ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​កីឡាករ Man Utd ម្នាក់​ព្រមាន​ក្លិប​ដែល​មានគំនិត​ចង់បាន Kane និង Sancho

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ​៖ អតីត​ខ្សែការពារ​ឆ្នើម Rafael Da Silva របស់​ក្រុម​បិសាច​ក្រហម Manchester United បាន​ធ្វើការ​ព្រមាន​ដល់​ក្លិប…

ប្រទេស​អង់គ្លេស ​៖ អតីត​ខ្សែការពារ​ឆ្នើម Rafael Da Silva របស់​ក្រុម​បិសាច​ក្រហម Manchester United បាន​ធ្វើការ​ព្រមាន​ដល់​ក្លិប ដែល​គំនិត​ក្នុង​ការ​ចង់បាន​កីឡាករ Harry Kane និង Jadon Sancho ដោយ​លើក​ឡើង​ថា វា​មិន​មាន​ភាព​ចាំបាច់​ឡើយ​សម្រាប់​លោក Ole Gunnar Solskjaer ក្នុង​ការ​ចង់បាន​កីឡាករ​ទាំង​២​នៅ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្តៅ​ខាង​មុខ​នេះ ។

ខ្សែបម្រើ​ស្លាប Jadon Sancho របស់​ក្លិប Borussia Dotrmund បាន​ស្ថិត​ក្នុង​រ៉ា​ដា​របស់​ក្រុម Man United អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​កន្លង​មក​ហើយ ខណៈ​ដែល​ខ្សែប្រយុទ្ធ Harry Kane ក៏​នឹង​ក្លាយជា​គោលដៅ​ទី​២ ក្រោយ​កីឡាករ​អង់គ្លេស​រូប​នេះ​ហាក់​បង្ហាញ​ចេតនា​មិន​ចង់​បន្ត​ជាមួយ​ក្លិប Tottenham Hotspur ក្រោម​ការ​ដឹកនាំ​របស់​លោក Jose Mourinho ដោយ​លើក​ឡើង​ការ​ថា ខ្លួន​ចង់​ឈ្នះ​ពានរង្វាន់​ជា​ច្រើន​ក្នុង​អាជីព​របស់​ខ្លួន ។

Rafael Da Silva ដែល​ឈាន​ដល់​វ័យ ២៩​ឆ្នាំ បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ក្លិប Lyon បាន​ប្រាប់ ESPN ថា «​ពួក​គេ​គួរតែ​ស្វែងរក​កីឡាករ​ណា ដែល​ចង់​លេង​ឲ្យ​ក្រុម Man United ពិត ។ មិនមែន​មក​លេង​ដើម្បី​ទទួល​បាន​លុយ​ច្រើន​នោះ​ទេ​» ។

«​សាក​ក្រឡេក​មើល Chicharito តើ​គេ​ខំប្រឹង​លេង​ឱ្យ Man United ខ្លាំង​ប៉ុណ្ណា? តើ Man United បាន​ចំណាយ​ប៉ុន្មាន​សម្រាប់​រូបគេ ? គឺ​មិន​ច្រើន​ទេ ។ អ្នក​ត្រូវ​តែ​ឆ្លាត​ក្នុង​រឿង​នេះ​»​។

ខ្សែការពារ​ជនជាតិ​ប្រេ​ស៊ី​ល​រូប​នេះ ក៏​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា «Harry Kane គឺជា​អ្នករក​គ្រាប់​បាល់​បាន​យ៉ាង​ល្អ ហើយ Jadon Sancho គឺ​ពិតជា​ល្អ​ណាស់នា​ពេល​បច្ចុប្បន្ន ។ ប៉ុន្តែ​ដំបូង​អ្នក​ត្រូវ​មើល​ចរិត​របស់​កីឡាករ តើ​ពួក​គេ​ពិតជា​ចង់​ធ្វើ​ឲ្យ​បាន​ល្អ​សម្រាប់ Man United ដែរ​ឬទេ? »​៕ (ដកស្រង់​ចេញពី Mirorr)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ