ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FIFA ចង់​មានការ​ប្តូរ​កីឡាករឱ្យ​​បាន៥​នាក់​ ពេល​បាល់ទាត់​ចាប់ផ្តើម​ឡើង​វិញ

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ​៖ សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) បាន​ស្នើ​សុំ​អនុញ្ញាត​ឲ្យ​មានការ​ប្តូរ​កីឡាករ​បាន​ចំនួន​៥នាក់​នៅ​ពេល​ការ​ប្រកួត​បាល់ទាត់​ចាប់ផ្តើម​ឡើង​វិញ ក្នុង​គោលបំណង​កាត់​បន្ថយ​ផល​ប៉ះពាល់​លើ​កាលវិភាគ​ប្រកួត​ដែល​កំពុង​ជាប់​គាំង ។ ជា​ធម្មតា​ការ​ប្តូរ​កីឡាករ​ត្រូវ​បាន​អនុញ្ញាត​បាន​ចំនួន ៣ នាក់​តែ​ប៉ុណ្ណោះ…

ប្រទេស​អង់គ្លេស ​៖ សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) បាន​ស្នើ​សុំ​អនុញ្ញាត​ឲ្យ​មានការ​ប្តូរ​កីឡាករ​បាន​ចំនួន​៥នាក់​នៅ​ពេល​ការ​ប្រកួត​បាល់ទាត់​ចាប់ផ្តើម​ឡើង​វិញ ក្នុង​គោលបំណង​កាត់​បន្ថយ​ផល​ប៉ះពាល់​លើ​កាលវិភាគ​ប្រកួត​ដែល​កំពុង​ជាប់​គាំង ។

ជា​ធម្មតា​ការ​ប្តូរ​កីឡាករ​ត្រូវ​បាន​អនុញ្ញាត​បាន​ចំនួន ៣ នាក់​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ជាមួយនឹង​ការ​ផ្លាស់​ប្តូរ​ថ្មី​នេះ បន្ទាប់​ពី FIFA បាន​មើលឃើញ​ថា​កាលវិភាគ​ដ៏​មមាញឹក នឹង​កើត​មាន​សម្រាប់​ការ​ប្រកួត​លី​គ ដែល​ពួក​គេ​អាច​ប្រឈម​មុខ​នៅ​ពេល​រដូវ​កាល​ចាប់ផ្តើម​ឡើង​វិញ ។

ផែនការ​នេះ អាច​ត្រូវ​បាន​អនុវត្ត​ដោយ​អ្នក​រៀបចំ​សម្រាប់​ការ​ប្រកួត​ក្នុងស្រុក ហើយ​គ្រោង​នឹង​អនុវត្ត​រហូត​ដល់​ចុងបញ្ចប់​នៃ​រដូវ​កាល ២០២១ ។

អ្នកនាំពាក្យ​របស់ FIFA បាន​ប្រាប់ BBC Sport យ៉ាង​ដូច្នេះ​ថា «​បច្ចុប្បន្ន​បញ្ហា​សុខភាព​គឺជា​អ​ទិ​ភាព​ចម្បង​មុនគេ ហើយ​គ្មាន​ការ​ប្រកួតប្រជែង​ណាមួយ​ដែល​ត្រូវ​ប្រថុយ​នឹង​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​នោះ​ទេ​»​។

«​បាល់ទាត់​គួរតែ​ចាប់ផ្តើម​ឡើង​វិញ នៅ​ពេល​ដែល​អាជ្ញាធរ​សុខាភិបាល និង​រដ្ឋាភិបាល​និយាយ​ថា វា​ពិតជា​មាន​សុវត្ថិភាព និង​មិន​រំខាន​ដល់​សេវាកម្ម​សុខភាព​សាធារណៈ ។ សុវត្ថិភាព​របស់​កីឡាករ គឺជា​អាទិភាព​មួយ​ក្នុង​ចំណោម​អាទិភាព​ចម្បង​របស់ FIFA ។ កង្វល់​មួយ​ក្នុង​រឿង​នេះ គឺ​កាលវិភាគ​ការ​ប្រកួត​ដ៏​ញឹកញាប់ អាច​មាន​ហានិភ័យ​នៃ​ការ​រង​របួស​សម្រាប់​កីឡាករ​» ។

«​សំណើ​នេះ​នឹង​ត្រូវការ​មានការ​យល់ព្រម​ពី​ក្រុមប្រឹក្សាភិបាល​សមាគម​បាល់ទាត់​អន្តរជាតិ (IFAB) និង​ស្ថាប័ន​បង្កើត​ច្បាប់​បាល់ទាត់​ថា តើ​វា​ត្រូវ​បាន​អនុវត្ត​តាម​ការ​សំរេចចិត្ត​របស់​អ្នក​រៀបចំ​ការ​ប្រកួត ដែល​ពាក់ព័ន្ធ​ដែរ​ឬទេ?​» នេះ​បើ​តាម​សម្តី​របស់​អ្នកនាំពាក្យ FIFA ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ