ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​មាន​កូ​វី​ដ​-១៩ តម្លៃ​គ្រាប់ស្វាយចន្ទី​ប៉ះពាល់​តិចតួច​ខណៈ​ការ​ដាំ​ដុះ​បង្ហាញ​ទំនោរ​កើនឡើង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ដំណាំ ឬ​គ្រាប់ស្វាយចន្ទី ហាក់​ពុំ​សូវ មាន​បញ្ហា​ទាក់ទង​នឹង​ទីផ្សារ​ដូច​ទៅ​នឹង​កសិផល​ដាំ​ដុះ​ក្នុងស្រុក​ដទៃ​ទៀត​នោះ​ទេ ពោល​តម្លៃ​គ្រាប់ស្វាយចន្ទី​នៅ​តែ​ធ្វើ​ឱ្យ​កសិករ ឬ​ក្រុមហ៊ុន​កែ​ច្នៃ​អាច​ទទួលយក​បាន ដែល​ត្រង់នេះ​មាន​ន័យ​ថា​តម្លៃ​ទីផ្សារ​គ្រាប់ស្វាយចន្ទី​នៅ​មាន​ហាងឆេង​ល្អ ទោះបីជា​រាង​ធ្លាក់​ថ្លៃ​បន្តិច​ក្តី ។​…

រាជធានី​ភ្នំពេញ​៖ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ដំណាំ ឬ​គ្រាប់ស្វាយចន្ទី ហាក់​ពុំ​សូវ មាន​បញ្ហា​ទាក់ទង​នឹង​ទីផ្សារ​ដូច​ទៅ​នឹង​កសិផល​ដាំ​ដុះ​ក្នុងស្រុក​ដទៃ​ទៀត​នោះ​ទេ ពោល​តម្លៃ​គ្រាប់ស្វាយចន្ទី​នៅ​តែ​ធ្វើ​ឱ្យ​កសិករ ឬ​ក្រុមហ៊ុន​កែ​ច្នៃ​អាច​ទទួលយក​បាន ដែល​ត្រង់នេះ​មាន​ន័យ​ថា​តម្លៃ​ទីផ្សារ​គ្រាប់ស្វាយចន្ទី​នៅ​មាន​ហាងឆេង​ល្អ ទោះបីជា​រាង​ធ្លាក់​ថ្លៃ​បន្តិច​ក្តី ។

លោក អ៊ុ​ន គឹ​ម​សាន នាយក​ក្រុមហ៊ុន​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី សាន​តា​ណា​អា​ហ្គ្រោ​ប្រដាក់​បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​ធ្វើការ​អភិវឌ្ឍ​ដំណាំ​ស្វាយចន្ទី​ច្រើន​ឆ្នាំ​មក​ហើយ​លើ​ផ្ទៃដី​ចំនួន ៨៥០​ហិ​កតា​ហើយ​បច្ចុប្បន្ន​ប្រមូល​ផល​បាន​លើ​ផ្ទៃដី ២៥០​ហិ​កតា​ដោយ​ប្រើប្រាស់​ពូជ M23 ផ្តល់​ទិន្នផល​បាន​៤-៥​តោន​ក្នុង​មួយ​ហិ​កតា​។ លោក​បាន​លើក​ឡើង​ថា ឆ្នាំ​២០១៧ ចាប់ផ្តើម​សាងសង់​រោងចក្រ​កែ​ច្នៃ វេច​ខ្ចប់ នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន​ធំ​ជាងគេ មាន​ទីផ្សារ​អឺរ៉ុប កូរ៉េ​ខាងត្បូង​។ រោងចក្រ​អាច​ធ្វើការ​កែ​ច្នៃ​បាន​១០​តោន​ក្នុង​មួយ​ថ្ងៃ​, មាន​លទ្ធភាព​ហាល​ស​ម្ងួ​ត​បាន ៣៥​តោន ហើយ​មួយ​ចំនួន​ធំ​នៃ​បរិមាណ​ផល​គ្រាប់ស្វាយចន្ទី ក្រុមហ៊ុន​ប្រមូល​ទិញ​ពី ៣៥ សហគមន៍​នៅ​ទូ​ទាំង​ខេត្តព្រះវិហារ ។

បើ​តាម​លោកនាយក​ក្រុមហ៊ុន​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ទិស​ដៅ​អនាគត​ក្រុមហ៊ុន​ចង់​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ឲ្យ​ដល់​១.០០០​ហិ​កតា ត្រូវការ​ផល​ស្រស់ ១០.៥០០​តោន​ក្នុង​មួយ​ឆ្នាំ ហើយ​ដើម្បី​ផលិត​ផលិតផល​សម្រេច​ឲ្យ​បាន ៣០.០០​តោន​ក្នុង​មួយ​ឆ្នាំ​។

យ៉ាងណាមិញ លោក​បាន​បញ្ជាក់​ថា «​បច្ចុប្បន្ន​តម្លៃ​គ្រាប់ស្វាយចន្ទី​គឺ​មាន​តម្លៃ ៤.៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម ខណៈ​មុន​សម័យ​កូ​វី​ដ​-១៩ ធ្វើទុក្ខបុកម្នេញ​គឺ​គ្រាប់ស្វាយចន្ទីរ​មាន​តម្លៃ​រង្វង់ ៦.៥០០-៧០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​»​។​ទោះបីជា​តម្លៃ​រាង​ធ្លាក់​ចុះ​បន្តិច​មែន តែ​តម្លៃ​នៅ​តែ​អាច​ទទួលយក​បាន​ហើយ​ក៏​នៅ​ទទួល​បានការ​គាំំ​ទ្រ​នៅ​លើ​ទីផ្សារ​នៅ​តែ​ពេញ​និយម គេ​មើលឃើញ​កសិករ ឬ​ក្រុមហ៊ុន​បាន​បង្ហាញ​ទំនោរ​នៃ​ការ​ផលិត ឬ​ការ​ដាំ​ដុះ ឲ្យ​មានការ​កើនឡើង​នៅ​ក្នុង​ផែនការ​របស់ខ្លួន​។

យោង​តាម​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​បាន​ឲ្យ​ដឹង​ថា ម្ចាស់​សិប្បកម្ម​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី​មួយ​កន្លែង ឈ្មោះ ជ័យ​សំបូរ បានឱ្យ​ដឹង​ថា​សិប្បកម្ម​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី ដែល​បាន​បង្កើត​ឡើង ៥​ឆ្នាំ​មក​ហើយដោយ​ផ្តើម​ជា​លក្ខណៈ​គ្រួសារ​បន្តិច​ម្តង​ៗ ឈាន​មក​ដល់​បច្ចុប្បន្ន​សិប្បកម្ម​នេះ​មាន​សមាជិក ៤០​គ្រួសារ និង ៣៥​គ្រួសារ​ទៀត​ជា​អ្នក​ផ្គត់ផ្គង់​វត្ថុធាតុដើម​។

តាម​អ្នកស្រី អ៊ិ​ន​ឡៃ​ហួយ​បញ្ជាក់​ថា «​សិប្បកម្ម​កែ​ច្នៃ​នេះ ធ្វើ​ឡើង​ដោយ​ដៃ ហើយ​ផលិតផល​មាន​ទីផ្សារ​ល្អ ជា​ពិសេស​ទីផ្សារ​ប្រទេស​ជប៉ុន និង​ផ្សារ​ទំនើប​ធំ​ៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន​មាន​លទ្ធភាព​ផលិត​បាន ២​តោន​ក្នុង​មួយ​ខែ និង​ទិញ​ផលិតផល​ស្រស់ ២០០​តោន​ហើយ​នៅ​ពេល​អនាគត​គ្រោង​នឹង​បង្កើន​បរិមាណ​ផលិត​ដើម្បី​ឆ្លើយ​តប​តាម​តម្រូវការ​»​។

ក្រោយ​ពី​ស្តាប់​ការ​ធ្វើ​បទ​បង្ហាញ​អំពី​ដំណើរការ​ខ្សែ​ច្រវាក់​ផលិតកម្ម​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ​ក្រុមហ៊ុន​ដែល​បាន​ដាក់​ទុន​វិនិយោគ​ធ្វើការ​អភិវឌ្ឍ​វិស័យ​ផលិតកម្ម​ស្វាយចន្ទី​តាំងពី​ចំណុច​ចាប់ផ្តើម រហូត​ដល់​ផលិតផល​សម្រេច​ដើម្បី​នាំ​ចេញ ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ក៏​ដូច​របស់​ក្រសួង​ក្នុង​ការ​អភិវឌ្ឍ​បែប​ខ្សែ​ច្រវាក់​ផលិតកម្ម​ពេញលេញ គ្រប់​ជ្រុងជ្រោយ​ពី A ដល់ Z ក្នុង​បំណង​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក​ឲ្យ​អស់​លទ្ធភាព សេវាកម្ម បង្កើត​ការងារ បង្កើន​តម្លៃបន្ថែម​ជំរុញ​ការ​នាំ​ចេញ បង្កើត​ស្តង់ដារ និង​ធានា​គុណភាព ដើម្បី​ធ្វើការ​ប្រកួតប្រជែង និង​បង្ហាញ​ទីផ្សារ​អន្តរជាតិ​ថា​ជា​ផលិតផល​កម្ពុជា​។​ទាំងនេះ​គឺជា​ឆន្ទ​:​របស់​ក្រសួង ។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា «​ដើម្បី​ពង្រីក​សក្តានុពល​ផលិត កែ​ច្នៃ និង​បង្កើន​បរិមាណ​នាំ​ចេញ ដោយ​ត្រូវធ្វើ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​សហគមន៍​ផលិត ដោយ​ត្រូវ​សហការ​ជាមួយ​នាយកដ្ឋាន​ក​សិ​-​ឧស្សាហកម្ម និង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​។ ត្រូវ​ខិតខំ​ស្វែងរក​ប្រភព​ឥណទាន​ពី​ធនាគារ​អភិវឌ្ឍ​អាស៊ី ធនាគារពិភពលោក ធនាគារ​អភិវឌ្ឍ​ជនបទ និង​កសិកម្ម ដើម្បី​ពង្រីក​សមត្ថភាព​ផលិត​នា​ពេល​អ​នាគត​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ