សហរដ្ឋអាមេរិក ៖ ចៅហ្វាយក្រុងញូវយ៉ក បានលើកឡើងកាលពីថ្ងៃអាទិត្យ អំពីលទ្ធភាពនៃការប្រកួតព្រឹត្តិការណ៍កីឡា និងលីគកីឡាធំៗមួយចំនួន ដែលអាចវិលត្រឡប់ទៅកាន់ការប្រកួតលើទីលាន ឬសង្វៀនឡើងវិញ ប៉ុន្តែមិនអនុញ្ញាតឲ្យមានអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ឡើយ ។
លោក Andrew Cuomo ចៅហ្វាយក្រុងញូវយ៉កបានថ្លែងថា លោកបានពិភាក្សាជាមួយម្ចាស់ក្លិបកីឡាមួយចំនួនដែលស្ថិតក្នុងទីក្រុងនេះ ដើម្បីពិភាក្សាអំពីលទ្ធផលភាពដើម្បីចាប់ផ្តើមការប្រកួតឡើងវិញ ស្ថិតពីក្រោយការលេងដោយបិទទ្វារកីឡដ្ឋាន ។
លោកបានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទប្រចាំថ្ងៃ ស្តីពីការវីឌ្ឍន៍នៃវីរុសកូវីដ១៩ ដោយបានគូសបញ្ជាក់ពី ផែនការសម្រាប់ការបើកដំណើរការសេដ្ឋកិច្ចឡើងវិញបន្តិចម្តង ៗ ដោយនិយាយថា ក្រុមហ៊ុន និងការដ្ឋានសំណង់អាចនឹងបើកដំណើរការឡើងវិញនៅថ្ងៃទី ១៥ ខែ ឧសភា ប៉ុន្តែការបន្ធូរបន្ថយនេះនឹងត្រូវធ្វើឡើងនៅតំបន់ភាគខាងជើងទីក្រុង ដែលពុំសូវមានការផ្ទុះខ្លាំងនៃវីរុសនេះ ។
លោកក៏បានកត់សម្គាល់ឃើញថា ការបង្ខាំង រួមនឹងវិធានការរឹតបន្តឹងជាច្រើននៅប៉ុន្មានសប្តាហ៍កន្លងមក បានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ប្រជាជនញូវយ៉ក ហើយលោកជឿងថា ការបន្តឲ្យមានការប្រកួតប្រជែងកីឡាឡើងវិញ នឹងអាចជួយរំសាយផ្លូវអារម្មណ៍ដ៏តានតឹងមួយនេះ ។
សូមជម្រាបជូនថា សហរដ្ឋអាមេរិកនៅតែឈរកំពូលគេ ក្នុងនាមជាប្រទេសដែលមានអ្នកស្លាប់ និងឆ្លងវីរុសកូវីដ១៩ច្រើនជាងគេបំផុតទូទាំងពិភពលោក ដោយគិតត្រឹមថ្ងៃទី ២៧ នេះមានករណីឆ្លងជាង ៩៨៧,០០០ករណី និងមានអ្នកស្លាប់សរុបចំនួន ៥៥,៤១៣នាក់ ៕ (ដកស្រង់ចេញពី CNA)
ចែករំលែកព័តមាននេះ