ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​នឹង​ទៅ​ទស្សនកិច្ច​នៅ​ទីក្រុង Wuhan ក្រោយ​វិបត្តិ​កូ​វី​ដ​-១៩ ចប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចេញ​សេចក្តី​ជូន​ព័ង​ត៌​មាន​មួយ​ស្តី​អំពី​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២០ ម្សិលមិញ លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន…

រាជធានី​ភ្នំពេញ​៖ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចេញ​សេចក្តី​ជូន​ព័ង​ត៌​មាន​មួយ​ស្តី​អំពី​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២០ ម្សិលមិញ លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយ​ក្នុង​នោះ​បាន​រំលេច​ចេញ​នូវ​ព័ត៌មាន​មួយ​ថា ប្រទេស​ចិន​រង់ចាំ​ស្វាគមន៍​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ទៅ​ទស្សនកិច្ច​នៅ​ទីក្រុង​វូ​ហាន (Wuhan) ក្រោយ​វិបត្តិ COVID-19 ចប់ ។

រូបភាពសម្តេចតេជោ អញ្ជើញទៅប៉េកាំងកាលពីខែកុម្ភៈ ពេលចិនពើបប្រទះការរាតត្បាតកូវីដ១៩

យ៉ាងណាមិញ​ប្រភព​ដដែល​មិន​បាន​បញ្ជាក់​លម្អិត​ថា​ តើ​សម្តេច​លោក​នឹង​អញ្ជើញ​ទៅ Wuhan នៅ​ថ្ងៃខែ​ឆ្នាំ​ណា​លម្អិត​នោះ​ទេ បើ​ទោះបីជា​ពេល​នេះ​ស្ថានភាព​វីរុស​កូវីដ ១៩ នៅ​ទីក្រុង​ចិន​មួយ​នេះ​បាន​ស្ងប់ស្ងាត់​និង​គ្រប់គ្រង​ស្ថានការណ៍​បាន​ក៏​ដោយ ។ ក៏​ប៉ុន្តែ លោក វ៉ាង យី បាន​អះអាង​ថា ​នឹង​បន្ត​ជួយ​កម្ពុជា​តទៅ​ទៀត​ដើម្បី​ជម្រុញ​ការ​អភិវឌ្ឍន៍​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែម​ទៅ​ទៀត ។

នេះ​បើ​តាម​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ ។ ក្នុង​នោះ​ផង​ដែរ លោក ប្រាក់ សុ​ខុន បាន​កោតសរសើរ​ជោគជ័យ​ដែល​ប្រទេស​ចិន​សម្រេច​បាន​ក្នុង​ការ​ទប់ស្កាត់​ជំងឺ COVID-19 តាម​រយៈ​ការ​ធ្វើ​ពលិកម្ម​ខ្លួនឯង​ដ៏​ធំធេង និង​ការ​រួម​កម្លាំង​ជា​ធ្លុង​មួយ​របស់​បក្ស រដ្ឋាភិបាល និង​ប្រជាជន​ចិន​ទាំងមូល ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល និង​ការ​ព្យាបាល​អ្នកជំងឺ​។ លោក​ក៏​បាន​សរសើរ និង​អរគុណ​ចិន​ដែល​បាន​បោះដៃ​ជួយ​ដល់​ប្រទេស​ជា​ច្រើន​នៅ​លើ​លោកតា​មការ​បញ្ជូន​គ្រូពេទ្យ សម្ភារ​ពេទ្យ និង​ថ្នាំ ចែករំលែក​មេរៀន បទ​ពិសោធន៍ ដែល​នេះ​ជា​ការ​បង្ហាញ​ពី​សាមគ្គីភាព និង​ការ​ទទួលខុស​ត្រូវជា​អន្តរជាតិ​ពិត​ៗ​។

លោក​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​អរគុណ​ចិន​ដែល​បាន​បញ្ជូន​គ្រូពេទ្យ និង​សម្ភារ​ពេទ្យ​ទាំង​ពី​ខាង​ស៊ី​វិល និង​យោធា ជួយ​ផ្គត់ផ្គង់​វត្ថុធាតុដើម ដើម្បី​ឱ្យ​រោងចក្រ​នៅ​កម្ពុជា​បន្ត​ដំណើរការ ជួយ​យកចិត្តទុកដាក់​ចំពោះ​ពលរដ្ឋ និង​និស្សិត​ខ្មែរ​នៅ​ប្រទេស​ចិន ក៏​ដូច​ជា​ជួយ​ផ្តល់​បទ​ពិសោធន៍​ដល់​កងកម្លាំង​មួក​ខៀវ​កម្ពុជា​នៅ​លី​បង់ និង​នៅ​ម៉ា​លី​ផង​ដែរ ។

ចំណែក លោក វ៉ាង យី នៅ​ក្នុង​កិច្ច​សន្ទនា​នោះ ក៏​បាន​រម្លឹក​អំពី​កិច្ច​ប្រឹងប្រែង​របស់​ប្រទេស​ចិន​ទាំងមូល​ក្នុង​ការ​ជំនះ​វិបត្តិ គ្រប់គ្រង​វិបត្តិ​តាម​រយៈ​វិធានការ​ដ៏​តឹង​រឹង​នានា និង​គូសបញ្ជាក់​ពី​តម្រូវការ​ក្នុង​ការ​រក្សា​ការ​ប្រុង​ប្រយ័ត្ន​តទៅ​ទៀត ។

ក្នុង​នោះ​ផង​ដែរ លោក​ក៏​បាន​និយាយ​ថា ឆ្នាំ​នេះ​ជា​ខួប​២០​ឆ្នាំ នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន និង​កម្ពុជា ហើយ​ប្រទេស​ទាំង​ពីរ នឹង​បន្ត​អនុវត្ត​កិច្ចព្រមព្រៀង​ទាំងឡាយ​ដើម្បី​ជ្រោង​ទំនាក់ទំនង​ទ្វេភាគី​របស់​យើង​ទៅ​កាន់​កំរិត​កាន់តែ​ខ្ពស់​ថែម​ទៀត​។ លោក​បាន​បន្ត​ថា អាទិភាព​របស់​យើង គឺ​បន្ត​ជំរុញ​កិច្ច​សហ​ប្រិប​ត្តិ​ការ​ក្នុង​ក្រប​ខណ្ឌ​នានា ជំរុញ​សេដ្ឋកិច្ច​ឱ្យ​ងើបឡើង​វិញ​ពី​វិបត្តិ​COVID-19 ដោយ​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​វិស័យ​សំខាន់​ៗ​ដែល​បាន​ព្រមព្រៀង​គ្នា​កន្លង​មក​ ។

សូមរម្លឹកថា សម្តេចតេជោ ហ៊ុន សែន គឺជាថ្នាក់ដឹកនាំតែម្នាក់គត់លើពិភពលោក ដែលបានអញ្ជើញទៅកាន់ប្រទេសចិននាពេលចិនកំពុងប្រឈមមុខការផ្ទុះវីរុសកូវីដ-១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ