ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​សេ​អ៊ូ​ល​ថា ​លោក​គី​ម ជុង​អ៊ុ​ន នៅ​រស់ ​និង​មាន​សុខភាព​ល្អ

3 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីប្រឹក្សា​ពិសេស​ខាងសន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក MOON JAE IN គូសបញ្ជាក់​ថា លោក​គី​ម ជុង​អ៊ុ​ន…

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីប្រឹក្សា​ពិសេស​ខាងសន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក MOON JAE IN គូសបញ្ជាក់​ថា លោក​គី​ម ជុង​អ៊ុ​ន មេដឹកនាំ​កូរ៉េ​ខាងជើង​នៅ​រស់​និង​មាន
សុខភាព​ល្អ ។ ទីប្រឹក្សា​រូប​នោះ​បាន​និយាយ​សម្រាល​ចំពោះ​ពាក្យ​ចចាមអារ៉ាម​នានា​ដែល​និយាយ​ពី​បញ្ហា​សុខភាព​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​រូប​នេះ ។

ទីប្រឹក្សា​រូប​នេះ​និយាយ​កាលពី​ថ្ងៃ​ទី​២៦​មេ​សា ប្រាប់​ទូរទស្សន៍​អា​មេ​រិ​ក CNN​ថា ជំហរ
របស់​​រដ្ឋាភិបាល​យើង​គឹ​ម៉ឺ​ង​ម៉ាត់ លោក​គី​ម​ជុង​អ៊ុ​ន នៅ​រស់​និង​មាន​សុខភាព​ល្អ ។ មេដឹកនាំ​ក្រុង
ព្យុ​ង​យ៉ាង​ពេល​នេះ​ស្នាក់​នៅ​ក្រុង​វ៉ុ​ន​សាន ចាប់តាំងពី​ថ្ងៃ​ទី​១៣ មេ​សា​មក ។ ទីក្រុង​កម្សាន្ត​មាត់
សមុទ្រ​នោះ​ស្ថិត​នៅ​ភាគ​ខាងកើត​ប្រទេស ។ ពុំ​មានសកម្មភាព​គួរ​ឲ្យ​សង្ស័យ​ណាមួយ​ត្រូវ​បាន​កត់សម្គាល់​ឃើញ​ឡើយ​រហូត​មក​ទល់​ពេល​នេះ ។

ពាក្យ​ចចាមអារ៉ាម​នានា​ពី​ស្ថានភាព​សុខភាពរបស់​លោក​គី​ម ជុង​អ៊ុ​ន មានការ​កើនឡើង​ចាប់​តាំងពី​លោក​អវត្តមាន​ក្នុង​ឱកាស​នៃ​ពិធី​កំណត់​ពី​ថ្ងៃកំណើត​របស់​ជីតា​លោក​គឺ​លោក​គី​ម អ៊ី​ល​ស៊ុ​ង​នា​ថ្ងៃ​ទី​១៥ មេ​សា ។ ប្រាកដ​ណាស់​ថ្ងៃ​នោះ​ជា​ថៃ្ងសំខាន់​បំផុត​មួយ​របស់​កូរ៉េ​ខាងជើង ព្រោះ​តែង​ប្រារព្ធ​ថ្ងៃកំណើត​របស់​ស្ថាបនិក​នៃ​របប​កុំ​មុ​យ​នី​ស្ត​កូរ៉េ​ខាងជើង​រៀង​រាល់​ឆ្នាំ ។

វេ​ប​សាយ​មួយ​គ្រប់គ្រង​ដោយ​ពួក​កូរ៉េ​ខាងជើង​រត់ចោលជួរ មាន​មូលដ្ឋាន​នៅ​ក្រុង​សេ​អ៊ូ​ល​ជា​អ្នក​ចេញផ្សាយ​ដំបូង​ថា លោក​គី​ម ជុង​អ៊ុ​ន​ទទួល​ការ​វះកាត់​បេះដូង​និង​ថា លោក​កំពុង​ទទួលការ​​ព្យាបាល​បន្ទាន់​ក្នុង​វីឡា​មួយ នៃ​ខេត្ត PYON GAN ខាងជើង ។ វេ​ប​សាយ​នេះ​រៀបរាប់​តាម​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​មួយ​ថា លោក​គី​ម ជុង​អ៊ុ​ន ត្រូវ​វះកាត់​បេះដូង និង​ព្យាបាល​បន្ទាន់​មក​ពី
បញ្ហា​ជក់បារី​ច្រើន​ជ្រុល ធាត់​ខ្លាំង និង​មានការហេវ​ហត់ ចុះ​ខ្សោយ ។

បណ្ដា​អ្នក​ទទួលខុសត្រូវ​កូរ៉េ​ខាងត្បូង​បានអំពាវនាវ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ប្រឈម​មុខ​នឹង​បណ្ដា​ព័ត៌មាន​ដែល​ថា មេដឹកនាំ​កូរ៉េ​ខាងជើងមាន​ជំងឺ​ធ្ងន់​ដោយ​គូសបញ្ជាក់​ថា ពួក​គេ​ពុំ​រក​ឃើញ​ចលនា​​​ខុស​ពី​ប្រក្រតី​ណាមួយ​នៅ​កូរ៉េ​ខាងជើង​ឡើយ ។ ក្នុង​ឱកាស​នៃ​វេទិកា​បិទ​ជិត​មួយ​កាលពី​ថ្ងៃ​ទី​២៦ មេ​សា រដ្ឋមន្ត្រី​បង្រួបបង្រួម​កូរ៉េខាងត្បូង លោក KIM YEON CHUL ថ្លែង​ថា រដ្ឋា​ភិបាល​មាន​សមត្ថភាព​ស៊ើប​ការណ៍​ដើម្បីនិយាយ​ដោយ​មាន​ទំនុកចិត្ត​ថា ពុំ​មាន​អ្វី​ខុស​ពីប្រក្រតី​កើត​មាន​ឡើយ ។

បណ្ដា​សារព័ត៌មាន​កូរ៉េ​ខាងត្បូង រាយការណ៍​កាលពី​ស​ប្ដា​ហ៍​មុន​ថា លោក​គី​ម ជុង​អ៊ុ​ន អាច​ទទួល​ការ​វះកាត់​បេះដូង ហើយ​ស្តិ​ត​នៅ​ដាច់​ពី​គេដើម្បី​ចៀសវាង​ពី​ការ​ឆ្លង​វីរុស COVID-19 ៕ ដក​ស្រង់​​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ