ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ Everton ​ម្នាក់​អាច​​​ត្រូវ​​​​រង​ពិន័យ​ធ្ងន់ក ក្រោយ​ល្មើស​​បំរាម​

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស​៖ កីឡាករ Moise Kean អាច​នឹង​ទទួល​រង​ពិន័យ​ធ្ងន់​ក​ពី​ក្លិប Everton ក្រោយ​ពី​រូបគេ​បាន​ល្មើស​ទៅ​នឹង​បម្រាម​របស់​ក្លិប និង​រដ្ឋាភិបាល​ដែល​ហាម​មិន​ឲ្យ​មានការ​ជួបជុំ​គ្នា អំឡុង​ប្រទេស​កំពុង​ជួប​វិ​ប​តិ្ត​ដោយសារ​វីរុស​កូ​វី​ដ​១៩ ។…

ប្រទេស​អង់គ្លេស​៖ កីឡាករ Moise Kean អាច​នឹង​ទទួល​រង​ពិន័យ​ធ្ងន់​ក​ពី​ក្លិប Everton ក្រោយ​ពី​រូបគេ​បាន​ល្មើស​ទៅ​នឹង​បម្រាម​របស់​ក្លិប និង​រដ្ឋាភិបាល​ដែល​ហាម​មិន​ឲ្យ​មានការ​ជួបជុំ​គ្នា អំឡុង​ប្រទេស​កំពុង​ជួប​វិ​ប​តិ្ត​ដោយសារ​វីរុស​កូ​វី​ដ​១៩ ។

Everton បាន​សម្តែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ Kean ដោយ​បាន​លើក​ឡើង​ថា ពួក​គេ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​មាន​រូបភាព​លេច​ចេញ​មក​បង្ហាញ​ពី​ខ្សែប្រយុទ្ធ Moise Kean នៅ​ក្នុង​ពិធីជប់លៀង​ក្នុងផ្ទះ​កាលពី​ពេល​ថ្មី​ៗ​នេះ ដោយ​មិន​អើពើ​នឹង​ការ​ណែនាំ​របស់​រដ្ឋាភិបាល និង​គោលការណ៍​របស់​ក្លិប​ទាក់ទង​នឹង​វិបត្តិ​នៃ​វីរុស​កូ​វី​ដ​១៩ ។

យោង​តាម​កាសែត Daily Star បាន​រាយការណ៍​ថា សមាជិក​ក្រុម​ជម្រើសជាតិ​អ៊ី​តា​លី​វ័យ ២០​ឆ្នាំ​រូប​នេះ​បាន​ថត​សកម្មភាព​ខ្លួនឯង ច្រៀង​រាំ​ជាមួយ​ស្រី​ស្អាត និង​មិត្តភក្តិ​យ៉ាង​សប្បាយ​នៅ​ក្នុង​ពិធីជប់លៀង​មួយ​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ដែល​នេះ​វា​បាន​ល្មើស​ទៅ​នឹង​បម្រាម​របស់​រដ្ឋាភិបាល​អង់គ្លេស ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់ Everton បាន​បន្ថែម​ថា «Everton បាន​សង្កត់ធ្ងន់​ជា​ទៀងទាត់ អំពី​សារៈសំខាន់​នៃ​ការ​ធ្វើ​តាម​គោលការណ៍​ណែនាំ​ទាំងអស់​របស់​រដ្ឋាភិបាល រួម​ទាំង​ច្បាប់ និង​ដំបូន្មាន​សម្រាប់​ទាំង​ក្នុង និង​ក្រៅ​ផ្ទះ​តាម​រយៈ​ទំនាក់​ទំនងជា​ផ្លូវការ​ដល់​បុគ្គលិក​ទាំងអស់ រួម​ទាំង​កីឡាករ និង​គ្រូបង្វឹក​ផង​ដែរ​»​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ