ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារថ្មីមួយកំពុងសាងសង់ដើម្បីយកអនីតិជនរស់នៅពន្ធនាគារជាង១០០០

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នា​ពេល​បច្ចុប្បន្ន​នេះ​បើ​យោង​តាម​ថ្នាក់ដឹកនាំ​ក្រសួង​សង្គមកិច្ច អតីតយុ​ទ្ទ​ជន និង​យុវ​នីតិសម្បទា​បាន​ឲ្យ​ដឹង​ថា​មាន​អនីតិជន​ប្រមាណ​ជាង ១០០០ នាក់​កំពុង​រស់នៅ​តាម​ពន្ធនាការ​ជាមួយ​មនុស្ស​ចាស់ ។ ឯកឧត្តម តូច ចាន់​នី…

រាជធានី​ភ្នំពេញ​៖ នា​ពេល​បច្ចុប្បន្ន​នេះ​បើ​យោង​តាម​ថ្នាក់ដឹកនាំ​ក្រសួង​សង្គមកិច្ច អតីត
យុ​ទ្ទ​ជន និង​យុវ​នីតិសម្បទា​បាន​ឲ្យ​ដឹង​ថា​មាន​អនីតិជន​ប្រមាណ​ជាង ១០០០ នាក់​កំពុង​រស់នៅ​តាម​ពន្ធនាការ​ជាមួយ​មនុស្ស​ចាស់ ។

ឯកឧត្តម តូច ចាន់​នី អគ្គនាយក​បច្ចេកទេស​និង​ជា​អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច អតីត
យុ​ទ្ទ​ជន និង​យុវ​នីតិសម្បទា​ថ្លែង​នៅ សន្និសីទ​សារព័ត៌មាន​ស្ដី​ពី «​វឌ្ឍនភាព និង​ទិស​ដៅ​ការងារ​បន្ដ​របស់​ក្រសួង​សង្គមកិច្ច អតីត​យុ​ទ្ទ​ជន និង​យុវ​នីតិសម្បទា​» នា​ថ្ងៃ​ទី ២៨ មេ​សា ដែល​រៀបចំ​ឡើង​ដោយ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នោះ​បាន​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​ក្មេង​ៗ​ដែល​រស់នៅ​ជា​បណ្តោះអាសន្ន​ជាមួយ​មនុស្ស​ចាស់​នៅ​ពន្ធនាគារ​កំពុង​មាន​ចំនួន​ច្រើន​ហើយ​ណែន ។

ក្នុង​ន័យ​ជួយ​ដល់​អ​និ​តី​ជន​ដែល​រស់នៅ​ពន្ធនាគារ​ទូ​ទាំង​ប្រទេស​មាន​កន្លែង​រស់នៅ​សមរម្យ​នោះ ក្រសួង​សង្គមកិច្ច​បាន​នឹង​កំពុង​ខិតខំ​សាងសង់​នូវ​អាគារ​ថ្មី​មួយ ដែល​កំពុង​ដំណើរការ​សាងសង់ ដើម្បី​រំលែក​ពួក​គាត់ (​ក្មេង​) កុំ​ឲ្យ​គាត់​បន្ត​រស់នៅ​ក្នុង​ពន្ធនាគារ ដែល​តាម​គម្រោង​អាគារ​សង់​សម្រាប់​ក្មេង​ៗ​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​ក្នុង​ឆ្នាំ ២០២០ នេះ​តែ​ម្តង ។

អាគារ​ដែល​កំពុង​សាងសង់​សម្រាប់​ក្មេង​ៗ​រស់នៅ​ក្នុង​ពន្ធនាគារ​នោះ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​បា​គូ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ