ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថ្ងៃ​នេះលោក គី​ម ជុង​អ៊ុ​ន ផ្ញើ​សារ​ទៅ​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង អបអរ​ពិធីបុណ្យ​ជាតិ

3 ឆ្នាំ មុន

ព្យុ​ង​យ៉ាង ៖ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ (KCNA) បានអោយ​ដឹង​ថា លោក គី​ម ជុង​អ៊ុ​ន មេដឹកនាំ​កំពូល​របស់​កូរ៉េ​ខាងជើង បាន​ផ្ញើ​សារ…

ព្យុ​ង​យ៉ាង ៖ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ (KCNA) បានអោយ​ដឹង​ថា លោក គី​ម ជុង​អ៊ុ​ន មេដឹកនាំ​កំពូល​របស់​កូរ៉េ​ខាងជើង បាន​ផ្ញើ​សារ នៅ​ថ្ងៃ​ចន្ទ ទី​២៧ ខែមេសា ឆ្នាំ​២០២០​នេះ ទៅ​កាន់​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​លោក ស៊ី​រី​ល រ៉ា​ម៉ា​ផូ​សា Cyril Ramaphosa ដើម្បី​ចូលរួម​អបអរសាទរ ពិធីបុណ្យ​ជាតិ​របស់​ប្រទេស​នេះ បើ​តាម​សារព័ត៌មាន​ចិន ស៊ី​ន​ហួរ ចុះ​ផ្សាយ​នៅយប់​ថ្ងៃ​ទី​២៧ មេ​សា​នេះ ។

សារ​របស់​លោក គី​ម ជុង​អ៊ុ​ន បាន​បង្ហាញ​នូវ​ការ​អបអរសាទរ​យ៉ាង​កក់ក្តៅ ចំពោះ​ប្រធានាធិបតី​, រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង ក្នុង​នាម​រដ្ឋាភិបាល និង​ប្រជាជន​កូរ៉េ​ខាងជើង នៅ​ទិវា​សេរីភាព ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​ជាតិ​នៅ​អាហ្វ្រិក​ខាងត្បូង ។

សារ​ក៏​បាន​បង្ហាញ​ពី​ជំនឿ​ថា ទំនាក់​ទំនងជា​ប្រពៃណី នៃ​មិត្តភាព​និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ នឹង​កាន់តែ​រឹង​មាំ​ជា​លំដាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ