ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​កូ​វី​ដ​១៩ ធ្វើ​ឱ្យ​ប្រាសាទ​នគរ​បា​ជ័យ​មាន​សភាព​ស្ងាត់​មិន​មាន​ភ្ញៀវ​មក​កម្សាន្ត

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ប្រាសាទ​នគរ​បា​ជ័យ​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​បុព្វបុរស​ខ្មែរ​ជំនាន់​ដើម ។ ដោយ​ធ្លាប់​បាន​ទាក់ទាញ​មនុស្ស​មក​កម្សាន្ត​លេង​ជា​រៀងរាល់ថ្ងៃ ក្នុង​នោះ​មាន​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ប៉ុន្តែ​ចាប់តាំងពី​ក្រោយ​ជំងឺ​កូ​វី​ដ​-១៩ បាន​ផ្ទុះ​ឡើង​គេ​សង្កេត​ឃើញ​ថា ភ្ញៀវ​ជាតិ​នៅ​មាន​មក​លេង​ខ្លះ​ៗ​ចំណែក​ភ្ញៀវ​អន្តរជាតិ​វិញ…

ខេត្តកំពង់ចាម ៖ ប្រាសាទ​នគរ​បា​ជ័យ​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​បុព្វបុរស​ខ្មែរ​ជំនាន់​ដើម ។ ដោយ​ធ្លាប់​បាន​ទាក់ទាញ​មនុស្ស​មក​កម្សាន្ត​លេង​ជា​រៀងរាល់ថ្ងៃ ក្នុង​នោះ​មាន​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ប៉ុន្តែ​ចាប់តាំងពី​ក្រោយ​ជំងឺ​កូ​វី​ដ​-១៩ បាន​ផ្ទុះ​ឡើង​គេ​សង្កេត​ឃើញ​ថា ភ្ញៀវ​ជាតិ​នៅ​មាន​មក​លេង​ខ្លះ​ៗ​ចំណែក​ភ្ញៀវ​អន្តរជាតិ​វិញ សូ​ម្បី​តែ​ម្នាក់​គ្មាន ។

អ៊ំ ប្រុស​ឈ្មោះ ហ៊ឹ​ម ណ​ក់ អាយុ​៦២​ឆ្នាំ មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មេ​សា ២០២០​ថា នៅ​តា​ស្រ​មតា​ព្រហ្ម ចូល​ពី​ច្រក​ក្លោ​ង​ទ្វារ​សាងសង់​ពី​ថ្មបាយក្រៀម​បន្តិច ក្នុង​បរិវេណ​ប្រាសាទ​នគរ​បា​ជ័យ មុន​ពេល​ជំងឺ​ខាងលើ​បាន​ផ្ទុះ​ឡើងជា​រៀងរាល់ថ្ងៃ គឺ​មាន​ប្រជាពលរដ្ឋ​ប្រុស​ស្រី​មក​ពី​គ្រប់​ទិស​ទី​ក្នុង​នោះ​រួម​មាន​មេមត់ រាជធានី​ភ្នំពេញ សៀមរាប ព្រមទាំង​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត​នៅ​ឆ្ងាយ​ៗ បាន​នាំ​គ្នា​មក​បែរបន់ ឬ​ក៏​លាបំណន់ នៅ​តា​ព្រហ្ម ក្នុង​១​ថ្ងៃ​មាន​ក្នុង​ចន្លោះ​ពី​៦០​ទៅ ៧០​នាក់ ព្រោះ​គេ​ជា​ថា​ទី​នេះ​ជា​កន្លែង​ស័ក​សិទ្ធ ។

គាត់​មាន​ប្រសាសន៍​បន្ត​ថា ចាប់​តាំង​តាំងពី​ពេល​ដែល​មានការ​ភ្ញាក់ផ្អើល​ជំងឺ​កូ​វី​ដ​-១៩ បាន​ផ្ទុះ​ឡើង​ធ្វើ​ឱ្យ​មនុស្ស​ដែល​ធ្លាប់​មក​បែរបន់​មានការ​ធ្លាក់​ចុះ​ប្រមាណ​ជា​៦០% ។

ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មេ​សា ២០២០ លោក​ឧត្តមសេនីយ៍ត្រី​១​រូប និង​ប្រពន្ធ​បាន​នាំ​គ្នា​ជិះ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ដោយ​មាន​ជ្រូក​ខ្វៃ​មួយ​ក្បាល​មក​ថ្វាយ​លោកតា ក្រោយ​ពី​បាន​បែរបន់​សម្រេច​ពេល​ដែល​ប្រពន្ធ​របស់​គាត់​បាន​ជួបនឹង​គ្រោះថ្នាក់​ដួល​សន្លប់ បណ្ដាល​ឱ្យ​ប្រេះស្រាំ​លលា​ក្បាល​ក្រោយមក​ជំងឺ​ប្រពន្ធ​របស់​គាត់​បានជា​សះស្បើយ ក្រោយ​ពី​ក្រុម​គ្រូពេទ្យ​បាន​សង្គ្រោះ ។ លុះ​ពេល​ជា​ក៏​បាន​យក​ជ្រូក​ខ្វៃ​មក​ថ្វាយ​លោកតា ដើម្បី​លាបំណន់ ។

ស្ត្រី​ឈ្មោះ សេង ភា​ច អាយុ​៣៨​ឆ្នាំ លក់​ទឹកអំពៅ និង​ភេសជ្ជៈ​នៅ​ក្នុង​បរិវេណ​ប្រាសាទ​នគរ​បា​ជ័យ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា គាត់​បាន​លក់ដូរ​នៅ​ទី​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ក្នុង​មួយ​ថ្ងៃ​អាច​លក់​បាន​ពី​៥​ទៅ​៦​ម៉ឺន​រៀល លុះ​ពេល​ដែល​មានការ​ភ្ញាក់ផ្អើល​ផ្ទុះ​ជំងឺ​កូ​វី​ដ​-១៩ បាន​ធ្វើ​ឱ្យប្រាក់​ចំណូល​របស់​គាត់​មានការ​ធ្លាក់​ចុះ​ដោយ​ក្នុង​មួយ​ថ្ងៃ​លក់​បាន​តែ​១​ទៅ​២​ម៉ឺន​រៀល ។

ចំណែក​ប្ដី​របស់​គាត់​មានមុខ​របរ​រត់​តុ​កតុក តែ​មិន​មាន​មនុស្ស​ជិះ​ដោយសារ​តែ​គេ​ព្រួយបារម្ភ​ខ្លាច​ឆ្លង​ជំងឺ ហើយ​ប្រាក់​ចំណូល​ដែល​រកបាន​រាល់​ថ្ងៃនេះ​ដោះស្រាយ​ជីវភាព​ទាំង​លំបាក ។ ហើយ​សម្រាប់​គ្រួសារ​របស់​គាត់​ក៏​បាន​ប្រកាន់​ភ្ជាប់​នៅ​អនាម័យ​ដោយ​សមាជិក​ក្នុង​គ្រួសារ​ឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ និង​ពាក់​ម៉ាស់​ជាដើម​បង្ការ​កុំ​ឲ្យ​ឆ្លង​ជំងឺ ។

មន្ត្រី​នគរបាល​ការិយាល័យ​ទេសចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដែល​ប្រចាំការ​នៅ​ក្នុង​បរិវេណ​ប្រាសាទ​នគរ​បា​ជ័យ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា មុន​នឹង​ជំងឺ​ខាងលើ​បាន​ផ្ទុះ​ឡើង​នៅ​ប្រាសាទបុរាណ​ដែល​មាន​វ័យ​ចំណាស់​មួយ​នេះ​បាន​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​កម្សាន្ត​លេង​ជា​រៀងរាល់ថ្ងៃ​ពិសេស​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍ គឺ​មាន​មនុស្ស​មក​លេង​កាន់តែ​ច្រើន ។ ហើយ​កូន​ក​ម្លោះ កូនក្រមុំ​មក​ពី​បណ្ដា​ស្រុក​នានា​ក៏​បាន​នាំ​គ្នា​មក​តុបតែង ដើម្បី​ថត​យក​រូបភាព​ប្រាសាទបុរាណ​នេះ​ជា​ញឹក ញាប់​ស្ទើរ​រាល់ថ្ងៃ ។

តែ​ចាប់​តាំង ពី​ជំងឺ​នេះ​បាន​ផ្ទុះ​ឡើង​ភ្ញៀវ​ជាតិ​មានការ​ធ្លាក់​ចុះ​ខ្លាំង​ចំណែក​ភ្ញៀវ​បរទេស​សូ​ម្បី​តែ​ម្នាក់​ក៏​មិន​មាន​ដែរ ។ ដោយ​មានការ​ណែនាំ​ពី​លោកស្នងការ​នគរបាល​ខេត្ត​កម្លាំង​សមត្ថកិច្ច​ត្រូវ​បាន​ដាក់​យាម​ប្រចាំការ​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ទប់ស្កាត់​បទល្មើស​នានា ដើម្បី​កុំ​ឲ្យ​កើតឡើង​ជាយថាហេតុ ។ ព្រោះ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ដោយសារ​តែ​មិន​មាន​កម្លាំង​នគរបាល​នៅ​យាម​ប្រចាំការ​ពង្រឹង​សន្តិសុខ​ដែល​ជា​ឱកាស​ហុច​ឲ្យ​ក្រុម​ជន​ខិល ខូច​ធ្លាប់​បាន​វាយ​អ្នក​ទេសចរណ៍​អន្តរជាតិ​យក​លុយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ