ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​បងប្អូន​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​នូវ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​២៨ ខែមេសា​នេះ បាន​ចេញ​សេចក្តីជូនដំណឹង​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​២៩ ខែមេសា ដល់​ថ្ងៃ​ទី​០៥…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​២៨ ខែមេសា​នេះ បាន​ចេញ​សេចក្តីជូនដំណឹង​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​២៩ ខែមេសា ដល់​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២០ ដោយ​បញ្ជាក់​នៅ​រយៈពេល​នេះ​សីតុណ្ហភាព​នៅ​កម្ពុជា អប្បបរមា ពី​២៤-២៧​អង្សា​សេ និង​អតិបរមា​ពី ៣២-៣៧​អង្សា​សេ ។ នេះ​បើ​យោង​តាម​ក្រសួង​ធនធានទឹក​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៨ ខែមេសា​នេះ ។

ក្រសួង​បាន​បញ្ជាក់​ថា នៅ​រយៈពេល​នៃ​ការ​ព្យាករណ៍​នេះ ក៏​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​ខ្សោយ​ទៅ​បង្គួរ​ផង​ដែរ ដែល​តម្រូវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ប្រុង​ប្រយ័ត្ន​នូវ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ដែល​អាច​កើត​មាន នៅ​តាម​បណ្តា​ខេត្ត​ជាប់​សមុទ្រ ចាប់ពី​ថ្ងៃ​ទី​២៩ ខែមេសា ដល់ ថ្ងៃ​ទី​០១ ខែឧសភា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ