ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​អ្នក​ឆ្លង COVID-19 នៅ​រុ​ស្ស៊ី កើន​លើស​នៅ​ចិន​ហើយ

3 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ប្រទេស​រុ​ស្ស៊ី​នា​ថ្ងៃ​ទី​២៧ មេ​សា ប្រកាស​ថា ជំរឿន​ឃើញ​អ្នក​ឆ្លង​វីរុស COVID-19 ថ្មី​ដល់​ទៅ​៦.១៩៨​នាក់ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុបក្នុង​ប្រទេស​នោះ​ឡើង​ដល់​៨៧.១៤៧​នាក់…

ប្រទេស​រុ​ស្ស៊ី ៖ ប្រទេស​រុ​ស្ស៊ី​នា​ថ្ងៃ​ទី​២៧ មេ​សា ប្រកាស​ថា ជំរឿន​ឃើញ​អ្នក​ឆ្លង​វីរុស COVID-19 ថ្មី​ដល់​ទៅ​៦.១៩៨​នាក់ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប
ក្នុង​ប្រទេស​នោះ​ឡើង​ដល់​៨៧.១៤៧​នាក់ ជា​តុល្យការ​មួយ​ខ្ពស់​ជាង​តុល្យការ​នៅ​ប្រទេស​ចិន ជា​កន្លែង​លេច​ចេញ​មុនគេ​នូវ​វីរុស​នោះ​ទៅ​ទៀត​។

ទោះបី​យ៉ាងណា​ចំនួន​អ្នក​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃនេះ មាន​ស្រាល បើ​ប្រៀបធៀប​ទៅ​នឹង​ចំនួន​អ្នក​ឆ្លង​ដែល​​ប្រកាស​កាលពី​ថ្ងៃ​ទី​២៦ មេ​សា ដែល​មាន​ដល់​៦.៣៦១​នាក់ ។ នេះ​ជា​ការ​អះអាង​របស់​ផ្នែកគ្រប់គ្រង​វិបត្តិ​រុ​ស្ស៊ី ។ ម្យ៉ាងទៀត​មនុស្ស​៥០​នាក់​ថែម​ទៀត​បាន​ត្រូវ​ស្លាប់​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​ដោយសារ​វីរុស​នៅ​រុ​ស្ស៊ី ។

ជាមួយ​អ្នក​ឆ្លង​៨៧.១៤៧​នាក់​ជា​តុល្យការ​ផ្លូវការ រុ​ស្ស៊ីពេល​នេះ​មាន​អ្នក​ឆ្លង​វីរុស​លើស​ពីនៅ​​ចិន ដែល​តាម​តួលេខ​ផ្លូវការ​ដែរ​ថា​មាន​ត្រឹម​៨២.៨៣០​នាក់ ចាប់តាំងពី​មានការ​ឆ្លង​ក្នុង​កម្រិត​ជាតិ​មក ។ វិធានការ​បង្ខាំង​មិន​ឲ្យ​មនុស្ស​ចេញក្រៅ​បាន​ចូល​ជា​ធរមាន​ពី​ថ្ងៃ​ទី​២៥​មីនា​មក​នៅ​រុ​ស្ស៊ី​ជាមួយ​ការ​បិទ​ទីលាន​សាធារណៈ​សំខាន់​ៗ ។

ការ​បង្ខាំង​ត្រូវ​រក្សា​ទុក​រហូត​ដល់​ថ្ងៃ​ទី​៣០ មេ​សា រួច​ប្រធានាធិបតី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​នៅ​មិន​ទាន់​ប្រកាស​ពី​អ្វី​ដែល​រដ្ឋាភិបាល​លោក​ត្រូវធ្វើ​បន្ទាប់​ពី​នេះ​ឡើយ ។ ប៉ុន្តែ​លោកស្រី​អាន​ណា​ប៉ូ​ប៉ូ​វ៉ា ដែលដឹកនាំ​ទីភ្នាក់ងារ​សហព័ន្ធ​ការពារ​សិទ្ធិ​របស់​អ្នក​ប្រើប្រាស់ ROSPOTREBNADZOR ថ្លែង​នាថ្ងៃ​ទី​២៧ មេ​សា​ថា លោកស្រី​គិត​ថា​ការ​រិ​ត​ត្បិត​នឹងនៅ​ជា​ធរមាន រហូត​ដល់​ថ្ងៃ​ទី​១២ ឧសភា ។

ចំណែកនាយក​រដ្ឋមន្ត្រី​លោក មី​ខា​អ៊ី​ល​មី​ឈូ​ស្ទី​ន​បាន​ស្នើ​ដល់​បណ្ដា​រដ្ឋមន្ត្រី​របស់​លោក ឲ្យ​ធ្វើ​សំណើ​នានា រហូត​ដល់​ថ្ងៃ​ទី​៣០ មេ​សា លើ​ការ​សម្រាល​មួយ​ផ្នែក​នៃ​បណ្ដា​វិធានការ​ចំពោះ​បណ្ដា​សហគ្រាស ដូច​ប្រទេស​ឯទៀត​ៗ​ដែល​ក្រុមហ៊ុន​ជា​ច្រើន​ជួប​គ្រោះថ្នាក់​នៃ​ការ​ក្ស័យធន​ហើយ​ការងារ​ច្រើន​ពាន់​អាច​បាត់បង់​ដោយសារ​វិធានការ​ទាំងនោះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ