ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​ចំនួន៣នៅ​ក្របខ័ណ្ឌ Premier League ចាប់ផ្តើម​​ហ្វឹកហាត់​ឡើង​វិញ

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស​ ៖ ក្លិប​បាល់ទាត់ Arsenal, Brighton និង West Ham បាន​បើក​ទីតាំង​ជំរំ​ហ្វឹកហាត់​របស់​ពួក​គេ​ឡើង​វិញ​ហើយ​កាលពី​ថ្ងៃ​ច័ន្ទ សម្រាប់​ឲ្យ​កីឡាករ​ធ្វើការ​ហ្វឹកហាត់​ផ្ទាល់ខ្លួន…

ប្រទេស​អង់គ្លេស​ ៖ ក្លិប​បាល់ទាត់ Arsenal, Brighton និង West Ham បាន​បើក​ទីតាំង​ជំរំ​ហ្វឹកហាត់​របស់​ពួក​គេ​ឡើង​វិញ​ហើយ​កាលពី​ថ្ងៃ​ច័ន្ទ សម្រាប់​ឲ្យ​កីឡាករ​ធ្វើការ​ហ្វឹកហាត់​ផ្ទាល់ខ្លួន (Individual) ។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី BBC បាន​ឲ្យ​ដឹង​ថា​ក្របខ័ណ្ឌ Premier League សង្ឃឹមថានឹង​ចាប់ផ្តើម​ឡើង​វិញ​នៅ​ថ្ងៃ​ទី ៨ ខែ មិថុនា និង​បញ្ចប់​នៅ​ចុងខែ កក្កដា ដើម្បី​ឲ្យ​សម​ស្រប​ទៅ​នឹង​ផែន​របស់ UEFA សម្រាប់​ការ​ប្រកួត​ពានរង្វាន់​ទ្វីបអឺរ៉ុប ។ ជាមួយ​គ្នា​នេះ​ផង​ដែរ សម្រាប់​ការ​ហ្វឹកហាត់​ពេញលេញ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ១៨ ខែ ឧសភា ។

ក្លិប​កំពូល ៗ​ក្នុង​ក្របខ័ណ្ឌ Premier League នឹង​មានការ​ជួប​គ្នា​នៅ​ថ្ងៃ​សុក្រ ដើម្បី​ពិភាក្សា​ពី​ជម្រើស​សម្រាប់​ការ​ចាប់ផ្តើម​លី​គ​ឡើង​វិញ ដែល​គម្រោង​នោះ​ត្រូវ​បាន​ហៅ​ថា «Project Restart» ។

លេខាធិការ​កីឡា​លោក Oliver Dowden បាន​និយាយ​ថា​គាត់​បាន​ទាក់ទង​ជាមួយ​ក្លិប​អំពី​ការ​ចាប់ផ្តើម​ក្របខ័ណ្ឌ Premier League ឡើង​វិញ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

លោក​បាន​ថ្លែង​នៅ​ក្នុង​វគ្គ​សំណួរ​សម្រាប់​សមាជិក​សភា​នៃ​នាយកដ្ឋាន​ប្រព័ន្ធ​ឌី​ជី​ថ​ល​, វប្ប​ធ​ម៌​, ប្រព័ន្ធ​ផ្សព្វផ្សាយ និង​កីឡា​ថា «​ខ្ញុំ​ផ្ទាល់​បាន​ពិភាក្សា​ជាមួយ​ក្របខ័ណ្ឌ Premier League ដើម្បី​ឲ្យ​ការ​ប្រកួត​បាល់ទាត់ នឹង​ដំណើរការ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​គាំទ្រ​ដល់​សហគមន៍​បាល់ទាត់​ក្នុងស្រុក​ទាំងមូល​។ ប៉ុន្តែ​ជាមួយ​ការ​ផ្លាស់​ប្តូរ​បែប​នេះ នឹង​ត្រូវ​សម​ស្រប​ជាមួយនឹង​ការ​ណែនាំ​របស់​រដ្ឋាភិបាលនិង​សេវា​សុខភាព​សាធារណៈ​» ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ