ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រត់​ឡាន​តាក់​សុ​ីនៅបន្ត​មុខរបរខ្លួន​ តែអារម្មណ៍​ទាំង​​​ភិត​​ភ័យ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ដើម្បី​ជីវភាព​គ្រួសារ និង​សង​ប្រាក់​ធនាគារ អ្នក​រត់​ឡាន​តាក់​សុ​ី​នៅ​តែ​បន្ត​មុខរបរ​របស់​ខ្លួនទាំង​ភិតភ័យ ដោយសារ​វីរុស​កូ​វី​ដ​១៩ បើ​ទោះជា​រោគ​នេះ​ មិន​រីក​រាលដាល​ជា​រៀងរាល់ថ្ងៃ​នៅ​កម្ពុជា ​ក៏​ដោយ ។ លោក​រឹម…

រាជធានី​ភ្នំពេញ​៖ ដើម្បី​ជីវភាព​គ្រួសារ និង​សង​ប្រាក់​ធនាគារ អ្នក​រត់​ឡាន​តាក់​សុ​ី​នៅ​តែ​បន្ត​មុខរបរ​របស់​ខ្លួនទាំង​ភិតភ័យ ដោយសារ​វីរុស​កូ​វី​ដ​១៩ បើ​ទោះជា​រោគ​នេះ​ មិន​រីក​រាលដាល​ជា​រៀងរាល់ថ្ងៃ​នៅ​កម្ពុជា ​ក៏​ដោយ ។

លោក​រឹម សា​ម៉​ន អ្នកស្រុក​ខេត្តក្រចេះ ​ជា​អ្នក​រត់​ឡាន​តាក់​សុ​ី​ប្រភេទ​២៥​កៅអី​ពី​ភ្នំពេញ​ទៅ​ក្រចេះ​ បាន​និយាយ​ថា​ បើ​ទោះបី​ដឹង​ថា ជំងឺកូ​វី​ដ​១៩​ជា​ជំងឺ​កាច​សាហាវ​ក៏​ដោយ ​គាត់​នៅ​ព្យាយាម​ប្រកប​មុខរបរ​រត់​តាក់​សុ​ី​ទាំង​ភិតភ័យ​ដើម្បី​ជីវភាព​គ្រួសារ និង​សង​ប្រាក់​ធនាគារ ។ ទោះជា​យ៉ាងណា គាត់​​បាន​អនុវត្ត​វិធាន​ការ​ការពារ​ខ្លួន​យ៉ាង​ខ្ជាប់ខ្ជួន​ជា​និច្ច តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ ។

ពេល​អ្នកដំណើរ​ឡើង​រថយន្ត​គាត់​ត្រូវ​បាញ់​ទឹក​អាកុល​លាងដៃ​ភ្ញៀវ​ និង​ឲ្យ​ពាក់​ម៉ាស​ជា​ដាច់ខាត​«​ការពារ​ប្រសើរ​ជាង​ព្យាបាល​» ។ មិនតែប៉ុណ្ណោះ ​គាត់​ក៏​បាន​តាមដាន​ពី​បច្ចុប្បន្នភាព នៃ​ស្ថានភាព​ជំងឺ​នេះ​ដោយ​យកចិត្តទុកដាក់​ជា​ប្រចាំ​ផង​ដែរ ។ ទោះជា​យ៉ាងណា​ បងប្អូន​អ្នក​រត់​តាក់​សុ​ី​មានការ​ភ័យ​ខ្លាច​ជំងឺកូ​វី​ដ​១៩​ក៏​ដោយ ក៏​ពួក​គេ​តែ​ប្រកប​របរ​ងាយ​ប្រឈម​មួយ​ចំនួន នៅ​តែ​បន្ត​មុខរបរ​របស់​ខ្លួន​តាម​ធម្មតា ​។

លោក យៀន ចំ​រ៉ុ​ង អ្នក​រត់​ឡាន​តាក់​សុ​ី​ភ្នំពេញ បាត់ដំបង ដែល​កំពុង​តែ​រៀបចំ​ភ្ញៀវ​ដាក់ឡាន​ប្រភេទ​ហា​យ​ឡិន​ឌ័រ​បាន​ឲ្យ​ដឹង​ថា គាត់​មាន​តួនាទី​ជា​មេ​គ្រួសារ ព្រោះតែ​ជីវភាព ទើបត្រូវ​បង្ខំចិត្ត​បន្ត​មុខរបរ​ទាំង​ភិត​ភ័យ បើ​ទោះជា​ពេល​នេះ​នៅ​កម្ពុជា​មិន​មានការ​រីក​រាលដាល​ជម្ងឺ​កូ​វី​ដ​១៩​ធ្ងន់ធ្ងរ​និង​មិន​មាន​អ្នក​ស្លាប់​ក៏​ដោយ គាត់​រួម​ទាំង​ភ្ញៀវ​ដែល​ជិះឡាន​គាត់​នាំ​បាញ់​ទឹក​អាកុល​ដែល​មាន​ដាក់​ក្នុង​ឡាន​ស្រាប់​ហើយ​ពួក​គេ​ក៏​មិន​ភ្លេច​ពាក់​ម៉ាស​ដែរ ។

មាន​ឡាន​ផ្ទាល់ខ្លួន សម្រាប់​ដឹក​អ្នកដំណើរ​ពី​រាជធានី​ភ្នំពេញ ទៅ​ខេត្តបាត់ដំបង លោក​ចំ​រ៉ុ​ង អាច​រក​ប្រាក់​ចំណូល​បាន​ប្រមាណ​៣០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ដែល​ឡាន​របស់​លោក​អាច​ផ្ទុក​ភ្ញៀវ បាន​ប្រមាណ​៧ ទៅ​៩៨​នាក់ ក្នុង​មួយ​ជើង​។ គាត់​ក៏​មានការ​ព្រួយបារម្ភ​ខ្លាច​ឆ្លង​ជម្ងឺ​កូ​វី​ដ​១៩ ប៉ុន្តែ​គាត់​នៅ​តែ​បន្ត​ដឹក​ភ្ញៀវ​រាល់ថ្ងៃ ព្រោះ​ត្រូវ​រក​ប្រាក់​សង​ធនាគារ​ហើយ​ក៏​ចង់​ឈប់​ដែរ​។ បើ​ធនាគារ​គេ​មិន​យក​លុយ​ខែ នោះ​ខ្ញុំ​អាច​ឈប់​បាន តែបើ​គេ​នៅ​តែ​យក​ខ្ញុំ​មាន​លុយ​ឯណា​បង់​ឱ្យ​គេ​។ ខ្ញុំ​ចេះ​តែ​ការពារ​ខ្លះទៅ​។ ទោះបី កូ​វី​ដ​១៩​មិន​មានការ​រីក​រាលដាល​ក្ដី ហើយ​ធនាគារ​មិន​ពន្យា​ពេល​បង់ការ​ប្រាក់​ទេ ខ្ញុំ​នៅ​តែ​រត់​ឡាន​អ៊ីចឹង​។ បើ​គេ​ផ្អាក​សិន ដល់​ពេល​ស្ងប់ស្ងាត់​ខ្ញុំ​នឹង​បង់​ឱ្យ​ធម្មតា​វិញ​»​។

ប្អូនប្រុស​ម្នាក់​ជា​អ្នក​បើករថយន្ត​ប្រភេទ​វី​អាយ​ភី​ឲ្យ​ក្រុមហ៊ុន​រថយន្តក្រុង​មួយ​នៅ​ម្តុំ​ផ្សារ​អូរ​ឫស្សី​ដែល​កំពុង​តែ​វាស់​កំ​ដៅ​ឲ្យ​ភ្ញៀវ​ឡើង​ជិះ​រថយន្ត​បាន​និយាយ​ថា ៖ ក្រោយ​ពី​រាជរដ្ឋាភិបាល​បាន​ឲ្យ​រថយន្តឈ្នួល​ដឹក​មនុស្ស​ទៅ​តាន​ខេត្ត​នានា​វិញ​ឃើញ​ថា​ក៏​មិនសូវ​សំបូរ​ភ្ញៀវ​ប៉ុន្មាន​នោះ​ទេ ដោយ​រថយន្ត​ប្រភេទ​វី​អាយ​ភី​របស់​ក្រុមហ៊ុន​កំណត់​ឲ្យ​ដឹក​ភ្ញៀវ​តែ​១១​នាក់ ។ ហើយ​វិធី​ការពារ​ជម្ងឺ​កូ​វី​ដ​១៩​គឺ​ក្រុមហ៊ុន​បាញ់​ក្នុង​រថយន្ត​ជា​ប្រចាំ ពេល​ភ្ញៀវ​ឡើង​រថយន្ត​ត្រូវ​វាស់​កំ​ដៅ ភ្ញៀវ​ម្នាក់​ៗ​គេ​មាន​ដប​ទឹក​អាកុល​តាម​ខ្លួន​ស្រាប់ ។

ដោយឡែក​ក្រុមហ៊ុន​ឡាន​ឈ្នួល​ប្រភេទ​វី​អាយ​ភី​មួយ​ដែល​មាន​ទីតាំង​តាម​បណ្តោយ​មាត់ទន្លេ​និយាយ​ក្នុង​ន័យ​មិន​ឲ្យ​បញ្ចេញ​អត្តសញ្ញាណ​បាន​ឲ្យ​ដឹង​ថា ៖ ចាប់តាំងពី​ផ្ទុះ​វីរុស​កូ​រូ​ណា​មក ភ្ញៀវ​ធ្វើ​ដំណើរ​បាន​ធ្លាក់​ចុះ ជា​ធម្មតា​វា​តែងតែ​ថយ​ហើយ​។ ឥឡូវ​គេ​ឱ្យ​ប្រុង​ប្រយ័ត្ន មិនសូវ​មាន​អ្នក​ហ៊ាន​ដើរ​ចេញ​ទៅ​ណា​ទេ​។ ក្រុមហ៊ុន​នានា ហើយនឹង​តាក់ស៊ី​ក៏​ដូច​គ្នា​ដែរ​។ ខ្ញុំ​មានទឹក​អាល់កុល​ឱ្យ​ភ្ញៀវ​លាងដៃ ពេល​មក​យក​អីវ៉ាន់ និង​ពេល​ឡើង​ឡាន ក៏​ដូច​ជា​សាប៊ូ សម្រាប់​ការ​ចេញចូល​ពី​បន្ទប់ទឹក​ដែរ ។ បច្ចុប្បន្ន​ ការ​ឆ្លង​ជំងឺកូ​វី​ដ​១៩​មិន​មាន​រីក​រាលដាល​ក៏​ពិត តែ​អ្នក​ធ្វើ​ដំណើរ​តាម​នៅ​តែ​ថយ​ចុះបើ​សិន​ស្ថាន​នៅ​តែ​គ្មាន​ភ្ញៀវ​ក្រុមហ៊ុន​នេះ
​បិទ​ដំណើរ​ជា​បណ្តោះអាសន្ន​ហើយ ៕

អត្ថបទសរសេរ ដោយ