ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាស់ការ​ហើយ​! ក្របខ័ណ្ឌ Serie A នឹង​ហ្វឹកហាត់​ឡើង​វិញ​នៅ​ដើមខែ​ក្រោយ

3 ឆ្នាំ មុន

ប្រទេស​អុី​តា​លី​ ៖ ក្របខ័ណ្ឌ Serie A នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មានការ​ហ្វឹកហាត់​ឡើង​វិញ​ជា​លក្ខណៈ​បុគ្គល​នៅ​ថ្ងៃ​ទី៤ ខែ​ឧសភា និង​លក្ខណៈ​ជា​ក្រុម​នៅ​ថ្ងៃ​ទី ១៨ ខែ…

ប្រទេស​អុី​តា​លី​ ៖ ក្របខ័ណ្ឌ Serie A នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មានការ​ហ្វឹកហាត់​ឡើង​វិញ​ជា​លក្ខណៈ​បុគ្គល​នៅ​ថ្ងៃ​ទី៤ ខែ​ឧសភា និង​លក្ខណៈ​ជា​ក្រុម​នៅ​ថ្ងៃ​ទី ១៨ ខែ ឧសភា ខាង​មុខ​នេះ បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​អុី​តា​លី បាន​ប្រកាស​ពី​ជំហាន​ដំបូង​ក្នុង​ការ​លុប​ចោលការ​ចាក់សោរ​ប្រទេស​ក្នុង​គ្រាអាសន្ន ក្រោយ​ករណី​ឆ្លង និង​​អ្នកបាត់បង់ជីវិត​ដោយ​វីរុស​កូ​វី​ដ​១៩ មានការ​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់ ។

មាន​ក្តី​សង្ឃឹមថា​ការ​ប្រកួត​ក្របខ័ណ្ឌ Serie A អាច​នឹង​ចាប់ផ្តើម​ឡើង​វិញ​នៅ​ចន្លោះ​ថ្ងៃ​ទី ២៧ ខែ ឧសភា​ដល់​ថ្ងៃ​ទី ២ ខែ មិថុនា ដោយ​មាន​កាលបរិច្ឆេទ​បញ្ចប់​សម្រាប់​រដូវ​កាល​នេះ​នៅ​ដើមខែ សីហា ពីក្រោយ​ការ​លេង​បិទទ្វារ​កីឡដ្ឋាន ។

ទោះ​យ៉ាងណា​ក៏​ដោយ នៅ​មិន​ទាន់​មានការ​ប្រកាស​ជា​ផ្លូវការ​ណាមួយ ស្តី​ពី​លទ្ធភាព​នៃ​ពេលវេលា​វិល​ត្រឡប់​សម្រាប់​ក្របខ័ណ្ឌ Serie A នៅឡើយ​ទេ ។

ឧទ្យាន​ជាតិ និង​កន្លែង​កម្សាន្ត​មួយ​ចំនួន​ក៏​នឹង​ត្រៀម​បើក​ដំណើរការ​ឡើង​វិញ នៅ​ក្នុង​ប្រទេស​ដែល​ធ្លាប់​មាន​ចំនួន​អ្នក​ស្លាប់​ផ្លូវការ​ខ្ពស់​បំផុត​នៅ​អឺរ៉ុប​មួយ​នេះ​ផង​ដែរ ។

ប្រទេស​អុី​តា​លី​បាន​រាយការណ៍​ថា មាន​អ្នក​ស្លាប់​ថ្មី​ចំនួន ២៦០ នាក់​កាលពី​ថ្ងៃអាទិត្យ ដែល​នេះ​ជា​តួលេខ​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃ​ទាប​បំផុត​មួយ​ចាប់តាំងពី​ថ្ងៃ​ទី ១៤ ខែ មីនា ៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ