ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​ជាង​២០០​នាក់​នៅ​ម៉ា​ឡេ​ស៊ី អាច​ត្រឡប់​មក​កម្ពុជា​វិញ​ បើ​ពិនិត្យ​គ្មាន​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ផ្ញើ​សារ​ថ្លែងអំណរគុណ​ទៅ​ដល់​បងប្អូន​ពលករ​ខ្មែរ នៅ​ម៉ា​ឡេ​ស៊ី ដែល​យោគយល់​ដល់​វិធានការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វី​ដ​-១៩ នៅ​កម្ពុជា​កន្លង​មក ហើយ​នៅ​ពេល​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​អោយ​ពលករ​ខ្មែរ​ជាង​២០០​នាក់…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ផ្ញើ​សារ​ថ្លែងអំណរគុណ​ទៅ​ដល់​បងប្អូន​ពលករ​ខ្មែរ នៅ​ម៉ា​ឡេ​ស៊ី ដែល​យោគយល់​ដល់​វិធានការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វី​ដ​-១៩ នៅ​កម្ពុជា​កន្លង​មក ហើយ​នៅ​ពេល​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​អោយ​ពលករ​ខ្មែរ​ជាង​២០០​នាក់ អាច​វិល​ត្រឡប់​មក​កាន់​មាតុប្រទេស​វិញ ។

បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន បានអោយ​ដឹង​ថា មក​ទល់​ថ្ងៃនេះ កម្ពុជា​និង​ពិភពលោក​កំពុង​សកម្ម​នាំ​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​កូ​វី​ដ​-១៩ ។ ហើយ​មក​ទល់​ពេល​នេះ ពិភពលោក ក៏​មិន​ទាន់​រក​ឃើញ​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ ដ៏​កាច​សាហាវ​នេះ​នៅឡើយ​ទេ ។

រាជរដ្ឋាភិបាល​កម្ពុជា សូម​អរគុណ​កូនក្មួយ​ពលករ​ជាង​២០០​នាក់ ដែល​ក្នុង​នោះ​ក៏​មានកូន​ក្មួយ​អ្នកទោស​ចំនួន ៧៣​នាក់​ផង​ដែរ ដែល​ត្រូវ​បាន​ផ្អាក​ការ​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​កម្ពុជា កាលពី​ពេល​ថ្មី​ៗ ក្នុង​ពេល​ដែល​ដែល​ប្រទេស​យើង​កំពុង​ដាក់​បម្រាម​តឹង​រឹង ក្នុង​ការ​ធ្វើ​ដំណើរ ។

នាយករដ្ឋមន្ត្រី​បាន​បន្តថា​ ប៉ុន្តែ​នៅ​ពេល​នេះ បម្រាម​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​ក៏​បាន​លើក ដូច្នេះ​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​អោយ​កូនក្មួយ​ពលករ​ខ្មែរ​ជាង​២០០​នាក់​អាច​វិល​ត្រឡប់​មក​កាន់​មាតុប្រទេស​វិញ ។ ប៉ុន្តែ​សូម​កូនក្មួយ​ទុក​ពេលវេលា​អោយ​ខាង​អាជ្ញាធរ​ម៉ា​ឡេ​ស៊ី គេ​ធ្វើតេស្ត​សុខភាព​សិន ដើម្បី​បញ្ជាក់​ថា​កូនក្មួយ អវិជ្ជមាន នៃ​ជំងឺ​កូ​វី​ដ​-១៩ ។ យើង​ទាំងអស់​គ្នា ទាំង​អ្នក​នៅ​ក្នុង​ប្រទេស និង​ក្រៅប្រទេស គឺ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ជា​និច្ច កុំ​នាំ​រោគ​ឆ្លង​ពី​ក្រៅ​ចូល​ក្នុង និង​ពី​ម្នាក់​ទៅ​ម្នាក់ ព្រោះ​ជំងឺ​កូ​វី​ដ​-១៩ នេះ គឺ​ងាយ​ឆ្លង​ខ្លាំង​ណាស់ ។

សម្តេច​តេ​ជោ​ បានបន្ថែមទៀតថា​ សូម​កូនក្មួយ​កុំ​បារម្ភ​អ្វី ប្រសិនបើ​កូនក្មួយ​គ្មាន​ជំងឺឆ្លង​កូ​វី​ដ​-១៩​ទេ គឺ​កូនក្មួយ​អាច​វិល​ត្រឡប់​មក​កម្ពុជា​វិញ​បាន​ក្នុង​ពេល​ឆាប់​ៗ​នេះ ។ ផ្ទុយ​ពី​នេះ បើ​ខាង​ម៉ា​ឡេ​ស៊ី​ពិនិត្យ​ឃើញ​មាន​កូ​វី​ដ​-១៩ ទៅ​លើ​កូនក្មួយ​ណា គឺ​ត្រូវ​នៅ​សម្រាក​ព្យាបាល​នៅ​ទីនោះ​សិន រហូត​ដល់​ជា​សះស្បើយ​ទើប​អនុញ្ញាត​ឱ្យ​ត្រឡប់​មក​កម្ពុជា​វិញ ។

ចំពោះ​កូនក្មួយ​ដែល​នឹង​មក​ដល់​កម្ពុជា​វិញ គឺ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ (​រស់នៅ​ដាច់​ដោយឡែក​) សិន ដើម្បី​តាមដាន​សុខភាព​ជា​បន្ត ហើយ​ក៏​មានការ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ទៀត​នៅ​តាម​ផ្ទះ​ផង​ដែរ ។

សូម​ជម្រាប​ថា កាលពី​អំឡុង​ដើម​ខែមេសា ឆ្នាំ​២០២០ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ហាមឃាត់​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​ចង់​វិល​ត្រឡប់​មក​កម្ពុជា​វិញ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ នោះ​ ដោយ​បារម្ភ​ខ្លាច​មានការ​នាំ​ជំងឺ​កូ​វី​ដ​១៩ ចូល​មក​ក្នុង​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ