រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀត កញ្ញា យ៉ាយ៉ា នឹងបង្ហាញភស្តុតាងមួយចំនួនដែលនាងមានក្នុងដៃ ផ្ញើឱ្យអតីតបុរសម្នាក ដែលបោកចិត្តនាង ភូតកុហកមិនធ្វើតាមសំដីដែលធ្លាប់សន្យា។ កញ្ញាស្នើឱ្យមានលក្ខខណ្ឌណាមួយត្រឹមត្រូវ ដើម្បីជាដំណោះស្រាយមួយប្រសើរ ជាងប្រើមធ្យោបាយខឹងសម្បាដាក់គ្នាមិនល្អ។
កញ្ញាយ៉ាយ៉ា បានបង្កើតទំនាក់ទំនងមួយ ជាមួយបុរសម្នាក់ដែលមានឋានៈមុខមាត់ ក្នុងសង្គម។ នាងបានបង្ហាញការយកចិត្តទុកដាក់ទៅលើបុរសរូបនោះ ដោយរំពឹងថា ចំណងនោះនឹងបន្តរឹតស្និតគ្នា។ ហើយអ្វីដែលធ្វើឱ្យនាងលង់ជឿ ដោយសារបុរសដែលនាងត្រៀមបង្ហាញមុខឱ្យគេស្គាល់នោះបានធ្លាប់សន្យារឿងមួយចំនួនដល់នាង តែទីបំផុតតោះតើយទៅវិញ។
យ៉ាយ៉ា បានឱ្យដឹងបន្តថា ព្រោះតែនឹកដល់ឋានៈគាត់ មុខមាត់កិត្តិយសធំរបស់គាត់ ទើបនាងរមែងគិតណាស់ ហើយតែងតែសួរខ្លួនឯងឱ្យទ្រាំក្រែងលោគាត់ជួយ។ ប៉ុន្តែអ្វីៗដែលគាត់ស្តែងចេញមក គឺមិនបានធ្វើដូចសំដីដែលនិយាយគ្នាផ្ទាល់ ឬតាមឆាតហ្វេសប៊ុកនោះទេ។
នាងមានភស្តុតាងក្នុងដៃ បើសិនជាគាត់នៅតែព្យាយាមធ្វើហីៗ មិនរកដំណោះស្រាយ សម្រួលគ្នានោះទេ អាចថា នាងបង្ហាញឱ្យគេស្គាល់។ នាងមិនចង់បន្តរូបភាពបែបនេះទេ បើអស់និស្ស័យ សូមត្រឹមតែធ្វើអ្វីដែលធ្លាប់ប្រាប់គ្នា។ នាងមិនមែនដល់ថ្នាក់និយាយគ្នាស្តាប់មិនបាន ហើយក៏ចេះស្រឡាញ់កិត្តិយសដែរ ។
ដោយសារតែយល់ថា បុណ្យសក្ដិមិនងាយបានមកស្រួល ទើបនាងចេះតែស្នើអោយដោះស្រាយជាប្រចាំ ដើម្បីបញ្ចប់ សម័យហ្វេសប៊ុកលឿនណាស់ បើសិនជារឿងនោះមិនល្អ ចំពោះទង្វើបុរសមានយសសក្ដិ។ ម្យ៉ាង កាលយើងរាប់គ្នា គាត់ដឹងហើយថា អ្នកណាធ្វើដាក់អ្នកណាលើសលុបជាង ឱ្យតម្លៃជាង។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ