ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UEFA បញ្ចេញ​ទឹកប្រាក់​២៣៦​លាន​អឺ​រ៉ូ​​ដើម្បី​​ជួយ​សមាជិក​ទាំង​៥៥របស់​ខ្លួន

3 ឆ្នាំ មុន

សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) ត្រៀម​បញ្ចេញ​កញ្ចប់​ទឹកប្រាក់​ចំនួន​២៣៦.៥​លាន​អឺ​រ៉ូ (២៥៦​លាន​ដុល្លារ​អា​មេ​រិ​ក​) ដើម្បី​ជួយ​ដល់​សមាគម​ជា​សមាជិក​ចំនួន​៥៥​របស់​ខ្លួន​ដែល​កំពុង​ព្យាយាម​ដោះស្រាយ​ផល​ប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​អំឡុង​ពេល​មាន​វិបត្តិ​ដោយសារ​វីរុស​កូ​វី​ដ​១៩ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី Reuters ។ UEFA បាន​បញ្ជាក់​ឲ្យ​ដឹង​ថា…

សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) ត្រៀម​បញ្ចេញ​កញ្ចប់​ទឹកប្រាក់​ចំនួន​២៣៦.៥​លាន​អឺ​រ៉ូ (២៥៦​លាន​ដុល្លារ​អា​មេ​រិ​ក​) ដើម្បី​ជួយ​ដល់​សមាគម​ជា​សមាជិក​ចំនួន​៥៥​របស់​ខ្លួន​ដែល​កំពុង​ព្យាយាម​ដោះស្រាយ​ផល​ប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​អំឡុង​ពេល​មាន​វិបត្តិ​ដោយសារ​វីរុស​កូ​វី​ដ​១៩ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី Reuters ។

UEFA បាន​បញ្ជាក់​ឲ្យ​ដឹង​ថា សមាគម​ដែល​ជា​សមាជិក​នីមួយ​ៗ​ចំនួន៥៥ នឹង​ទទួល​បាន​ថវិកា​ចំនួន​៤,៣ លាន​អឺ​រ៉ូ​ពី​មូលនិធិ​ខាងលើ​នេះ ។

ប្រធាន UEFA លោក Aleksander Čeferin បាន​ថ្លែង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «UEFA ចង់​ជួយ​សមាជិក​របស់​ខ្លួន​ក្នុង​ការ​ឆ្លើយ​តប​តាម​វិធី​សម​ស្រប ទៅ​នឹង​កាលៈទេសៈ​ជាក់លាក់​របស់​ពួក​គេ ។ ជា​លទ្ធផល​យើង​បាន​ព្រមព្រៀង​ថា​ទឹកប្រាក់​រហូត​ដល់​ទៅ ៤,៣ លាន​អឺ​រ៉ូ​នឹង​ត្រូវ​ផ្តល់​ឲ្យ​សមាគម​នីមួយ​ៗ​ស្មើគ្នា សម្រាប់​ចំណាយ​លើ​ការ​ប្រកួត​នៅ​សល់​នៃ​រដូវ​កាល​នេះ និង​ឆ្នាំ​ក្រោយ ដើម្បី​កសាង​សហគមន៍​បាល់ទាត់​ឡើង​វិញ​»​។

សកម្មភាព​របស់ UEFA ដូច​គ្នា​ទៅ​នឹង​សកម្មភាព​របស់ FIFA ដែរ បន្ទាប់​ពី​សហព័ន្ធ​បាល់ទាត់​ពិភព​លោក​មួយ​នេះ បាន​បញ្ចេញ​កញ្ចប់​ទឹកប្រាក់​ចំនួន ១៥០​លាន​ដុល្លារ​កាលពី​ថ្ងៃ​ទី​២៥ សម្រាប់​ជួយ​ដល់​សមាគម​ដែល​ជា​សមាជិក​ទាំង ២១១​ទូ​ទាំង​ពិភពលោក ដែល​រង​ផល​ប៉ះពាល់​ដោយសារ​កូ​វី​ដ​១៩ ។

សូម​បញ្ជាក់​ថា​បច្ចុប្បន្ន UEFA កំពុង​ពិចារណា​លើ​លទ្ធភាព ២ សម្រាប់​ការ​បន្ត​ការ​ប្រកួត Champions League និង Europa League របស់​ខ្លួន​ពោល​គឺ​ដំណើរការ​ការ​ប្រកួត​លី​គ​ក្នុងស្រុក និង​ពានរង្វាន់​ទ្វីបអឺរ៉ុប​ក្នុង​ពេល​ដំណាលគ្នា ឬ​ឲ្យ​ការ​ប្រកួត​លី​គ​ក្នុងស្រុក​បញ្ចប់​ទាំងស្រុង មុន​ពេល​ចាប់ផ្តើម​ការ​ប្រកួត​ពានរង្វាន់​ទាំង​២ ឡើង​វិញ​នៅ​ខែ សីហា ៕​