ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចិន​ជាង​៣០​នាក់​ធ្វើបាតុ​កម្ម​មុខ​ស្ថាន​ទូត​ចិន​​ពាក់ព័ន្ធ​រឿង​សំបុត្រយន្តហោះ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជនជាតិ​ចិន​ប្រុស​ស្រី​ប្រមាណ​ជា​ជាង​៣០​នាក់​បាន​នាំ​គ្នា​មក​ឈរ​កាន់​បដា​​តវ៉ា​នៅ​ខាង​មុខ​ស្ថានទូត​ចិន​ប្រចាំ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ដើម្បី​សុំ​អោយ​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​នឹង​ក្រុមហ៊ុន​អាកាស​ចរណ៍​ដឹក​អ្នកដំណើរ​មួយ ក្រោយ​ពី​ពួក​គាត់​បាន​នាំ​គ្នា​ទិញ​សំបុត្រ​យន្តហោះ​តាម​ប្រព័ន្ធ​អន​ឡាញ​វិល​ត្រឡប់​ទៅ​ប្រេ​ទេស​វិញ​រួច​ហើយ ​បែរជា​មិន​មាន​ជើងហោះហើរ​ ហើយ​ក្រុមហ៊ុន​គ្មាន​ដំណោះស្រាយ ​លុយ​ក៏​មិន​អោយ​វិញ ចំណែក​វីសា​ក៏​ជិត​ផុតកំណត់ រីឯ​ការងារ​ក៏​គ្មាន​ធ្វើ…

រាជធានីភ្នំពេញ ៖ ជនជាតិ​ចិន​ប្រុស​ស្រី​ប្រមាណ​ជា​ជាង​៣០​នាក់​បាន​នាំ​គ្នា​មក​ឈរ​កាន់​បដា​​តវ៉ា​នៅ​ខាង​មុខ​ស្ថានទូត​ចិន​ប្រចាំ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ដើម្បី​សុំ​អោយ​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​នឹង​ក្រុមហ៊ុន​អាកាស​ចរណ៍​ដឹក​អ្នកដំណើរ​មួយ ក្រោយ​ពី​ពួក​គាត់​បាន​នាំ​គ្នា​ទិញ​សំបុត្រ​យន្តហោះ​តាម​ប្រព័ន្ធ​អន​ឡាញ​វិល​ត្រឡប់​ទៅ​ប្រេ​ទេស​វិញ​រួច​ហើយ ​បែរជា​មិន​មាន​ជើងហោះហើរ​ ហើយ​ក្រុមហ៊ុន​គ្មាន​ដំណោះស្រាយ ​លុយ​ក៏​មិន​អោយ​វិញ ចំណែក​វីសា​ក៏​ជិត​ផុតកំណត់ រីឯ​ការងារ​ក៏​គ្មាន​ធ្វើ និងលុយកាក់ចាយវាយសម្រាប់​​ហូប​ចុក​ក៏​ស្ទើរតែ​អស់​ទៅ​ហើយ​នោះ​។

​ការ​តវ៉ា​​ខាងលើ​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ មេ​សា ឆ្នាំ ២០២០០ នៅ​ខាង​មុខ​ដី​ឡូ​តិ៍​មួយ​កន្លែង ដែល​មា​នទី​តាំងនៅ​ទល់មុខ​ស្ថានទូត​ចិន ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី ១ ខណ្ឌ​បឹង​កេងកង​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថ​កិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​ក្រុម​ជនជាតិ​ចិន​ប្រុស​ស្រី ប្រមាណ​ជា​ជាង​៣០​នាក់ ធ្វើ​ដំ​ណើរ​ខ្លះ​តាម​រថយន្ត កង់​បី និង​ម៉ូតូ ដោយ​មធ្យោបាយ​​រៀង​ៗ​ខ្លួន បាន​មក​ជួបជុំ​ប្រមូលផ្តុំ​គ្នា​នៅ​ខាង​មុខ​ដី​ឡូ​តិ៍មួយ​កន្លែង​ម្ខាង​ផ្លូវ​ទល់មុខ​និង​ស្ថានទូត​ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ខាងលើ​។​

​តា​មប្រភព​ដដែល​បាន​ឱ្យ​ដឹង​បន្ត​ថា ក្រោយ​ពី​​​ប្រមូលផ្តុំ​គ្នា​រួច​ហើយ ក្រុម​ជន​ជាតិចិន​ទាំងនោះក៏​បាន​នាំ​គ្នា​លើក​កាន់​បដា​ ដើម្បី​ធ្វើការ​តវ៉ា​ទៅ​នឹង​ក្រុមហ៊ុន​អាកាសចរណ៍​មួយ ដែល​ពួក​គាត់​បាន​នាំ​គ្នា​ទិញ​សំបុត្រ​តាម​ប្រព័ន្ធ​អន​ឡាញ​ដើម្បី​​វិល​ទៅ​ស្រុក​វិញ​ ដោយ​ឱ្យ​​លុយ​អស់​រួចរាល់​អស់​ហើយ លុះដល់​ពេល​ចេញ​ដំណើរ ​បែរជា​មិន​មាន​ជើងហោះហើរ​ទៅ​វិញ​។

​តាម​ប្រភព​ដដែល​បាន​ឱ្យ​ដឹង​បន្ត​ទៀត​ថា ពេល​ដែល​ក្រុម​ជនជាតិ​ចិន​ប្រុស​ស្រី​ទាំង​ជាង​៣០​នាក់​​បាន​នាំ​គ្នាទិញ​សំបុត្រ​យន្តហោះ​តាម​ប្រព័ន្ធ​អន​ឡាញ​រួច​ហើយ​មិន​មាន​ជើងហោះហើរ​ជិះ​ទៅ​ស្រុក​វិញ​នោះ ពួក​គាត់​ក៏​បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​ទៅ​​ខាង​ក្រុមហ៊ុនអាកាសចរណ៍​​មួយ​នោះ​ផង​ដែរ តែ​ខាង​ក្រុមហ៊ុន​បែរជា​និយាយ​យក​តែ​រួចខ្លួន​ មិន​មានការ​ទទួល​ខុស​ត្រូវឡើយ​ ចំណែកឯ​លុយ​ក៏​មិន​ឱ្យ​វិញដែរ​ ទើប​​ពេល​នេះ​ពួក​គាត់​​លើកគ្នា​មក​កាន់​ស្ថានទូត​ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​អោយ​ជួយ​ធ្វើ​អន្តារ​គម​ន៍​តែ​ម្តង​។​

តាម​ប្រភពព័ត៌មាន​បាន​បន្ត​​ឱ្យ​ដឹង​ទៀត​ថា ក្រៅពី​សុំ​ការ​ធ្វើ​អន្តា​គម​ន៍​រឿង​ទិញ​សំបុត្រ​យន្តហោះ​រួច ​គ្មាន​ជើងហោះហើរ​​ខាងលើ​នេះ ក៏​នៅ​មាន​សុំ​អោយ​មានការ​ដោះស្រាយ​រឿង​វីសា​ជិត​ផុតពេល រីឯ​ការងារ​ក៏​គ្មាន​ធ្វើ ម្យ៉ាងទៀត​លុយកាក់​សម្រាប់​ចាយវាយ​ហូប​ចុក​ក៏​ស្ទើរតែ​អស់​ទៀត ហើយ​ខាង​ស្ថានទូត​ចិន​ក៏​អនុញ្ញាតអោយ​ខាង​តំណាង​ជនជាតិ​ចិន​ទាំង​ជាង​៣០​នាក់​នោះ​ចូល​ទៅ​ធ្វើការ​ដោះស្រាយ​ផង​ដែរ​។

ក្រោយ​ពី​ខាង​ស្ថានទូត​ចិន​អនុញ្ញាតអោយ​ខាង​តំណាង​ជនជាតិ​ចិន​ប្រុស​ស្រី​ទាំង​ជាង​៣០​នាក់​ចូល​ទៅ​ធ្វើការ​ដោះស្រាយ​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ពួក​គេ​នាំ​គ្នា​ទិញ​សំបុត្រ​យន្តហោះ​តាម​ប្រព័ន្ធ​អន​ឡាញ និង​គ្មាន​ជើងហោះហើរ ខាង​ស្ថានទូត​ក៏​បាន​ធ្វើការ​ណែនាំ​រួច​ហើយ​ក៏​ធ្វើការ​រំសាយ​ទៅ​វិញ​បាត់​អស់ និង​មិន​មាន​អ្នក​ណា​ម្នាក់​បានដឹង​ពី​លទ្ធផល​ដោះស្រាយ​យ៉ាងណា​ឡើយ​​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ