ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្ម​តាទេ! ប្រុស​២ ស្រីម្នាក់ ត្រូវ​បង្ក្រាបបាន​​ក្នុងផ្ទះ​ជួល​ នៅ​ចម្ការ​តែ​

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​ជន​៣​នាក់ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ២០២០ នៅផ្ទះ​ជួល​ក្នុងភូមិ​ចម្ការ​តែ ក្នុង​សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ។…

ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​ជន​៣​នាក់ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ២០២០ នៅផ្ទះ​ជួល​ក្នុងភូមិ​ចម្ការ​តែ ក្នុង​សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ប្រឆាំង​គ្រឿង​ក្រុង​សែន​មនោ​រម្យ សហការ​ជាមួយ​នគរ​បាល​ប៉ុស្តិ៍​ស្ពាន​មាន​ជ័យ បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក​និង​ប្រើប្រាស់​សារធាតុ​ញៀន​នេះ ។

ជនសង្ស័យ​ទាំង​៣​នាក់ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ សង្កាត់​ខាងលើ ដែល​រួម​មាន ៖ ១-​ឈ្មោះ សិទ្ធ ចាន់​ណា​ក់ ភេទ​ស្រី អាយុ​៣០ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ស្លែង ឃុំ​ប​សេដ្ឋ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ២-​ឈ្មោះ ពេជ្រ ស៊ុន​ហៀ​ង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង
៣-​ឈ្មោះ អ៊ុ​ង រ​ដ្ឋា ភេទ​ប្រុស អាយុ​២៦ឆ្នាំ ជា​ជាង​រថយន្ត មានស្រុក​កំណើត​នៅ​ភូមិ​ស្វាយ
ចេក សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា វត្ថុ​តាង​ដែល​ដកហូត​មាន សារធាតុ​សង្ស័យ​ជា​សារធាតុ​ញៀន
១​កញ្ចប់​ធំ​ល្មម​និង​៤​កញ្ចប់​តូច ដែកកេះ​១ ឧ​បករ​ណ៍​ប្រើប្រាស់​គ្រឿងញៀន​កែ​ច្នៃ​រួច​១ បារី​អេ​ឡិច​ត្រូ​និក​១ កន្ត្រៃ​តូច​១ និង​ទុយោ​ជ័រ​ចំនួន​២៤​ដើម ។

ជនសង្ស័យ​និង​វត្ថុ​តាង ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ