ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ជា​ហ៊ាន​មែន! ប្រើ​អេ​ស្កា​វ៉ា​ទ័​រ​​​កាយ​ព្រំ​ដី​រំលោ.ភ​ក្នុង​តំបន់​ការពារ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​បានហាមឃាត់​មេឃុំ​ភ្នំ​លៀប ដែល​យក​អេ​ស្កា​វ៉ា​ទ័​រ២​គ្រឿង​ទៅ​កាយ​ព្រំ​ដី​រំលោភ​យក​ដី​តំបន់​ការពារ​ដែន​ជម្រក​មច្ឆជាតិ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​ព្រះនេត្រព្រះ ។ ប្រជាពលរដ្ឋ​ប្រមាណ​៧០​គ្រួសារ រស់នៅ​ភូមិពាម​កំពង់​ក្រសាំង និយាយ​ថា កាលពី​ថ្ងៃ​ទី​១៣…

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​បានហាមឃាត់​មេឃុំ​ភ្នំ​លៀប ដែល​យក​អេ​ស្កា​វ៉ា​ទ័​រ២​គ្រឿង​ទៅ​កាយ​ព្រំ​ដី​រំលោភ​យក​ដី​តំបន់​ការពារ​ដែន​ជម្រក​មច្ឆជាតិ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​ព្រះនេត្រព្រះ ។

ប្រជាពលរដ្ឋ​ប្រមាណ​៧០​គ្រួសារ រស់នៅ​ភូមិពាម​កំពង់​ក្រសាំង និយាយ​ថា កាលពី​ថ្ងៃ​ទី​១៣ ខែ
មេ​សា​កន្លង​ទៅ ពួក​គាត់​ឃើញ​មាន​អេ​ស្កា​វ៉ា​ទ័​រ១​គ្រឿង មក​កាយ​ព្រំ​ដី​នៅ​ចំណុច​ដី​តំបន់​២​និង​តំបន់​៣​ដែល​ក្នុង​រយៈពេល​៧​ថ្ងៃ​បាន​ប្រមាណ​ជិត​៣.០០០​ម៉ែត្រ ។ លុះ​នៅ​ថ្ងៃ​ទី​២២ ខែមេសា ឃើញ​ក៏​អេ​ស្កា​វ៉ា​ទ័​រ​១​គ្រឿង​ថែម​ទៀត បាន​ធ្វើ​សកម្មភាព​កាយ​ព្រំ​ដី​រយៈពេល​១​ថ្ងៃ​បាន​ប្រមា​ណ​៤០០​ម៉ែត្រ ហើយ​ក៏​ត្រូវ​បាន​ពួក​គាត់​ជាប្រជាពលរដ្ឋ នៅ​ភូមិ​ពាម​កំពង់​ក្រសាំង ឃុំ​ភ្នំលៀប ស្រុក​ព្រះនេត្រព្រះ ធ្វើការ​ហាមឃាត់​មិនឱ្យ​កាយ ព្រោះ​ជា​ដី​តំបន់​ការពារ​ជម្រក​មច្ឆជាតិដែល​រាជរដ្ឋាភិបាល​ហាមឃាត់ ។

ប្រជាពលរដ្ឋ​បញ្ជាក់​ថា នៅ​ពេល​ពួក​គាត់ទៅ​ហាមឃាត់ និង​សាកសួរ​អ្នកបើកបរ​អេ​ស្កា​វ៉ា​ទ័​រ​នេះ​ត្រូវ​បាន​ប្រាប់​ថា ជា​របស់​លោក អែម ណុ​យ មេឃុំ​ភ្នំ​លៀប ហើយ​ក្រោយ​ពេល​ឃាត់​គេ​ក៏​ដក​ចេញ​អស់ ។ កន្លង​មក លោក​មេឃុំ​រូប​នេះ​ធ្លាប់​យក​អេ​ស្កា​វ៉ា​ទ័​រកា​យ​ព្រំ​ដី​រំលោភ​យក​រហាល​សន្ទូង​ជា​ច្រើន​ហិ​កតា ថែម​ទាំង​អាស្រ័យ​ផល​ធ្វើ​ស្រូវ​រាល់​ឆ្នាំ​មក​ហើយ ។

លោក សួន ស៊ី​ម៉ៅ ប្រធាន​រដ្ឋបាល​ជលផលស្រុក​ព្រះនេត្រព្រះ បាន​ប្រាប់​នៅ​ថ្ងៃ​ទី​២៦ ខែមេ​សា​ថា ក្រោយ​ពេល​ទទួល​ព័ត៌មាន​នេះ លោកទៅ​ពិនិត្យ​មើលឃើញ​ពិតជា​មានការ​កាយ​ព្រំ​ដីរំលោភ​នៅ​តំបន់​ការពារ​មច្ឆជាតិ​នោះ​មែន ប៉ុន្តែនៅ​ពេល​ទៅ​ដល់​គឺ​ជនខិលខូច​បាន​ដក​គ្រឿងចក្រ​ចេញ​អស់ហើយ ។

ចំណែក​លោក អែម ណុ​យ មេឃុំ​ភ្នំ​លៀប​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​២៦ ខែមេសា​ថា លោក​ពិតជា​បានឱ្យ​គ្រឿងចក្រ​ទៅ​កាយ​ព្រំ​ដីនោះ​មែន តែ​ជា​ការ​ស៊ីឈ្នួល​កាយ​ឱ្យ​គេ​ទេ​ក្នុង​ទទឹង​១​ម៉ែត្រ​ជម្រៅ​ជាង​១​ម៉ែត្រ​តម្លៃ​២.៧០០​រៀល ហើយ​មាន​ទាន់​បាន​លុយ​ផង​ក៏​ត្រូវ​ហាមឃាត់ ទើប​ឱ្យ​ដក​គ្រឿងចក្រ​ត្រឡប់​មក​វិញ ។

រីឯ​ម្ចាស់​ដី​ដែល​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​២៦ ខែមេសា ថា តាម​ពិត​ដី​នេះ​គាត់​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ នៅ​អំឡុង​ឆ្នាំ​២០០៧​រហូត​ដល់​ឆ្នាំ​២០០៨ ទិញ​បាន​៩០០​ហិ​កតា ដោយ​មានឯកសារ​ទិញ​លក់​ត្រឹមត្រូវ ។ ក្រោយមក ដោយ​មាន​ប្រជាពលរដ្ឋ​រំលោភ​យក​ដី​របស់​គាត់ ទើប​សម្រេចចិត្ត​ជួល​អេ​ស្កា​វ៉ា​ទ័​រលោក​មេឃុំ​ភ្នំ​លៀប​កាយ​ព្រំ​ដី​ការពារ​បាន​ខ្លះ​ហើយ ក៏​ត្រូវ​ហាមឃាត់​ហើយ​ឱ្យ​ផ្អាក​និង​ឱ្យធ្វើ​តែ​កន្លែង​មិន​ប៉ះពាល់ ។

លោក ឃូ ពៅ អភិបាលស្រុក​ព្រះនេត្រព្រះបាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ដដែល​នោះ​ដែរ​ថា ក្រោយ​ពេល​ទទួល​ព័ត៌មាន​នេះ ក៏​បាន​ទៅ​ហាមឃាត់​ឱ្យ​បញ្ឈប់​ការ​កាយ​ដី​ដែល​ប៉ះពាល់​លើ​ដី​តំ
បន់​២​និង​ដី​តំបន់​៣ ដែល​រាជរដ្ឋាភិបាល​បានការពារ​ជា​តំបន់​មច្ឆជាតិ​សម្រាប់​ឱ្យ​ត្រី​ពង​កូន​។

បើ​លោក​បានដឹង​ខ្លះ គឺ​ដី​នេះ​ម្ចាស់​បាន​ទិញ​ពី​ប្រជា​ពលរដ្ឋ​មុន​ពេល​រាជរដ្ឋាភិបាល​ហាមឃាត់​ជា
ដែន​ជម្រក​មច្ឆជាតិ ហើយ​មក​កាយ​ព្រំ​ដី​ក្រោយពេល​ហាមឃាត់ ទើប​ឲ្យ​បញ្ឈប់​សកម្មភាព ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ