ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​កូរ៉េ​មាន​កណ្តាប់ដៃ​ខ្លាំង​ជាង​លុយ​ខ្មែរ

3 ឆ្នាំ មុន
  • ភ្នំពេញ

ហាងឆេង​ប្រាក់​វុន​កូរ៉េ​ថ្ងៃនេះ​បាន​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន​ជាង​ប្រាក់​រៀល​ខ្មែរ ។ ដូច្នេះ ហើយ​សម្រាប់​អ្នក​និយម​ចាយប្រាក់​វុន​កូរ៉េ សូម​មក​តាមដាន​ពី​អត្រា​ប្តូរ​ប្រាក់​របស់​ប្រទេស ទាំង​ពីរ​នេះ ថា​តើ​វា​មានការ​ប្រែប្រួល​យ៉ាងណា ។ ធនាគារ ជាតិ​នៃ​កម្ពុជា…

ហាងឆេង​ប្រាក់​វុន​កូរ៉េ​ថ្ងៃនេះ​បាន​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន​ជាង​ប្រាក់​រៀល​ខ្មែរ ។ ដូច្នេះ ហើយ​សម្រាប់​អ្នក​និយម​ចាយប្រាក់​វុន​កូរ៉េ សូម​មក​តាមដាន​ពី​អត្រា​ប្តូរ​ប្រាក់​របស់​ប្រទេស ទាំង​ពីរ​នេះ ថា​តើ​វា​មានការ​ប្រែប្រួល​យ៉ាងណា ។

ធនាគារ ជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៨​ខែមេសា ឆ្នាំ ២០២០​នេះ​បានឱ្យ​ដឹង​ថា ១០០​វុន​កូរ៉េ ទិញ​ចូល​រហូត​ដល់ ៣៣៤ រៀល លក់​ចេញ ៣៣៧ រៀល ខណៈ​ដែល​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​ត្រឹមតែ ៣៣២ រៀល និង​លក់​ចេញ​តែ ៣៣៥ រៀល​ប៉ុណ្ណោះ ។

នៅ​ថ្ងៃនេះ​ដែរ សូម​មក​ដឹង​ពី​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​នៃ​បណ្តា​ប្រទេស​មួយ ចំនួន​ដែល​រួម​មាន​៖ ១​ដុល្លារ​អា​មេ​រិ​ក​ស្មើនឹង ៤០៩៥ រៀល​, ១​អឺ​រ៉ូ ទិញ​ចូល ៤៤៣២ រៀល លក់​ចេញ ៤៤៧៧ រៀល និង ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៦៤០ រៀល លក់​ចេញ ២៦៦៦ រៀល ។

ជាមួយ​គ្នា​នេះ​ដែរ ១​យ៉​ន់​ចិន ទិញ​ចូល ៥៧៨ រៀល លក់​ចេញ ៥៨៤ រៀល ហើយ ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣៨១៧ រៀល លក់​ចេញ ៣៨៥៦ រៀល ខណៈ ១​ដុល្លារ​សិង្ហ​បុរី ទិញ ចូល ២៨៨៤ រៀល លក់​ចេញ ២៩១៣ រៀល ។ ទន្ទឹម​នេះ ១​បាត​ថៃ ទិញ​ចូល ១២៦ រៀល លក់​ចេញ ១២៧ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៥ រៀល ហើយ​លក់​ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ