ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ធ្វើ​អនាម័យ​នៅ​តែ​ជាប​ញ្ហាសំខាន់​ក្នុង​ការ​ការពារ​សុខភាព​ និង​ការ​ឆ្លង​​​ជំងឺ​កូ​វីដ​១៩

3 ឆ្នាំ មុន
  • កំពង់ធំ

ស្រុក​ស​ន្ទុ​ក ៖ ​លោក​ជំទាវ​ខៀវ ស៊ី​ណា​ជា​ចាន់​តូ​បាន​អំពាវ​នា​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​បន្ត​អនុវត្ត​ការ​ធ្វើ​អនាម័យ​បន្ត​ទៀត ​ដើម្បី​ការពារ​សុខភាព​ខ្លួន​ម្នាក់​ៗ​ពិសេស​គឺ​ការពារ​ជំងឺ​ឆ្លង​កូ​វី​ដ​១៩​ដែល​កំពុង​តែ​គំរាមកំហែង​ និង​ឆក់​យក​ជីវិត​មនុស្ស​អស់​ជា​ច្រើន​នាក់​នៅ​ទូ​ទាំង​ពិភពលោក​។ ការ​អំពាវនាវ​របស់​លោក​ជំទាវ ខៀវ ស៊ី​ណា ជា…

ស្រុក​ស​ន្ទុ​ក ៖ ​លោក​ជំទាវ​ខៀវ ស៊ី​ណា​ជា​ចាន់​តូ​បាន​អំពាវ​នា​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​បន្ត​អនុវត្ត​ការ​ធ្វើ​អនាម័យ​បន្ត​ទៀត ​ដើម្បី​ការពារ​សុខភាព​ខ្លួន​ម្នាក់​ៗ​ពិសេស​គឺ​ការពារ​ជំងឺ​ឆ្លង​កូ​វី​ដ​១៩​ដែល​កំពុង​តែ​គំរាមកំហែង​ និង​ឆក់​យក​ជីវិត​មនុស្ស​អស់​ជា​ច្រើន​នាក់​នៅ​ទូ​ទាំង​ពិភពលោក​។

ការ​អំពាវនាវ​របស់​លោក​ជំទាវ ខៀវ ស៊ី​ណា ជា ចាន់​តូ អនុប្រធាន​កិត្តិយស​សាខា​កាកបាទ​ក្រហម​កម្ពុជា ​ខេត្តកំពង់ធំ​ ដូចនេះ​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ដែល​លោក​ជំទាវ​អញ្ជើញ​ចុះ​ប្រគល់​ផ្ទះ​ចំនួន​៤​ខ្នង​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី​ហ៊ុន​សែន​ប្រធាន​កាក​បាទក្រហមកម្ពុជា ​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ដែល​មានការ​ខ្វះខាត​និង​ចាស់ជរា​រស់នៅ​ឃុំ​កកោះ​ស្រុក​ស​ន្ទុ​ក​នៅ​ព្រឹក​ថ្ងៃ​ទី​២៨​មេ​សា​ឆ្នាំ​២០២០​។

លោក​ជំទាវ​បន្ត​ទៀត​ថា​ ​ទោះបី​នៅ​មូលដ្ឋាន​យើង​មិន​ទាន់​មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នេះ​ក៏
ដោយ យើង​ត្រូវ​តែ​អនុវត្ត​ការ​ធ្វើ​អនាម័យ​ដើម្បី​ការពារ​កុំ​ឲ្យ​មានការ​ឆ្លង​ជំងឺ​នេះ​ដោយ​ស្ដាប់​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​កម្ពុជា ដើម្បី​រួម​គ្នា​ទប់ស្កាត់​កុំ​ឲ្យ​មានការ​ឆ្លង​នៅ​ក្នុង​មូលដ្ឋាន​យើង​។​ក្នុង​ករណី​គ្មាន​អាល់កុល ឬ ចែ​ល​លាងដៃ​ទេ​ត្រូវ​ឧស្សាហ៍​លាងដៃ​ឲ្យ​បាន​ញឹក​ញាប់​នឹង​សាប៊ូ ​ព្រោះថា​ជំងឺ​​កូ​វី​ដ​១៩​នេះ​វា​មិន​ទាន់​ផុតរ​លត់​​ពី​លោក​យើង​នៅឡើយ​ទេ​។

នៅ​ក្នុង​ឱកាស​ប្រគល់​ថ្មី​នោះ​ដែរ ​លោក​ជំទាវ ខៀវ ស៊ី​ណា បាន​បញ្ជាក់​ថា​៖ នៅ​គ្រប់​កាលៈ
ទេសៈ​​ពិសេស​ពេល​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ខ្វះខាត​សម្ដ​ច​តេ​ជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែងតែ​យកចិត្តទុកដាក់​និង​ជួយ​គិតគូ​ដល់​សុខទុក្ខ ​និង​ជួយ​ដោះស្រាយ​ចំពោះ​ការ​លំបាក​ខ្វះខាត​ប្រជាពលរដ្ឋ​យើង​ជា​និច្ច ទាំង​ការ​អញ្ជើញ​មក​ផ្ទាល់ ​និង​តាម​រយៈ​ក្រុមការងារ​ដោយ​មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​មិន​បានដឹង​ឬ​មិន​ជួយ​នោះ​ទេ​។

ដើម្បី​ជា​ចំណងដៃ​សម្រាប់​ថ្ងៃ​ឡើង​ថ្មី​នេះ​តាម​រយៈ​លោក​ជំទាវ ខៀវ ស៊ី​ណា ជា ចាន់​តូ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី​ ហ៊ុន​ សែន​ បាន​ឧបត្ថម្ភ​ដល់​គ្រួសារ​ដែល​ទទួល​បាន​ផ្ទះ​ថ្មី​ទាំង​គ្រួសារ​ក្នុង​មួយ​គ្រួសារ​ៗ​ទទួល​បាន​ថវិកា​ចំនួន ២០​ម៉ឺន​រៀល អង្ករ ស្ករស ទឹកដោះគោ ទឹកក្រូច​ទឹក​សុទ្ធ ទឹកស៊ីអ៊ីវ ទឹកត្រី អំបិល ត្រីខ មីន​ថ្នាំពេទ្យ​និង​ឃី​ត​១​កញ្ចប់​។

សូម​បញ្ជាក់​ថា​ ​គិត​មក​ដល់​ពេល​នេះ​ផ្ទះ​ដែល​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ​ហ៊ុន​ សែន​ ផ្ដល់​តាម​​រយៈ​​លោក​ជំទាវ ខៀវ​ស៊ី​ណា ជា ចាន់​តូ ​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​មានការ​ខ្វះខាត​ស្ត្រី​មេ​ម៉ាយ​ និង​ចាស់ជរា​រស់នៅ​ស្រុក​ស​ន្ទុ​ក​គិត​ទាំង​លើក​នេះ ​គឺ​មាន​ចំនួន ៣៨០​ខ្នង​ហើយ​។​ ផ្ទះ​នេះ​សង់​ពី​ឈើ​ប្រក់​ស័ង្កសី មាន​បណ្ដោយ ៦​ម៉ែត្រ​ទទឹង​៤​ម៉ែត្រ ដែល​មួយ​ខ្នង​ៗ​មាន​តម្លៃ​ជាង​១​ពាន់​ដុល្លា​អា​មេ​រិ​ក​។

ឆ្លៀត​នៅ​ក្នុង​ឱកាស​នោះ​ដែរ​ លោក​ជំទាវ​ និង​ក្រុមការងារ​នូវ​បាន​នាំ​អំណោយ​ចុះ​ចែក​តាម​ខ្នង​ផ្ទះ​រួម​មាន​ ៖ អង្ករ ថវិកា ​និង​ឃី​ត​ចែក​ជូន​ដល់​គ្រួសារ​ដែល​ជួប​ការ​លំបាក​ និង​ចាស់ជរា​នៅ​អំឡុង​នៃ​ការ​ញ៉ាំ​ញី​ពី​ជំងឺ​​កូ​វី​ដ​១៩​ផង​ដែរ​៕ ដោយ​សហ​ការ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ