ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​បន្ថែម​ជុំវិញ​ការ​ផ្ទុះ​កាំភ្លើង​ក្នុង​ឡាន ផ្តើម​ដោយ​ដណ្តើម​កាំភ្លើង​ពី​ប្រពន្ធ

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សំណុំរឿង​មន្ត្រី​យោធា​ពាក់ស័ក្តិ​៤​ដែល​ជាប់ចោទ​ថា បាន​បាញ់​សម្លាប់​ប្រពន្ធដោយ​សារ​ភ្លើង​ប្រចណ្ឌ​ទៅ​តាម​ការ​សន្និដ្ឋាន​របស់​មហាជន​នោះ ពេល​នេះ​គឺ​បានដឹង​ពី​មូលហេតុ​អស់ហើយ ។តាម​​ការ​រៀបរាប់​របស់​លោក គឹ​ម សារី អាយុ៥៨​ឆ្នាំ ជា​ប្តី​បានឱ្យ​ដឹង​ថា…

ខេត្តកណ្តាល ៖ សំណុំរឿង​មន្ត្រី​យោធា​ពាក់ស័ក្តិ​៤​ដែល​ជាប់ចោទ​ថា បាន​បាញ់​សម្លាប់​ប្រពន្ធដោយ​សារ​ភ្លើង​ប្រចណ្ឌ​ទៅ​តាម​ការ​សន្និដ្ឋាន​របស់​មហាជន​នោះ ពេល​នេះ​គឺ​បានដឹង​ពី​មូលហេតុ​អស់ហើយ ។តាម​​ការ​រៀបរាប់​របស់​លោក គឹ​ម សារី អាយុ៥៨​ឆ្នាំ ជា​ប្តី​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​​២៦ ខែមេសា គាត់​បាន​ចេញពី​ហាង​លក់​បាយគុយទាវ​របស់​ខ្លួន​នៅ​ចាក់​អង្រែ​ក្រោម ខណ្ឌមាន​ជ័យ រាជធានី​ភ្នំពេញ ត្រឡប់​ទៅ​ផ្ទះ​នៅ​ស្រុកស្អាង​វិញ តែ​មិនឃើញ​ប្រពន្ធ​នៅផ្ទះ​ទេ ​មិនដឹង​ថា​ទៅ​ទីណា​ទេ ។

រហូត​ដល់​ម៉ោង​១​និង​៤០​នាទី​រសៀល ប្រពន្ធ​គាត់​បាន​ទូរស័ព្ទ​ឱ្យទៅ​យកនៅ​មុខ​ផ្សារ​ឡាក់​គី ព្រះ​នារាយណ៍​ចាក់​អង្រែ​ក្រោម ហើយ​រូប​គាត់​ក៏​បើករថយន្ត​ទៅ​យកប្រពន្ធ ។ នៅ​តាម​ផ្លូវ ​ប្រពន្ធ​គាត់​ចេះ​តែ​រំឭក​ពី​រឿង​គាត់​មិន​ដែល​ចូល​ផ្ទះ​ទៀង​ម៉ោង​ទេ រហូត​ដល់​យប់​ៗជ្រៅ​ទើប​ចូល​ផ្ទះ និង​ចោទ​ថា​មាន​ស្រី ក៏​មានការ​ត​មាត់​ថា យាយ​ឯង​ឱ្យ​ខ្ញុំ​ចូល​ផ្ទះ​ទៀង​ម៉ោង​ម៉េច​កើត ផ្ទះ​ធ្វើ​មិន​ទាន់​ហើយ​ផង បើ​ឱ្យ​ខ្ញុំ​នៅ​តែផ្ទះ មាន​លុយ​ឯណា​ឱ្យ​ចៅ​ទៅ​រៀន និង​ធ្វើ​ផ្ទះ ។

ពេល​នោះ ​ស្រាប់តែ​ប្រពន្ធ​ស្រែក​ឡូឡា​ខ្លាំង​ៗ​នៅក្នុង​រថយន្ត ថែម​ទាំង​ទាញ​កាបូប​ដាក់​កាំភ្លើង​របស់​គាត់​ទៀត ។ ដោយ​ឃើញ​សភាព​មិន​ស្រួលគាត់​ក៏​ឈប់​រថយន្ត​ក្បែរ​ចិញ្ចើម​ផ្លូវជាតិ​លេខ​២​ដណ្ដើម​កាំភ្លើង​ពី​ប្រពន្ធ​វិញ ហើយដោយ​សារ​ការ​ដណ្ដើម​ចុះឡើង​នេះ​​ក៏​បណ្តាល​ឲ្យ​ផ្ទុះ​១​គ្រាប់ ​ត្រូវ​ចំ​ក្រោម​ចង្កា​លើ​បំពង់​ខ្យល់​ខាងឆ្វេង​របស់​ប្រពន្ធ​បណ្ដាល​ឱ្យ​ស្លាប់​តែ​ម្តង ។

តាម​ការ​សារភាព​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​មកគាត់​បាន​ដឹក​ប្រពន្ធ​មក​ផ្ទះ​វិញ​ នៅ​ស្រុក​ស្អាងនិង​ទូរស័ព្ទ​ទៅ​នគរបាល​ខេត្ត ហើយ​មួយសន្ទុះក្រោយមក ​ក៏​មាន​នគរបាល​ស្រុក​និង​កង​រាជអាវុធហត្ថ​ស្រុក​ស្អាង​មក​ដល់​និង​ឃាត់ខ្លួន ។ សមត្ថកិច្ច​បាន​ប្រាប់​ថា មន្ត្រី​យោធា​រូប​នេះឈ្មោះ គឹ​ម សារី អាយុ​៥៨​ឆ្នាំ ជា​ជំនួយការ
ក្រសួងការពារជាតិ ។ ឯ​ប្រពន្ធ​ដែល​ស្លាប់​ឈ្មោះសោម សា​រៀម អាយុ​៥៩​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រែក​រុន ឃុំ​ព្រែក​គយ ស្រុក​ស្អាងខេត្តកណ្ដាល និង​មានស្រុក​កំណើត​នៅ​ខេត្តបន្ទាយ​មាន​ជ័យ ។

ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​កង​រាជ​អាវុធ​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នា​រសៀល​ថ្ងៃ​ទី​២៧ ខែមេសា ដើម្បីចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​

អត្ថបទសរសេរ ដោយ