ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​បានបុរស៣នាក់​ប្រព្រឹត្តបទល្មើស​​ក្នុង​ខណ្ឌ​ដូនពេញ​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​​​៣​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរនិង​ប្រើប្រាស់​​គ្រឿងញៀន ​​ត្រូវ​នគរបាល​ខណ្ឌដូនពេញ​ឃាត់ខ្លួន​កាល​ពី​វេលា​ម៉ោង​៨និង​៤០​នាទីយប់ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវឌឿងហែម ក្រុម​៨ ភូមិ​៤៩ សង្កាត់​ផ្សារ​ថ្មី​ទី​២…

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​​​៣​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរនិង​ប្រើប្រាស់​​គ្រឿងញៀន ​​ត្រូវ​នគរបាល​ខណ្ឌដូនពេញ​ឃាត់ខ្លួន​កាល​ពី​វេលា​ម៉ោង​៨និង​៤០​នាទីយប់ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវឌឿងហែម ក្រុម​៨ ភូមិ​៤៩ សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ​ ក្រោយ​ពី​សមត្ថកិច្ច​រក​ឃើញ​គ្រឿងញៀន​នៅ​ជាប់​ខ្លួន​​ជនសង្ស័យ​ជិត​​១០០​កញ្ចប់​ ។

លោក​វរសេនីយ៍ឯក​ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខ​ណ្ឌ​ដូនពេញ​បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្តន៍​តាម​បទបញ្ជារបស់​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាល ខណ្ឌដូនពេញ បន្ទាប់មក​អធិការដ្ឋាន​ប៉ុស្តិ៍​បាន​បើក​ការ​ស្រាវជ្រាវ​​ចុះបង្ក្រាប​​ករណី​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស្ថិត​នៅ​ចំណុច​​កើតហេតុ​ខាងលើ ។

លោកអធិការ​នគរបាល​ខណ្ឌដូន​ពេញ​បាន​បន្ត​ថា ជា​លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិ​ការនេះ កំលាំង​សមត្ថកិច្ច​​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​រួម​មាន​ ១-​ឈ្មោះ សុខ រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១៥ ផ្លូវ​១៨២ សង្កាត់​អូរ​ឬ​ស្សី​៤ ខណ្ឌ​៧​មក​រា (​ជា​អ្នក​ជួញដូរ​)​ ២-​ឈ្មោះ នួន ភក្ត្រា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខ​របរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៦៧Eo ផ្លូវ​លេខ​៨១ សង្កាត់​ផ្សារ​ថ្មី​ទី​២ (ជា​អ្នក​​ប្រើប្រាស់​)​ និង​៣-​ឈ្មោះ ចាប ករ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​១៦Eo ផ្លូវ​លេខ​៨១ សង្កាត់​ផ្សារ​ថ្មី​ទី​២ (ជា​អ្នក​​ប្រើប្រាស់​)​។

​ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាបករណី​ខាងលើ​ សមត្ថកិច្ច​​បាន​រក​ឃើញ​​វត្ថុ​តាង​រួម​មាន ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​៧៦​កញ្ចប់​ (​តូច​៧៥​កញ្ចប់ និង​ធំ​១​កញ្ចប់​)​, ថង់​ប្លា​ស្ទិ​ច​សំរាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន​ និង​​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​។

លោក​អធិការ​បាន​បញ្ជាក់​ថា កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុ​សិ៍្ត​កំពុង​យក​ចម្លើយ​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​ និង​ក្រុម​ដទៃ​ផ្សេង​ទៀត ព្រមទាំង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ