្រូវ​បាន​លុប​ចោល​តែ​ម្តង ប្រសិនបើ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ មិន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​បាន​នៅ​ឆ្នាំ​ក្រោយ​។…

ប្រធាន​រៀបចំ​ថា​ កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​ក្រោយ​អាច​នឹង​លុប​ចោល បើ​កូ​វី​ដ​១៩​នៅ​តែ​បន្ត​​រាតត្បាត​ ។​
ប្រធាន​​​​​​​​​​​​​​​គណៈកម្មាធិការ​រៀបចំ​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​អត្ថាធិប្បាយ​មួយ​ដែល​បាន​ចេញផ្សាយ​កាល​ព្រឹក​ថ្ងៃ​អង្គា​រថា ការ​ពន្យារពេល​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ ដែល​ត្រូវធ្វើ​នៅ​ឆ្នាំ​ក្រោយ អាច​នឹង​ត្រូវ​បាន​លុប​ចោល​តែ​ម្តង ប្រសិនបើ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ មិន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​បាន​នៅ​ឆ្នាំ​ក្រោយ​។

ដោយសារ​តែ​វីរុស​កូ​វី​ដ​១៩ បាន​បង្ខំ​ឲ្យ​មានការ​ពន្យា​ពេល​មួយ​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក ដែល​តាម​កាលបរិច្ឆេទ​ថ្មី​នឹង​បើក​នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២១ ប៉ុន្តែ​លោក​ប្រធាន Yoshiro Mori បាន​និយាយ​ថា នឹង​គ្មាន​ការ​ពន្យារពេល​បន្ត​ទៀត​ទេ ។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន Nikkan Sports របស់​ជប៉ុន​លោក Yoshiro Mori ត្រូវ​បាន​គេ​ចោទ​ជា​សំណួរ​ថា​តើ កីឡា​អូ​ឡាំ​ពិ​ក​អាច​ត្រូវ​បាន​ពន្យារពេល​រហូត​ដល់​ឆ្នាំ ២០២២ ប្រសិនបើ​វីរុស​កូ​វី​ដ​១៩ នៅ​តែ​បន្ត​គំរាមកំហែង​នៅ​ឆ្នាំ​ក្រោយ ? លោក​បាន​ឆ្លើយ​ថា​៖ «​ទេ​! ក្នុង​ករណី​នោះ​វា​ត្រូវ​នឹង​បាន​លុប​ចោល​តែ​ម្តង​» ។

លោក​បាន​បន្ត​ថា ប្រសិនបើ​វីរុស​នេះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​បាន​ដោយ​ជោគជ័យ នោះ​យើង​នឹង​រៀបចំ​កីឡា​អូ​ឡាំ​ពិ​កដោយ​សន្តិភាព​បំផុត នៅ​រដូវក្តៅ​ឆ្នាំ​ក្រោយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ