ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន WHO ថា កូ​វី​ដ​១៩មិន​ទាន់​ល្អ​ប្រសើរ ដូច​ជា​ការ​មើលឃើញ​នោះ​ទេ

3 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា លោក Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​ថា…

តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា លោក Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​ថា ជម្ងឺ​កូ​វី​ដ​១៩​នេះ​មិន​ទាន់​ចប់​នោះ​ទេ​។ លោក​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​។

លោក​បាន​និយាយ​ថា អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​បន្ត​ព្រួយបារម្ភ​អំពី​និន្នាការ​កើនឡើង​នៅ​អាហ្វ្រិក អឺរ៉ុប​ខាងកើត អា​មេ​រិ​កឡា​ទី​ន និង​ប្រទេស​នៅ​ទ្វីបអាស៊ី​មួយ​ចំនួន​។

លោក Tedros មាន​ប្រសាសន៍​បន្ត​ថា​៖ «នៅ​តំបន់​ទាំងនោះ ករណី​ឆ្លង​និង​ករណី​ស្លាប់​នៅ​មិន​ទាន់​មាន​ភាព​ជាក់លាក់ (​ការ​រាយការណ៍​តិច​ជា​ករណី​ពិត​) ក្នុង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​ទាំងនោះ ដោយសារ​តែ​សមត្ថភាព​ធ្វើតេស្ត​នៅ​មាន​កម្រិត​ទាប​នៅឡើយ​»។​

លោក​បាន​បន្ថែម​ថា​៖ «​វីរុស​នេះ​នឹង​មិន​ត្រូវ​បាន​កម្ចាត់​ទេ ប្រសិនបើ​យើង​មិន​រួបរួម​គ្នា​។ ប្រសិនបើ​យើង​មិន​រួបរួម​គ្នា វីរុស​នឹង​ការ​តែ​បំផ្លាញ​យើង ហើយ​ជីវិត​ជា​ច្រើន​ទៀត​នឹង​ត្រូវ​បាត់បង់​»។​

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពី​ស្ថានភាព​កូ​វី​ដ​ត្រូវ​បាន​គេ​ឃើញ​ថា​មាន​ភាព​ប្រសើរ សាលារៀន​និង​ប្រទេស​មួយ​ចំនួន ចាប់ផ្តើម​ដំណើរការ​ឡើង​វិញ ជាមួយនឹង​ការ​ប្រុង​ប្រយ័ត្ន​។ ជា​ពិសេស គេ​ឃើញ​ទីក្រុង Wuhan ដែល​ជា​ចំណុច​ដំបូង​នៃ​ការ​ផ្ទុះ​ជម្ងឺ​កូ​វី​ដ មានការ​កកស្ទះ​ចរាចរណ៍​ភ្លាម​ៗ ក្រោយ​ពី​អ្នកជម្ងឺ​កូ​វី​ដ១៩​​នៅ​មន្ទីរពេទ្យ​បានជា​សះស្បើយ​អស់​៕ (យោង​តាម​ប្រភពពី edition.cnn.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ