ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ អាយ អេ ខេ​ម​បូ​ឌា ប្រកាស​ប្រើ​ប្រាស់​​ប្រតិបត្តិការ​បែប​ថ្មី​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត ដើម្បី​បម្រើ​ដល់​អតិថិជន ខណៈ​មានការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី ២៧​ខែមេសា ឆ្នាំ ២០២០៖ ថ្ងៃនេះ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត អេ អាយ អេ…

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី ២៧​ខែមេសា ឆ្នាំ ២០២០៖ ថ្ងៃនេះ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត អេ អាយ អេ (​ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អ៊ិ​ន​សួ​រេ​ន ម​.​ក (“​អេ អាយ អេ ខេ​ម​បូ​ឌា​”) បាន​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​បែបផែន​ការងារ​ថ្មី​ប្រកបដោយ​ភាព​ច្នៃប្រឌិត សម្រាប់​ការ​ផ្តល់​ជូន​នូវ​ដំណោះ ស្រាយ​ធានា​រ៉ាប់រង​ជីវិត និង​ការ​អភិវឌ្ឍ​អាជីវកម្ម ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទាំងស្រុង ដើម្បី​ធានា​ឲ្យ​បាន​ថា អតិថិជន​ទាំង​ចាស់ និង​ថ្មី​ទាំងអស់ អាច​ទទួលយក​ដំណោះស្រាយ ធានា​រ៉ាប់រង និង​ការ​ប្រឹក្សា​យោបល់ បើ​ទោះបីជា​មាន​វិធាន​ការណ៍​រក្សា​គម្លាត​ពី​សង្គម ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​សកល​កូ​វី​ដ ១៩ យ៉ាងណា​ក្តី ។

បែបផែន​ការងារ​ថ្មី​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទាំងស្រុង​នេះ (Virtual Face-to-Face ឬ VFTF) គឺជា​ប្រតិបត្តិការ​បែប​ឌី​ជី​ថ​ល​ទាំងស្រុង​ដំបូង​គេ​ក្នុង​វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា ស្របគ្នា នឹង​និន្នាការ​របស់ អេ អាយ អេ ខេ​ម​បូ​ឌា ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា និង​ប្រតិបត្តិការ ទំនើប​ចុង​ក្រោយបង្អស់ ក្នុង​ការ​ជួយ​សម្រួល​ដល់​អតិថិជន ទីប្រឹក្សា​ផែនការ​ជីវិត AIA ដៃ គូ​អាជីវកម្ម និង​បុគ្គលិក ឲ្យ​កាន់តែ​ងាយស្រួល ។

ប្រតិបត្តិការ​បែប VFTF ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​វិធាន​ការណ៍​រក្សា គម្លាត​សង្គម​របស់​ក្រសួងសុខាភិបាល​នា​ពេល​ថ្មី​ៗ​នេះ ហើយ​ដើម្បី​ធានា​ឲ្យ​បាន​ថា អតិថិ ជន​នៅ​តែ​អាច​បន្ត​ទទួលយក​បណ្ណ​សន្យា​ធានា​រ៉ាប់រង​ពី អេ អាយ អេ ប្រកបដោយ​សុវត្ថិ ភាព និង​ភាព​ងាយស្រួល ។

អតិថិជន​អាច​ទាក់ទង​ជាមួយ​ទីប្រឹក្សា​ផែនការ​ជីវិត AIA ជា លក្ខណៈ​វី​ដេ​អូ ទៅ​តាម​កម្មវិធី​ទំនាក់ទំនង​ណាមួយ​ដែល​អតិថិជន​មាន​ស្រាប់ រួម​មាន Facebook Messenger, WhatsApp, Microsoft Teams, Line ។​ល​។ ទៅ​តាម​តម្រូវការ ។ ជាមួយនឹង​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី​នេះ រាល់​ជំនួប​ជាមួយ​អតិថិជន នឹង​ត្រូវ​បាន ធ្វើ​ឡើង​ដោយ​មិន​តម្រូវ​ឲ្យ​មានការ​ជួប​ផ្ទាល់ ដែល​នេះ​បាន​អនុញ្ញាត​ឲ្យ​អតិថិជន​អាច​ទទួល យក​សេវាកម្ម និង​ការ​ប្រឹក្សា​យោបល់​នានា ក៏​ដូច​ជា​ការ​ទទួលយក​បណ្ណ​សន្យា​ធានា​រ៉ាប់រង ដោយ​មិន​ចាំបាច់​ចាក​ចេញពីផ្ទះ។

បច្ចេកវិទ្យា​នេះ អនុញ្ញាត​ឲ្យ​ដំណើរការ​នៃ​ការ​ផ្តល់​ជូន បណ្ណ​សន្យា​ធានា​រ៉ាប់រង ប្រព្រឹត្ត​ទៅ​តាម​រយៈ​ការ​ទំនាក់​ទំនងជា​លក្ខណៈ​វី​ដេ​អូ ហើយ​រាល់ ការ​ផ្ទៀងផ្ទាត់​លើ​ឯកសារ​នានា ព្រមទាំង​កិច្ចព្រមព្រៀង នឹង​ត្រូវធ្វើ​ឡើង​តាម​ប្រព័ន្ធ​អេ​ឡិច ត្រូ​និ​ច ។ ទៅ​ថ្ងៃ​មុខ បែបផែន​ការងារ​ថ្មី​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទាំងស្រុង​នេះ នឹង​បន្ត​ក្លាយ ទៅ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​របស់ អេ អាយ អេ ខេ​ម​បូ​ឌា ក្នុង​ការ​ជ្រើសរើស និង​បណ្តុះ​បណ្តា ល​ធនធានមនុស្ស ដើម្បី​ធានា​ឲ្យ​បាន​នូវ​ប្រសិទ្ធភាព និង​លទ្ធភាព​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី បំផុត ដើម្បី​សម្រេច​បាន​ជោគជ័យ​នៅ​ក្នុង​ការងារ​របស់​ពួក​គេ ។

លោកស្រី Pauline Teoh អគ្គ​នាយិកា​ក្រុមហ៊ុន អេ អាយ អេ ខេ​ម​បូ​ឌា បាន​មាន​ប្រសាសន៍ ថា​៖ «​បើ​ទោះបីជា​មានការ​ប្រឈម​ដែល​បណ្តាល​មក​ពី​ជំងឺ​កូ​វី​ដ ១៩ នេះ​យ៉ាងណា​ក្តី ពួក យើង​នៅ​តែ​តាំងចិត្ត​យ៉ាង​មុតមាំ ដើម្បី​ជួយ​ក្រុម​គ្រួសារ​កម្ពុជា​ទទួល​បាន​នូវ​ការ​ការពារ ។ យើង​នឹង​បន្ត​ការ​បង្កើត​គំនិត​ផ្តួចផ្តើម​ថ្មី​ៗ​ជា​លក្ខណៈ​ឌី​ជី​ថ​ល និង​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា ចុង​ក្រោយបង្អស់ ដើម្បី​ធ្វើ​ឲ្យ សេវា​បម្រើ​អតិថិជន និង​ប្រសិទ្ធភាព​ការងារ​មាន​ភាព​កាន់ តែ​ល្អ​ប្រសើរ ។

ប្រតិបត្តិការ VFTF ថ្មី​នេះ គឹ​ជា​ជំហាន​បន្ទាប់​នៃ​កា​រវិ​វ​ឌ្ឍ​ខ្លួន​តាម​បែប​ឌី​ជី ថ​ល​របស់​ពួក​យើង ដែល​ធានា​ថា​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត​នេះ នឹង​អាច​បន្ត​ផ្តល់​ជូន​សេ វា​កម្ម​បម្រើ​អតិថិជន​ដ៏​ល្អ​ឥត​ខ្ចោះ ក៏​ដូច​ជា​ផ្តល់​ជូន​សុវត្ថិភាព​ផ្លូវចិត្ត និង​ជួយ​ពួក​គាត់​ឲ្យ​រស់ នៅ​ប្រកបដោយ​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ នៅ​ក្នុង​កំឡុង​ពេល​ដ៏​ពិបាក​មួយ​នេះ​» ។

ប្រតិបត្តិការ VFTF ថ្មី​នេះ គឺ​ស្ថិត​ក្នុង​ចំណោម​សកម្មភាព និង​វិធាន​ការណ៍​ផ្សេង​ៗ​ទៀត ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​រួច​មក​ហើយដោយ អេ អាយ អេ ខេ​ម​បូ​ឌា ក្នុង​កំឡុង​ពេល នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ ១៩ ដើម្បី​ជា​ជំនួយ​ដល់​សេដ្ឋកិច្ច និង​ជីវភាព​ប្រជាជន ។

ធនធានមនុស្ស​ទាំងអស់​របស់​យើង ត្រូវ​បាន​ផ្តល់​ជូន​នូវ​កុំព្យូទ័រ​យួរដៃ ដែល​អនុញ្ញាត​ឲ្យ ពួក​គាត់​អនុវត្ត​បែបផែន​ធ្វើការ​ពី​ចម្ងាយ ដើម្បី​ផ្តល់​ជំនួយ​ដល់​សេវាកម្ម​អតិថិជន និង​ប្រ​តិ ប​ត្តិ​ការ​អាជីវកម្ម​ដោយ​គ្មាន​ការ​រំខាន ។ គ្រប់​អតិថិជន​ទាំងអស់​ត្រូវ​បាន​មើលថែ​យ៉ាង​យក ចិត្ត​ទុកដាក់ ជាមួយនឹង​ការ​ផ្តល់​ជូន​ពិសេស ដែល​ជា​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​បន្ថែម ប្រសិនបើ ត្រូវ​បាន​ពិនិត្យ​ឃើញ​ថា​មាន​ជំងឺ​កូ​វី​ដ ១៩ និង​តម្រូវ​ឲ្យ​មានការ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ ពេទ្យ ។ ស្របគ្នា​នេះ​ដែរ ទីប្រឹក្សា​ផែនការ​ជីវិត AIA ទាំងអស់ ក៏​កំពុង​តែ​ត្រូវ​បាន​ផ្តល់​ជូន​នូវ ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី វគ្គ​បណ្តុះបណ្តាល​នានា និង​កម្មវិធី​ទំនាក់ទំនង​ផ្សេង​ៗ ដែល បាន​ក្លាយទៅជា​ជំនួយ​ដល់​ពួក​គាត់​ក្នុង​ការ​កសាង​អាជីព និង​ស្វែងរក​ចំណូល​សម្រាប់​ជីវ ភាព​របស់​គាត់ ។

អេ អាយ អេ ខេ​ម​បូ​ឌា ជា​ផ្នែក​មួយ​នៃ​សម្ព័ន្ធ អេ អាយ អេ ដែល​ជា​សម្ព័ន្ធ​ធានា​រ៉ាប់រង​អាយុ ជីវិត​ចុះបញ្ជី​ជា​សាធារណៈ ធំ​ជាងគេ និង​មាន​វត្ត​ពេញ​តំបន់​អាស៊ី​នោះ នឹង​នៅ​តែ​បន្ត​ដើរតួ នាទី​ឈានមុខ​គេ ក្នុង​ការ​គាំទ្រ​ទៅ​លើ​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​នៅ​កម្ពុជា ។

ប្រសិនបើ​លោក​អ្នក​ចង់​ទាក់ទង​មក​កាន់ អេ អាយ អេ ខេ​ម​បូ​ឌា លោក​អ្នក​អាច​ទាក់ទង​មក កាន់​សេវា​បម្រើ​អតិថិជន AIA Client Care តាម​រយៈ​លេខ ០៨៦ ៩៩៩ ២៤២ ឬ​ផ្ញើ​សារ​មក កាន់​ទំព័រ​ហ្វេ​ស​បុក​របស់​យើងខ្ញុំ គឺ AIA Cambodia ។ លោក​អ្នក​ក៏​អាច ទាក់ទង​មក​កាន់​ទី ប្រឹក្សា​ផែនការ​ជីវិត AIA ប្រសិនបើ​លោក​អ្នកមាន​បំណង​ចង់​ទទួល​បានការ​ការពារ​ថ្មី ដើម្បី ប្រឹក្សា​យោបល់​ជា​លក្ខណៈ​វី​ដេ​អូ ទៅ​តាម​កម្មវិធី​ទំនាក់ទំនង​ណាមួយ​ដែល​លោក​អ្នក កំពុង​ប្រើប្រាស់​ស្រាប់ ។

អំពី អេ អាយ អេ ខេ​ម​បូ​ឌា
អេ អាយ អេ (​ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អ៊ិ​ន​សួ​រេ​ន ម​.​ក (“​អេ អាយ អេ ខេ​ម​បូ​ឌា​”) គឺជា​បុត្រ​សម្ព័ ន្ធ និង​ជា​កម្មសិទ្ធិ​ទាំងស្រុង​របស់ AIA Group Limited (“AIA”) ដែល​ជា​សម្ព័ន្ធ​ក្រុមហ៊ុន​ធានា រ៉ាប់រង​អាយុជីវិត​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ដោយ​យោង​តាម​ទីផ្សារ​មូលធន​នី យ​កម្ម ។
សម្ព័ន្ធ AIA មាន​វត្ត​មាននៅ​ក្នុង​ទីផ្សារ​ចំនួន ១៨​នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ដែល​ក្នុង​នោះ​មាន សាខា និង​បុត្រ​សម្ព័ន្ធ​ដែល​ជា​កម្មសិទ្ធិ​ទាំងស្រុង នៅ​ហុងកុង ថៃ សិង្ហ​បុរី ម៉ា​ឡេ​ស៊ី ចិន កូរ៉េ​ខាងត្បូង ហ្វី​លី​ពី​ន អូស្ត្រាលី ឥណ្ឌូ​នេ​ស៊ី តៃវ៉ាន់ (​ចិន​) វៀតណាម ណូ​វែ​ល​ហ្សេ​ឡង់ ម៉ា​កាវ ប្រ៊ុ​យ​ណេ កម្ពុជា ភូមា ព្រមទាំង​បុត្រ​សម្ព័ន្ធ​ដែល​ជា​កម្មសិទ្ធិ ៩៩​ភាគរយ​នៅ ស្រី​លង្កា និង​ការ​វិនិយោគ​រួម​គ្នា ៤៩​ភាគរយ​នៅ​ឥណ្ឌា ។

អាជីវកម្ម ដែល​បាន​ក្លាយទៅជា AIA បច្ចុប្បន្ន​នេះ បាន​ចាប់ផ្តើម​មួយ​សតវត្ស​កន្លង​មក ក្នុង ឆ្នាំ​១ ៩១៩ នៅ​ទីក្រុង​សៀង​ហៃ ។ AIA គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក (​លើក​លែង​ជប៉ុន​) ដោយ​យោង​លើ​បុព្វលាភ​ធានា​រ៉ាប់រង​ជីវិត និង​ឈានមុខ​គេ​នៅ​ក្នុង ទីផ្សារ​ភាគច្រើន​របស់​ខ្លួន ។ AIA មានទ្រព្យ​សរុប ២៨៤​ពាន់​លាន​ដុល្លា​អា​មេ​រិ​ក គិត​ត្រឹម ថ្ងៃ​ទី ៣១​ខែធ្នូ ឆ្នាំ ២០១៩ ។ តាម​រយៈ​បណ្តាញ​ដ៏​ទូលំទូលាយ​នៃ​ភ្នាក់ងារ ដៃគូ និង​ធនធាន មនុស្ស​នានា​ទូ​ទាំង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក AIA បម្រើ​ម្ចាស់​បណ្ណ​សន្យា​ធានា​រ៉ាប់រង​ច្រើន​ជាង ៣៦ លាន​បណ្ណ និង​សមាជិក​ទទួល​អត្ថប្រយោជន៍​ធានា​រ៉ាប់រង​តាម​ក្រុមហ៊ុន​នានា​ច្រើន​ជាង ១៦​លាន​នាក់ ។

អេ អាយ អេ ខេ​ម​បូ​ឌា ផ្តល់​ជូន​នូវ​ដំណោះស្រាយ និង​សេវាកម្ម​ធានា​រ៉ាប់រង​អាយុជីវិត ឈានមុខ​គេ​ក្នុង​ទីផ្សារ ដើម្បី​បំពេញតម្រូវការ​លើ​ការ​ការពារ និង​ការ​សន្សំ​រយៈពេល​វែង របស់​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា ។ អេ អាយ អេ ខេ​ម​បូ​ឌា ប្តេជ្ញា​ចូលរួម​លើកកម្ពស់ ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋ​កិច្ច នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​បាន​យូរអង្វែង និង​ជួយ​ឲ្យ​ប្រជា ជន​ខ្មែរ​ទទួល​បាន​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ