ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​សកម្មភាព​អាជីវកម្ម​ធ្លាក់​ចុះ​ស្ទើរ​ដល់​ចំណុចសូន្យ តែ​អាកាស យានដ្ឋាន​អន្តរជាតិ​កម្ពុជានៅ​បន្ត​គម្រោង​អភិវឌ្ឍន៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩ បាន​ធ្វើ​ឱ្យ​វិស័យ​ជា​ច្រើន​ដែល​ជំរុញ​ចរន្ត សេដ្ឋកិច្ច​បាន​ធ្លាក់​ចុះ និង​ជាប់​គាំង ក្នុង​នោះ​វិស័យ​ដឹក​ជញ្ជូន​ផ្លូវអាកាស​ក៏​មាន​បញ្ហា​ធ្ងន់ធ្ងរ ផង​ដែរ គឺ​បាន​រង​នូវ​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ…

រាជធានី​ភ្នំពេញ ៖ ការ​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩ បាន​ធ្វើ​ឱ្យ​វិស័យ​ជា​ច្រើន​ដែល​ជំរុញ​ចរន្ត សេដ្ឋកិច្ច​បាន​ធ្លាក់​ចុះ និង​ជាប់​គាំង ក្នុង​នោះ​វិស័យ​ដឹក​ជញ្ជូន​ផ្លូវអាកាស​ក៏​មាន​បញ្ហា​ធ្ងន់ធ្ងរ ផង​ដែរ គឺ​បាន​រង​នូវ​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ជាក់ស្ដែង​គិត​មក​ដល់​ចុង​ខែមេសា ២០២០ នេះ សកម្មភាព​ចរាចរ​ផ្លូវអាកាស​របស់​កម្ពុជា ត្រូវ​បាន​ធ្លាក់​ចុះ​រហូត​ដល់ ៩៥​ភាគរយ ។

ទោះបីជា​ការ​ហោះហើរ​របស់​ក្រុមហ៊ុន អាកាសយានដ្ឋាន​កម្ពុជា មានការ​ថមថយ​នូវ សកម្មភាព​យ៉ាង​ខ្លាំង​ក្ដី ក៏​ក្រុមហ៊ុន​នៅ​តែ​បន្ត​ការ​អភិវឌ្ឍ​អាកាសយានដ្ឋាន​អន្តរជាតិ​ទៅ​តា ម​ផែនការ​ដែរ ជា​ពិសេស​ការ​អភិវឌ្ឍ​អាកាសយានដ្ឋាន​នៅ​ខេត្ត​ព្រះ​សីហ​នុ ។

បើ​តាម​លោក Alain Brun នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​អន្តរជាតិ កម្ពុជា​បាន លើក​ឡើង​ក្នុង​ជំនួប​ជាមួយ​លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួល​បន្ទុក រដ្ឋលេខាធិការដ្ឋាន អាកាស​ចរ​ស៊ី​វិល បានឱ្យ​ដឹង​ថាបើ​ទោះបីជា​សកម្មភាព​អាជីវកម្ម និង​ការ​ហោះហើរ​របស់ អាកាសយានដ្ឋាន​កម្ពុជា បាន​ប៉ះពាល់ និង​ធ្លាក់​ចុះ​ដល់​ទៅ ៩៥​ភាគរយ​ក្ដី តែ​គម្រោង​ផែន ការ​អភិវឌ្ឍ​ព្រ​លាន​យន្តហោះ​កងកេង ខេត្ត​ព្រះ​សីហ​នុ នៅ​តែ​បន្ត​ដដែល ការ​អភិវឌ្ឍ ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​អាកាសយានដ្ឋាន ។

លោក Alain Brun បាន​បន្ត​ថា ក្រុមហ៊ុន​នឹង​បន្ត​ស្តារ និង​កែ​លម្អ ហេដ្ឋារចនាសម្ព័ន្ធ​អាកាស យានដ្ឋាន​ក្រុងព្រះសីហនុ ដដែល​តាម​ផែនការ​ដែល​កំណត់ ដោយ​មិន​គិត​ពី​ផល​ប៉ះពាល់ COVID-19 ទេ ដោយ​ក្នុង​នោះ​បាន​សាងសង់​ផ្លូវ​រត់ បាន ៧០% ការងារ​សំណង់​ស៊ី​វិល​បាន ៤២% ការងារ apron ៤៥% ជា​សរុប​ការងារ​ទាំងមូល​បាន ៥៧% ។
លោក​បន្ថែម​ថា ទោះបីជា​ពេល​នេះ​កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​លំបាក ដោយសារ តែ​ជំងឺ​កូ​វី​ដ ១៩ ក្ដី តែ​អាកាសយានដ្ឋាន​កម្ពុជា មិន​មាន​គម្រោង ឬ​ក៏​ផែនការ​ក្នុង​ការ​កាត់ បន្ថយ​បុគ្គលិករ​ប់​ខ្លួន​ឡើយ ពោល​គឺ​រក្សា​នៅ​ដដែល​ដោយ​បែងចែក​ចំណូល​បាន​គ្រប់​ៗ​គ្នា ក៏​ប៉ុន្តែ​សម្រាប់​បុគ្គលិក​ដែល​មាន​ប្រាក់ខែ​លើស​ពី ៥០០​ដុល្លារ​អា​មេ​រិ​ក អាកាសយានដ្ឋាន នឹង​កាត់​ប្រមាណ ២០​ភាគរយ ហើយ​ចំពោះ​បុគ្គលិក​ដែល​មាន​ប្រាក់ខែ​ក្រោម ៥០០​ដុល្លារ អា​មេ​រិ​ក នឹង​មិន​ត្រូវ​កាត់​នោះ​ទេ គឺ​រក្សា​ទុក​នៅ​ដដែល ។ ដូច្នេះ​សរុប​មក​ទោះបីជា​កូ​វី​ដ ១៩ នៅ​កំពុង​រាល និង​ប៉ះពាល់​យ៉ាងណា​ក៏​សកម្មភាព​របស់​អាកាសយានដ្ឋាន​កម្ពុជា​នៅ​តែ​បន្ត ។

បើ​តាម​លោក ជា អូន អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​នៃ​អាកាស​ចរ​ស៊ី​វិល​កម្ពុជា បានឱ្យ ដឹង​ថា ការ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស គឺ​ពិតជា​មាន​សារសំខាន់ និង​មាន​សុវត្ថិភាព​ខ្ពស់ បើ ធៀប​នឹង​ម​ធ្យោ​យ​បាយ​ធ្វើ​ដំណើរ​ដទៃ​ទៀត​ហើយនឹង​អាច​ដឹក​មនុស្ស និង​ទំនិញ​ទៅ​កាន់​ទី កន្លែង​ផ្សេង​ៗ​ទៀត​នៅ​លើ​ពិភពលោក ។

ទោះបីជា​ស្ថានភាព​បច្ចុប្បន្ន​នេះ​មានការ​ធ្លាក់​ចុះ​នូវ​ជើងហោះហើរ​ពី​គោលដៅ​ផ្សេង​ៗ​ក្ដី ក៏ អាកាសយានដ្ឋាន​នៅ​តែ​បន្ត​អភិវឌ្ឍន៍​គម្រោង​ក្នុង​នោះ ខេត្ត​ព្រះ​សីហ​នុ​ជា​គោលដៅ អភិវឌ្ឍន៍​ក្នុង​ពេល​នេះ ។ លោក​បន្ត​ថា​៖ «​នៅ​ថ្ងៃ​អនាគត ព្រ​លាន​យន្តហោះ​អន្តរជាតិ កងកេង ខេត្ត​ព្រះ​សីហ​នុ នឹង​អាច​ទទួល​បាន​យន្តហោះ​ធំ​ៗ និង​អាច​ឱ្យ​យន្តហោះ ធំ​ៗ ហោះ​ទៅ​កាន់​គោលដៅ​ឆ្ងាយ​រហូត​ដល់​លើស​ពី ៦​ម៉ោង ឬ​អាច​ឈាន​ទៅ​ដល់ ១០​ម៉ោង​» ។

លោក​បន្ត​ថា នៅ​ចុងខែ​មិថុនា​ឆ្នាំ ២០២០​នេះ ក្រុមហ៊ុន​នឹង​បញ្ចប់​ការ​សាងសង់​ផ្លូវ​រត់​នៅ អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ ចំងាយ ៣០០០​ម៉ែត្រ និង​អាច​អនុញ្ញាត​ឱ្យ យន្តហោះ ហោះ​ក្នុង​ចំងាយ​ឆ្ងាយ​ៗ ។ លោក​បន្ថែម​ថា សព្វ​ថ្ងៃនេះ​អាកាសយានដ្ឋាន​អន្តរ ជាតិ​ទាំងអស់​ឱ្យ​យន្តហោះ ហោះ​ក្នុង​ចំងាយ​ត្រឹមតែ ៦​ម៉ោង ដូច​ជា​ទៅ​ប៉េ​កាំ​ង ទៅ​សេ​អ៊ូ​ល និង​ទៅ​ឌុ​យ​បៃ ។ នៅ​ពេល​ដែល​ពី​ស (​ផ្លូវ​រត់​ថ្មី ) បាន​រួចរាល់​នឹង​ឱ្យ​យន្តហោះ ហោះ​បាន ដល់​ទៅ ១២​ម៉ោង ដូច​ជា​ទៅ​ដល់ទី​ក្រុងប៉ារីស ប្រទេស​បារាំង​បាន​ដោយ​មិនបាច់​ផ្ទេរ​ជើង ហោះហើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ