ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុង Wuhan ​ចាប់​ផ្តើម​មាន​ចរាចរណ៍​កកកុញ

3 ឆ្នាំ មុន

ចិន ​៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា ក្រុង Wuhan នៃ​ខេត្ត Hubei បាន​ចាប់ផ្តើម​មាន​ចរាចរណ៍​កកកុញ…

ចិន ​៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា ក្រុង Wuhan នៃ​ខេត្ត Hubei បាន​ចាប់ផ្តើម​មាន​ចរាចរណ៍​កកកុញ ក្រោយ​ពី​អ្នកជម្ងឺ​កូ​វី​ដ​១៩បានជា​សះស្បើយ​អស់ និង​លែង​មាន​អ្នក​សម្រាក​នៅ​មន្ទីរពេទ្យ​ដោយសារ​តែ​ជម្ងឺ​នេះ​ទៀត​។

អតីត​ចំណុចកណ្តាល​នៃ​ការ​ផ្ទុះ​ជម្ងឺ​កូ​វី​ដ១៩ ត្រូវ​បាន​គេ​ឃើញ​ថា​មាន​រថយន្ត​ជា​ច្រើន​បើកបរ​នៅ​តាម​ដងផ្លូវ​ធំ​ៗ ដោយសារ​តែ​មនុស្ស​ម្នា​ចាប់ផ្តើម​ចូល​ធ្វើការ​វិញ​។

ការ​បិទ​ការ​ដឹក​ជញ្ជូន​រយៈពេល ៧៦​ថ្ងៃ​របស់​ក្រុង Wuhan បាន​បញ្ចប់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៧ ខែមេសា​។ ពេញ​មួយ​ខែ​ទីក្រុង​បាន​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​និង​បើក​អាជីវកម្ម​ជា​បណ្តើរ​ៗ​។ វិទ្យាល័យ​ក៏​គ្រោង​នឹង​បើក​ឡើង​វិញ​សម្រាប់​សិស្ស​ដែល​កំពុង​រៀន​ថ្នាក់​ប្រឡង នៅ​ថ្ងៃ​ទី​៦ ខែឧសភា​។

រូបភាព​ទាំងនេះ ត្រូវ​បាន​គេ​ថត រយៈពេល​មួយ​ថ្ងៃក្រោយ​ពី មន្ត្រី Wuhan បាន​ប្រកាស​ថា មិន​មាន​អ្នកជម្ងឺ​កូ​វី​ដ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទៀត​ឡើយ (​ជា​អស់​)​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ថ្ងៃនេះ ប្រទេស​ចិន​មាន​ករណី​ឆ្លង​កូ​វី​ដ​សរុប ៨២,៨៣០​ករណី ករណី​ឆ្លង​ថ្មី ៣​ករណី ករណី​​អ្នក​បាត់បង់ជីវិត​សរុប​៤,៦៣៣​ករណី ករណី​​បាត់បង់ជីវិត​ថ្មី​១​ករណី និង ករណី​ជា​សះស្បើយ ៧៧,៤៧៤​ករណី​៕ (យោង​តាម​ប្រភពពី shanghaiist.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ