ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​ដែល​ចង់​បន្ត​ទិដ្ឋាការ​ស្នាក់​នៅ​កម្ពុជា ត្រូវ​ចុះ​ឈ្មោះ​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​វត្តមាន(FPCS)

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ បាន​ចេញ​សេចក្តី​ប្រកាស​ចុះ​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២០​នេះ ស្តី​ពី​ការ​អនុវត្ត​វិធានការ…

រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ បាន​ចេញ​សេចក្តី​ប្រកាស​ចុះ​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២០​នេះ ស្តី​ពី​ការ​អនុវត្ត​វិធានការ មិន​ផ្តល់​ទិដ្ឋាការ​បន្ត រយៈពេល​ស្នាក់​នៅ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​ជនបរទេស​ណា ដែល​គ្មាន​ឈ្មោះ​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​វត្តមាន​ជនបរទេស ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (FPCS) ចាប់ពី​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២០ តទៅ ។

ការ​មិន​ផ្តល់​ទិដ្ឋាការ​បន្ត​ចំពោះ​ជនបរទេស​ណា​ដែល​គ្មាន​ឈ្មោះ​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​វត្តមាន​នេះ បើ​តាម​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បញ្ជាក់​ថា ក្នុង​គោលដៅ​ជម្រុញ​អនុវត្ត ឲ្យ​មាន​ប្រសិទ្ធភាព សេចក្តីណែនាំ​លេខ ០២៨ ស​.​ណ​.​ន របស់​ក្រសួងមហាផ្ទៃ ស្តី​ពី​ការ​គ្រប់គ្រង​វត្តមាន​ជនបរទេស នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក៏​បាន​ស្នើ​ដល់​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត​ទាំងអស់ បន្ត​ផ្សព្វផ្សាយ​គោលការណ៍​ណែនាំ​នេះ ជូន​ដល់​ម្ចាស់ ឬ​អ្នកកាន់កាប់​លំនៅ​ដ្ឋា​ន​គ្រប់​ប្រភេទ ឲ្យ​ធ្វើ​សេចក្តីរាយការណ៍​អំពី​វត្តមាន​ជនបរទេស ដែល​បាន​មក​ស្នាក់​នៅ​ក្នុង​លំនៅ​ឋាន​របស់​ខ្លួន ទៅ​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​វត្តមាន​ជនបរទេស ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (FPCS) ដើម្បី​ទទួល​បានការ​អនុញ្ញាត​ឲ្យ​បន្ត​រយៈពេល​ស្នាក់​នៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ